សម្តេចតេជោ ៖ យើងមិនអាចទុកឱ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារអតិផរណានោះទេ

ភ្នំពេញ ៖ ការកើនឡើងនៃអតិផរណានៅពិភពលោកដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាន និងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពប្រជាជនជុំវិញពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងប៉ះពាល់អវិជ្ជមានមួយចំនួនពីសម្ពាធនៃការកើនឡើងនៃអតិផរណានេះ។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាអតិផរណា តាមរយៈការដាក់ចេញវិធានការ និងយន្តការនានា ក៏ដូចជាពង្រឹងអំណាចទិញរបស់ប្រជាជន ដើម្បីជួយដល់ប្រជាជនកុំឱ្យធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រ។

ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រៅផលប៉ះពាល់ពីជំងឺកូវីដ១៩ បញ្ហាមួយទៀតគឺប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីអតិផរណា។

ជាមួយគ្នានេះ សម្តេចបានលើកឡើងពីយន្តការថ្មីនៃការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ហើយសម្តេចក៏បានចុះហត្ថលេខាលើសេចក្តីសម្រេចកាលពីមិ្សលមិញ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២) ដោយសង្ឃឹមថា អង្គភាពដែលមានការពាក់ព័ន្ធនឹងធ្វើការងារនេះដោយរួសរាន់ ធ្វើយ៉ាងណា អាចជួយដល់ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ក្នុងរយៈពេលដ៏ឆាប់។

សម្តេចតេជោបានថ្លែងបន្តថា ចំនួនប្រជាពលរដ្ឋអាចគ្របទៅដល់ ៦០ម៉ឺនគ្រួសារ និងប្រជាជនប្រមាណ ២លាននាក់ដែលពួកគាត់រងផលប៉ះពាល់ចេញពីអតិផរណា ដែលរឿងគឺចាប់ផ្តើមពីសង្គ្រាម រុស្ស៊ី វាយលុកចូលអ៊ុយក្រែន ទណ្ឌកម្មហួសកម្រិតដែលធ្វើពិភពលោកជ្រួលច្របល់លើបញ្ហាអតិផរណា។

សម្តេចតេជោបានបញ្ជាក់ថា ៖

“យើងមិនអាចទុកឱ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារអតិផរណានោះទេ ដូច្នេះជាភ័ព្វសំណាងដែលយើងមានសល់ទុនក្នុងដៃមួយចំនួន ដើម្បីអន្តរាគមន៍ជួយចំពោះប្រជាជនដែលរងផលប៉ះពាល់។ ក្នុងនោះតាមការពិនិត្យរបស់យើង យើងអាចឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចជាចំណែកមួយដ៏ធំក្នុងការទទួលបានប្រាក់នេះតែម្តង”

សម្តេចតេជោបានលើកឡើងបន្តថា ឧទាហរណ៍ អ្នកលក់ដូរតាមកញ្ច្រែញតាមផ្សារ និងការលក់តូចតាចមួយចំនួនដែលស្ថិតក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្លាប់លក់បានក្នុងទំហំណាមួយសមរម្យ (មុនវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន) ប៉ុន្តែអំណាចទិញរបស់ពួកគាត់នឹងថមថយ ដោយសារតែអតិផរណា។

សម្តេចតេជោយបានថ្លែងថា ៖

“អ៊ីចឹងទេ ជម្រើសដែលល្អចៀសវាងកុំឱ្យប្រជាពលរដ្ឋរបស់យើងធ្លាក់ទៅក្នុងស្ថានភាពដ៏លំបាកនោះ រដ្ឋត្រូវធ្វើអន្តរាគមន៍ផ្តល់សាច់ប្រាក់ជូនពួកគាត់ ដែលតាមការប៉ាន់ស្មានគឺប្រហាក់ប្រហែល ៦០គ្រួសារ និងប្រជាជនមិនតិចជាង ២លាននាក់បន្ថែមទៀត។ ដូច្នេះយើងរកដំណោះស្រាយ​ព្រម ទាំងបញ្ហាកូវីដ១៩ និងទាំងបញ្ហាដាក់ចេញយន្តការប្រើប្រាស់សាច់ប្រាក់សម្រាប់គាំពារប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជាមួយអតិផរណា គឺទទួលបន្ទុកចិញ្ចឹម និងជួយប្រជាជនជិត ៥លាននាក់។ មិនការចិញ្ចឹមទាំងស្រុងនោះទេ ប៉ុន្តែជាការប៉ះប៉ូវ ដើម្បីកុំឱ្យប្រជាជនធ្លាក់ទៅក្រោមបន្ទាត់ភាពក្រីក្រ”

