គ្រឹះស្ថានចំនួន ១៣២ ជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុ មានផលប័ត្រឥណទានសរុបម្រាណ ៥.១១ ប៊ីលានដុល្លាអាមេរិក

ភ្នំពេញ៖ បច្ចុប្បន្ននេះ គិតត្រឹមតែជាគ្រឹះស្ថានដែលសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុ ចំនួន ១៣២ គ្រឹះស្ថាន មានផលប័ត្រឥណទានសរុបម្រាណ ៥.១១ប៊ីលានដុល្លាអាមេរិក និងកំពុងផ្តល់សេវាជូនអតិថិជនប្រមាណ ១,៥៥លានគណនី ដែលក្នុងនោះ ៥៤% ជាស្ត្រី ក្នុងសាខាទូទាំងប្រទេសចំនួន ៩០០សាខា និងមានបុគ្គលិកសរុបរហូតដល់ប្រមាណ ២១ ០០០នាក់។ នេះជាការលើកឡើងរបស់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ស្តីពីនិរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារ សុខា ខេត្តសៀមរាប។

លោកជំទាវ ឌិត នីតា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ៖ គ្រឹះស្ថានទទួលប្រាក់បញ្ញើរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រាក់បញ្ញើសរុបប្រមាណ ២.២ ប៊ីលានដុល្លាអាមេរិក (កំណើន ៤,៨%) និងមានអ្នកដាក់ប្រាកបញ្ញើរសរុបប្រមាណ ២លាននាក់ ក្នុងនោះ ៦៧% ជាស្រ្តី។

លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា៖

«ភាពរីកចម្រើននេះបានបង្ហាញពីតួនាទីរបស់សមាជិកសមាគម ដែលជាវិស័យទាំងមូល ក្នុងការលើកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា។ ប៉ុន្តែភាពរីកចម្រើននេះក៍នាំមកផងដែរនូវបញ្ហាប្រឈម និងឧិកាសជាបន្តបន្ទាប់»។

លោកជំទាវបានលើកឡើងថា ៖ សម្រាប់បញ្ហាប្រឈម វិស័យមីក្រូហិរញ្ញវត្ថុហាក់កំពុងរងសំពាធនៃបរិយាកាសសេដ្ឋកិច្ចពិភពលោកមិនអំណោយផល ដែលបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ យោងតាមរបាយការណ៏របស់សមាគម ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ឃើញថា ឥណទានប្រឈមហានិភ័យលើសពី៣០ថ្ងៃ (PAR 30+) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ៥,៩% ដល់ ៨,៧%, ការរៀបចំឥណទានឡើងវិញកើនឡើងពី ២,០% ដល់ ៣,៨%, កម្ចីដែលលុបចោលកើនឡើងពី ០,៨% ដល់ ១,២% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។ ក្រៅពីនេះ ផលប័ត្រឥណទានមានកំណើនត្រឹម១%ប៉ុណ្ណោះ ដោយមានកំណើនពី ៥១០៣លានដុល្លារ មកដល់ ៥១៥៣លានដុល្លារ។

បញ្ហាប្រឈមនេះនឹងបង្កើតជាភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងសហគមន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ ប្រសិនបើមិនមានដំណោះស្រាយ ឬការគ្រប់គ្រងប្រកបដោយភាពប្រុងប្រយ័ត្ន។ គួរំលឹកផងដែរថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគាជាតិនៃកម្ពុជាបានផ្តល់ការលើកទឹកចិត្ត និងសម្រួលផ្នែកបទបញ្ញាត្តិផ្សេងៗ ដើម្បីគ្រឹះស្ថានផ្តល់នូវការរៀបចំឥណទានទ្បើងវិញជូនអតិថជនដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ការនេះ អាចជួយដោះស្រាយនូវបញ្ហាប្រឈមក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សម្រាប់រយៈពេលវែងការរក្សាបាននូវភាពគ្រប់គ្រាន់នៃអនុបាតដើមទុន សន្ទនីយភាព ការមានផែនការអាជីវកម្មច្បាស់លាស់ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងរក្សានិរន្តរភាពនៃប្រតិបត្តិការរបស់គ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល។

ទន្ទឹមនឹងការសម្រួលខ្លះៗនូវបទបញ្ញាត្តិ តម្រូវការនៃការធ្វើប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព កិច្ចការពារអតិថិជន និងទំនួលខុសត្រូវ ក៍កំពុងមានការកើនឡើងកាន់តែខ្លាំង។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគាជាតិនៃកម្ពុជា គ្រឹះស្ថានជាសមាជិក និងភាគីដែលពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សំដៅរក្សានូវនិរន្ដរភាពនៃកំណើនក្នុងវិស័យប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងបរិយាបន្ន។

lលោកជំទាវបានបញ្ជាក់ថា៖

«ទោះបីជាយើងទទួលរងនូវបញ្ហាប្រឈមទាំងនេះក៍ដោយ ក៍យើងនៅតែសម្លឹងឃើញឱកាសយ៉ាងច្រើនសម្រាប់វិស័យ ដែលក្នុងនោះរួមានឱកាសក្នុងផ្នែកឌីជីថល និងផ្នែកហិរញ្ញប្បទានបៃតង»។

សម្រាប់ផ្នែកឌីជីថល ប្រជាជនកម្ពុជាកំពុងចាប់យកបទពិសោធថ្មីនៃការប្រើប្រាស់ឌីជីថល តាមរយៈស្មាតហ្វូន ដែលមានអត្រានៃការប្រើប្រាស់រហូតដល់ ១១៧%។ ការងាកមកប្រើប្រាស់ឌីជីថលនេះបានបើកច្រកថ្មីសម្រាប់សេវាធនាគាចល័ត (Mobile banking) និងបច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintec)ដែលធ្វើឲ្យមានភាពងាយស្រួល មានប្រសិទ្ធភាព និងកាន់តែខិតទៅជិតអតិថិជន។

