ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបំពេញកាតព្វកិច្ចយ៉ាងសកម្ម ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងគោលបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងប្រទេសទាំងមូល។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធី «សម្ភោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា បរិយាបន្នហិរញ្ញត្ថុបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសាលភាព និងកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងប្រទេសទាំងមូល។ ការទទួលបានសេវាហិរញ្ញវត្ថុ គឺឧបករណ៍គោលនយោបាយមួយសំខាន់សម្រាប់អ្នករៀចំគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់សកល»។
យោងតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ បានបង្ហាញថា ឧបសគ្គចំពោះបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា រួមមាន ១) កង្វះមធ្យោបាយដើម្បីទទួលបានសេវាហិរញវត្ថុ ២)ប្រាក់ចំណូលមានកម្រិតទាប ៣) កង្វះលទ្ធភាពបំពេញតាមលក្ខខណ្ឌ ៤) កង្វះលទ្ធភាពទទួលបានផលិតផលធនារ៉ាប់រង តាមបណ្តាញចែកចាយផលិតផល ៥) ផលផលិតផលហិរញ្ញវត្ថុដែលផ្តល់ដោយគ្រឹះស្ថានផ្លូវការមិនឆ្លើយតបពេញលេញទៅតាមតម្រូវការរបស់អតិថិជន ៦) ការយល់ដឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត និង៧) ការបារម្ភចំពោះការជំពាក់បំណុល។

បន្ថែមលើនេះ យុទ្ធសាស្ត្រជាតិក៏បានលើកឡើងពីគោលនយោបាយ ដែលចង្អុលបង្ហាញគោលដៅក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុដូចខាងក្រោម៖
-បង្កើនលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុបានពាក់កណ្តាលពី ២៧ ភាគរយមកដល់ ១៣ ភាគរយ និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩ ភាគរយទៅ ៧០ ភាគរយក្នុងឆ្នាំ២០២៥។ ព្រមទាំងធ្វើឱ្យប្រសើរឡើងសុខមាលភាពគ្រួសារ គាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈសកម្មភាពអាទិភាព ដូចខាងក្រោម៖
១) លើកទឹកចិត្តឱ្យមានការសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ២) ជំរុញនវានុវត្តន៍ផលិតផលឥណទានសម្រាប់សហគ្រាសធនតូចបំផុត តូច និងមធ្យម ៣)ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់ ៤) ពង្រីកការផ្តល់សេវាធនារ៉ាប់រងឱ្យបានទូលំទូលាយ ៥) ពង្រីកសមត្ថភាពនិយ័តករហិរញ្ញវត្ថុ ៦)លើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ៖
«ធនាគារជាតិនៃកម្ពុជា បាន និងកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញកម្រិតបរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ»
លើសពីនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសសម្រាប់ស្តី និងសហគ្រិនជាស្ត្រី តាមរយៈ ទី១) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តគម្រោងដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាដំណេះដឹងទូទៅ ចាប់ពីកម្រិតបឋមសិក្សា ដល់ធម្យមសិក្សាទុតិយភូមិ។
២)កិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្ត្រី ស្រ្តីក្នុងសហគ្រិនភាព ៣) កិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច-សង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញសហគ្រិនភាពរបស់ស្តី្រ សំដៅបើកវគ្គបណ្តុះបណ្តាលដល់ស្ត្រី និងសហគ្រិនជាស្ត្រី បង្កើនការយល់ដឹងលទ្ធភាពទទួលបាន ប្រើប្រាស់សេវហិរញ្ញវត្ថុផ្លូវការ។ ៤) កិច្ចសហការជាមួយមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើការរៀបចំទិន្នន័យ សម្រាប់ធ្វើសូចនាករមូលដ្ឋានក្នុងការអនុវត្ត និងវាស់វែងយុទ្ធសាស្ត្រជាតិផ្តោតលើការទទួលបាន ការប្រើប្រាស់ និងគុណភាពសេវាហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់តាមរយៈការសិក្សាទៅលើផ្នែកផ្គត់ផ្គង់ និងតម្រូវការ ៥) កិច្ចសហការជាមួយនឹងសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុអាស៊ី ក្នុងគោលបំណងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើការយកចិត្តទុកដាក់លើសេវាហិរញ្ញវត្ថុឌីជីថល ការប្រមូលទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ ដែលបែងចែកទៅតាមប្រភេទ និងការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្នយ៉េនឌ័រ និងបៃតង។ ៦) ការចុះអនុសារណៈយោគយល់គ្នាជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិត (IFC) លើការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងទីផ្សារខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុនៅកម្ពុជា ក្នុងគោលបំណងការធ្វើការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងលទ្ធភាពដល់ការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មនៅកម្ពុជា ជាពិសេស សហគ្រិន សហគ្រាសធនតូច និងមធ្យម ព្រមទាំងពង្រីកកម្រិតខែ្សសង្វាក់ផលិតកម្មនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការនានាជាច្រើនទៀត ក្នុងគោលបំណងលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាបង្កើតវីដេអូអប់រំពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ចងក្រងកម្រងឯកសារនានា ដើម្បីចែកជូនប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹងប្រព័ន្ធប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមយៈគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា វិទ្យុ ទូរទស្សន៍នានាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content