សម្តេចតេជោបានបន្តថា ៖

“ស្ថានភាពទាមទារឱ្យយើងទទួលខុសត្រូវក្នុងការតម្រង់ទិសក្នុងការប្រើប្រាស់នូវហិរញ្ញវត្ថុដែលយើងប្រមូលបាន ឱ្យបានចំទិសដៅទៅកាន់អ្នកក្រីក្រ […] ជាការទទួលខុសត្រូវធំណាស់ចំពោះមុខ ជាប្រវត្តិសាស្ត្រសម្រាប់ជាតិយើង”

សូមបញ្ជាក់ផងដែរថា កម្ពុជាមានទុនបម្រុងអន្តរជាតិប្រមាណ ១៩,៥ពាន់លានដុល្លារ ដែលអាចធានាបាននូវការនាំចូលរយៈពេល ៨ខែ។

យោងតាមការលើកឡើងរបស់ធនាគារជាតិនៃកម្ពុជា ស្ថានភាពអតិផរណានាឆមាសទី ២ អាចប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន ជាចម្បងអាស្រ័យលើស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ហើយប្រសិនបើសម្ពាធនៃការឡើងថ្លៃប្រេងឥន្ធនៈអាចគ្រប់គ្រងបាន ឬត្រូវបានកាត់បន្ថយ នោះអត្រាអតិផរណាត្រូវបានព្យាករថានឹងថយចុះនៅឆមាសទី២ ឆ្នាំនេះ។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណាក្នុងឆមាសទី២ ឆ្នាំ២០២២ ត្រូវបានព្យាករថាមានកម្រិតជាមធ្យមប្រមាណ ៣,២% ហើយអតិផរណាសម្រាប់ឆ្នាំ២០២២ អាចមានកម្រិតជាមធ្យមប្រមាណ ៤,៨%។ ការព្យាករនេះត្រូវបានធ្វើឡើង ក្រោមការសន្មតដូចតទៅ ៖ និន្នាការថមថយល្បឿននៃកំណើនថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈមកត្រឹម ៩,៣% ដោយសារប្រេងឆៅពិភពលោកត្រូវបានព្យាករថានឹងថមថយចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០២២ ក្នុងបរិការណ៍ដែលប្រទេសសមាជិក OPEC នឹងបង្កើនការផ្គត់ផ្គង់ ស្របពេលដែលតម្រូវការអាចថមថយមកវិញ នៅពេលអត្រាការប្រាក់កើនឡើង។

កំណើនថ្លៃម្ហូបអាហារនឹងថយល្បឿនមកវិញ ២,៥% ដែលគាំទ្រដោយភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់ នៅពេលដែលប្រទេសចិនកាត់បន្ថយការរឹតបន្តឹងលើវិធនាការបិទខ្ទប់ និងភាពប្រសើរឡើងនៃទិន្នន័យកសិកម្មក្នុងរដូវវស្សា គួបផ្សំនឹងឥទ្ធិពលពីការថយចុះនៃថ្លៃប្រេងឥន្ធនៈមកវិញ និងអតិផរណាស្នូលអាចនឹងថមថយមកវិញ ២,៦% ដោយសារតម្រូវការក្នុងស្រុកអាចមានល្បឿនយឺតជាងមុន ក្នុងបរិការណ៍ដែលមានចំណូលមានស្ថិរភាព និងមូលដ្ឋានខ្ពស់ស្រាប់កាលពីគ្រាដូចគ្នាឆ្នាំមុន។

ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បី​គ្រប់គ្រងសម្ពាធអតិផរណាផង និង​គាំទ្រការស្តារ កំណើន​សេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបាន បន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។ គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)