ចំណុចដែលគួរឱ្យកត់សម្គាល់មួយនៅក្នុងការវិវត្តន៍ផ្នែឌីជីថលរបស់ប្រទេសកម្ពុជា គឺប្រព័ន្ធទូទាត់ប្រាក់បាគង ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)។ ប្រព័ន្ធទូទាត់ប្រាក់បាគង ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២០ គឺជាប្រព័ន្ធមួយដែលមានមូលដ្ឋានគ្រឹះលើបច្ចេកវិទ្យា blockchain សម្រាប់ការទូទាត់ប្រាក់នានាតាមរយៈទូរស័ព្ទ និងការផ្ទេរប្រាក់ ដែលបច្ចុប្បន្នបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៥,៩លាននាក់តាមរយៈកម្មវិធីដែលបានផ្សារភ្ជាប់។ ប្រព័ន្ធនេះបានផ្សារភ្ជាប់នូវគម្លាតរវាងសេវាហិរញ្ញវត្ថុបែបប្រពៃណី និងប្រជាជនដែលមិនអាចធ្វើប្រតិបត្តិការធនាគារតាមរយៈការអនុញ្ញាតឱ្យមានប្រតិបត្តិការយ៉ាងរលូនរវាងគ្នា និងគ្នាក្នុងតម្លៃទាប ទាំងគណនីប្រាក់ដុល្លារ និងប្រាក់រៀល។ កត្តានេះមិនត្រឹមតែជួយដល់ប្រជាជននៅតាមជនបទប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការពង្រឹងបរិយាបន្នហិរញ្ញេវត្ថុ និងរូបិយប័ណ្ណជាតិកម្ពុជាផងដែរ។

សម្រាប់ផ្នែកហិរញ្ញប្បទានបៃតង វាជានិន្នាការសកលដ៍សំខាន់នាពេលអនាគតក្នុងការបន្ស៊ាំទៅនឹងការបំរែបំរួលអាកាសធាតុ ក្នុងដំណើរឆ្ពោះទៅរកការទទួលខុសត្រូវផ្នែកបរិស្ថាន និងការអភវិឌ្ឍន៍ប្រកបដោយចីរភាព។ សមាគមមីក្រូហិរញ្ញវត្ថុ បាន និងកំពុងធ្វើកិច្ចសហការជាមួយអង្គការ Oxfam ដើម្បីជំរុញគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតង និងធ្វើការជាមួយ Water.org ដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍន៍ផលិតផលទឹកស្អាត និងអនាម័យ (WASH)។ ថ្វីត្បិតតែកិច្ចការនេះទើបនឹងចាប់ផ្តើម ប៉ុន្តែវាជាការត្រួសត្រាយផ្លូវក្នុងដំណើរឆ្ពោះទៅរកប្រតិបត្តិការប្រកបដោយចីរភាពដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន សហគមន៍ និងបរិស្ថាន។ សមាគមមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថបៃតង ហើយក្នុងន័យនេះ សមាគមក៍សូមលើកទឹកចិត្តឲ្យសមាជិកចាប់ផ្តើមពិនិត្យមើលលទ្ធភាពក្នុងការអភវឌ្ឍន៍ និងវិនិយោគលើផលិតផលនេះដើម្បីអាចដើរទន្ទឹមនឹងនិន្ននាការសកល។

លោកជំទាវ ឌិត នីតា បានបន្តថា ៖

«ក្នុងដំណើរឆ្ពោះទៅមុខ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែបន្ដខិតខំប្រឹងប្រែងក្នុងការរក្សានូវស្តង់ដារនៃកិ្ចចការពារអតិថិជន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនវានុវត្តន៍។ សមាគមបន្តពង្រឹងនូវក្រមប្រតិបត្តិរបស់វិស័យ វិធាននៃការផ្តល់ឥណទាន និងគោលការណ៍ណែនាំផ្សេងៗដែលធានាបាននូវការកិច្ចកាពារអតិថិជន និងតម្លាភាព សំដៅធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព គុណភាព និងងាយស្រួលក្នុងការប្រើប្រាស់។ ស្របគ្នានេះដែរ តាមរយៈវេទិការបណ្តាញទំនាក់ទំនង និងកម្មវិធីផ្សព្វផ្សាយនានា យើងនឹងផ្តល់ឲ្យគ្នាទៅវិញទៅមកនូវកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹងនៃការអនុវត្តផ្ទាល់ បទពិសោធន៍ និងនិន្នាការដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន ដើម្បីពង្រឹងប្រតិបត្តិការរបស់វិស័យ ក៍ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន និងសហគមន៍»។

ទាក់ទងនឹងសន្និសីទនេះដែរ  លោកជំទាវ ​ឌិត នីតា បានលើកឡើងថា ៖ សន្និសីទមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំនេះ ប្រព្រឹត្តទៅដោយប្រមូលផ្តុំនូវអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ថ្នាក់ដឹកនាំអាជីវកម្ម និងអង្គការជាដៃគូ ដែលជាអ្នកមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍ និងតម្រង់ទិសវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីពិភាក្សាអំពីនិន្នាការ បញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍ និងកំណើននៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រធានបទនៃអង្គសន្និសីទ គឺមានសារៈសំខាន់ក្នុងការសម្រេចនូវគោលដៅនិរន្តភាព និងបរិយាបន្ននៃវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ និរន្តភាព និងបរិយាបន្នហិរញ្ញវត្ថុ មិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ តែជាភាពចាំបាច់របស់វិស័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក