ការប្រើកម្ចីចំគោលដៅផ្តល់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅបានជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន ជាពិសេសតាមរយៈការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានបង្រីកសាខាជាច្រើននៅទូទាំងប្រទេស និងបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចី និងប្រកបដោយបរិយាបន្ន។

ជាក់ស្តែង អ្នកស្រី វ៉ន ឈិន អាយុ ៥២ឆ្នាំ ប្រកបរបរជាអ្នកចិញ្ចឹមសត្វ មានទីលំនៅក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន ជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។ អ្នកស្រីបានឲ្យដឹងថា កាលពីឆ្នាំ២០០១ អ្នកស្រីប្រកបរបរជាអ្នកដឹកបន្លែលក់នៅតាមភូមិ ហើយជារៀងរាល់ព្រឹកព្រលឹម អ្នកស្រីត្រូវទៅផ្សារទិញបន្លែ ដើម្បីដឹកលក់តាមភូមិដែលមានចម្ងាយឆ្ងាយពីគ្នាពីភូមិមួយទៅភូមិមួយ។

អ្នកស្រីបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០១៩ អ្នកស្រីបានសម្រេចចិត្តប្រើប្រាស់កម្ចីជាលើកទី១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១ ៥០០ ០០០ រៀល មួយផ្នែកយកទៅទិញបន្លែ និងមួយផ្នែកទៀតទិញមាន់ ទា យកមកចិញ្ចឹម។

ដោយឃើញថាមុខរបរនេះមានការនឿយហត់ខ្លាំង ហើយរូបអ្នកស្រីក៏កាន់តែចាស់ផងនោះ អ្នកស្រីក៏សម្រេចចិត្តផ្លាស់ប្តូរមុខរបរខ្លួនពីអ្នកលក់បន្លែមកចិញ្ចឹមសត្វវិញ។ នៅក្នុងឆ្នាំ២០២០ ដោយមានដើមទុនខ្លួនឯងខ្លះ និងប្រើកម្ចីពីគ្រឹះស្ថានមីក្រូហិញ្ញវត្ថុចំនួន ២ ៥០០ ០០០ រៀល អ្នកស្រីបានទិញ មាន់ ទា បន្ថែម និងជីសម្រាប់ដាក់ស្រែ។ មកដល់បច្ចុប្បន្ននេះ អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលជា លើកទី៥ ចំនួន ៧ ០០០ ០០០ រៀល សម្រាប់ទិញជ្រូកមកចិញ្ចឹម និងមួយផ្នែកទៀតសាងសង់ទ្រុង។

អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា តាំងពីអ្នកស្រី បានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមក ធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។ បើប្រៀបធៀបពីចំណូលវិញ អ្នកស្រីអាចរកចំណូលបាន ១ ២០០ ០០០ រៀល ក្នុងមួយខែ ធៀបពីមុនអ្នកស្រីអាចរកចំណូលបានត្រឹមតែ ៦០០ ០០០ រៀល ក្នុងមួយខែតែប៉ុណ្ណោះ។

បំណងប្រាថ្នាទៅថ្ងៃអនាគត អ្នកស្រីចង់ពង្រីកមុខរបរចិញ្ចឹមសត្វនេះ ឱ្យក្លាយទៅជាកសិដ្ឋានធំមួយ ដើម្បីបន្សល់ទុកនូវអាជីវកម្មនេះដល់កូនៗ ទៅថ្ងៃអនាគត។ ជាចុងក្រោយអ្នកស្រីបានថ្លែងអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់នូវទំហំឥណទានដែលសមស្របទៅនឹងសមត្ថភាពចំណូលរបស់អ្នកស្រី ដែលធ្វើឱ្យអ្នកស្រី និងក្រុមគ្រួសារមានលទ្ធភាពប្រើប្រាស់កម្ចីដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដែលមានដំណើរការរហូតមកដល់សព្វថ្ងៃនេះ។

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ផ្លូវការដល់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ជនបទ ខណៈ២០២៣ វិស័យនេះ នឹងផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសកម្មកើនឡើង ១៨,៥% ដល់ ៤៤,៤ ទ្រីលានរៀល (១០,៨ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ ឥណទានកើនឡើង ២១,៤% ដល់ ៣៨,៩ ទ្រីលានរៀល (៩,៥ ពាន់លានដុល្លារអាមេរិក) ដែលគាំទ្រដោយកំណើនមូលនិធិភាគទុនិក ២០,៣% ដល់ ៩,៨ ទ្រីលានរៀល (២,៤ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើកើនឡើង ១៤% ដល់ ១៩,៤ ទ្រីលានរៀល (៤,៧ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ។ ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានផ្ដល់ដល់វិស័យសំខាន់ៗ ដូចជា ក្រុមគ្រួសារ ៣៣,២% ពាណិជ្ជកម្មនិងជំនួញ ២៣,៣% កសិកម្ម ១៧,៨% សេវាកម្ម ១៣,៦% និង វិស័យផ្សេងៗ ១២,១%។ ទន្ទឹមនឹងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកបង្កើនលទ្ធភាពដល់សាធារណជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលឆ្លុះបញ្ចាំងតាមរយៈ គណនីប្រាក់បញ្ញើ និងការកើនឡើងគណនីឥណទានដល់ចំនួន ២,៧ លានគណនី និង ២,១ លាន គណនី រៀងគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី