ប្រាក់រៀលអាចប្តូរជាមួយរូបិយប័ណ្ណបរទេសជាលើកដំបូងនៅលើទឹកដីសិង្ហបុរី

សិង្ហបុរី ៖ ក្រុមហ៊ុន Travelex ដែលជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារប្តូរប្រាក់បរទេស បានចាប់ដៃគូជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមការជួញដូររូបិយប័ណ្ណជាតិរបស់កម្ពុជា ប្រាក់រៀល (KHR) នៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ World Travel and Tour កាលពីថ្មីៗនេះ។

ជាបឋម Travelex នឹងធ្វើការជួញដូរប្រាក់រៀលនៅស្ថានីយ៍ទី ២ និងទី ៣ នៃអាកាសយានដ្ឋាន Changi ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយនៅអាស៊ី និងជាច្រកចូលទៅកាន់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុន ទាំងក្រុមហ៊ុន Cambodia Angkor Air និង Cambodia Airways បានហោះហើររវាងប្រទេសកម្ពុជា និងអាកាសយានដ្ឋានសិង្ហបុរី Changi។ (ការជួញដូរ គឺមានន័យស្មើនឹងការប្តូររវាងប្រាក់រៀល និងរូបិយប័ណ្ណរបស់ប្រទេសផ្សេងៗដែលមានកំណត់ដូចខាងក្រោម)។

អតិថិជននឹងអាចទិញ និងលក់ប្រាក់រៀលកម្ពុជានៅ Changi ជាមួយនឹងរូបិយប័ណ្ណជាច្រើន រួមមាន ប្រាក់ដុល្លារសិង្ហបុរី ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារអូស្រ្តាលី ប្រាក់អឺរ៉ូអឺរ៉ុប និងប្រាក់យ៉េនជប៉ុន។

ការវិនិយោគរបស់ Travelex នៅក្នុងប្រាក់រៀលខ្មែរ និងការសម្រេចចិត្តរបស់ខ្លួនក្នុងការជួញដូររូបិយប័ណ្ណខ្មែរនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏លេចធ្លោមួយរបស់អាស៊ី បង្ហាញពីការអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់រូបិយប័ណ្ណនេះ។ ការជួញដូររបស់ Travelex មានន័យថា ប្រាក់រៀលឥឡូវនេះអាចរកបានក្នុងការជួញដូរជាមួយរូបិយប័ណ្ណផ្សេងទៀតនៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារកណ្តាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល ដែលជាមធ្យោបាយ និងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងស្ថិរភាពប្រកបដោយចីរភាព។ កាលពីដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាក៏បានប្រកាសពីការពង្រីកការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារអន្តរជាតិ ដោយភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់បាគង ដែលប្រើប្រាស់បច្ចេកវិទ្យា blockchain របស់ធនាគារទៅកាន់ធនាគារកណ្តាលផ្សេងៗទៀត និងអ្នកផ្តល់ប្រព័ន្ធទូទាត់ពាណិជ្ជកម្មសំខាន់ៗ បន្ទាប់ពីការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ជោគជ័យជាមួយប្រទេសថៃ។

ការដាក់ឱ្យប្តូររូបិយប័ណ្ណជាតិរបស់កម្ពុជានេះត្រូវបានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាបង្កើតគំនិតផ្តួចផ្តើមហិរញ្ញវត្ថុ ដែលមានបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងទំនាក់ទំនងឆ្លងព្រំដែន។ សេវាហិរញ្ញវត្ថុរវាងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសសិង្ហបុរី និងកម្ពុជា។

លោក Dragon Wang នាយក​ពាណិជ្ជកម្ម Travelex Asia បាន​និយាយ​ថា៖

“យើងមានសេចក្តីសោមនស្សរីករាយដែលបានគាំទ្ររូបិយបណ្ណជាតិរបស់កម្ពុជា និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការបើកឱ្យមានការប្តូរប្រាក់រៀលនៅអាកាសយានដ្ឋាន Changi ។ ការផ្តល់ប្រាក់រៀលនៅ Changi ជាដំបូង និងសំខាន់បំផុត ផ្តល់លទ្ធភាពឱ្យអ្នកធ្វើដំណើរទាំងទៅ និងមកពីប្រទេសកម្ពុជាមានភាពងាយស្រួលជាងមុនក្នុងការផ្លាស់ប្តូរប្រាក់រៀលជាងពេលមុនៗ។ យើង​ក៏​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​បង្កើនប្រសិទ្ធភាព និង​លទ្ធភាពក្នុងការបង្កើនការប្រើប្រាស់​ប្រាក់​រៀល”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧស្សាហកម្មនៅចិនដែលជាប់ពាក់ព័ន្ធនឹង AI អាចកើនឡើងដល់ជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/07/2026

ឧស្សាហកម្មដែលជាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសចិន ត្រូវបានរំពឹងថាអាចនឹងមានកំណើនដល់ជាង ៣០ភាគរយ នៅក្នុងឆ្នាំ២០២៦នេះ

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក! កម្ពុជាគ្រោងចំណាយជាង ១.២ ពាន់លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/07/2026

រាជរដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរនិងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យក អភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor)

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​