យោងតាមទិន្នន័យព្យាករណ៍ចុងក្រោយដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ឬ UN Environment Programme បានបង្ហាញថា ចំនួននៃកាកសំណល់អាហារនៅទូទាំងសកលលោកជារៀងរាល់ឆ្នាំ មានចំនួនទៅដល់៩៣១លានតោនទៅ ហើយវាគឺជាផ្នែកមួយនៃការបំពុលអាកាសចន្លោះពី៨ទៅ១០ភាគរយផងដែរ។

អ្នកវិទ្យាសាស្ត្រជាច្រើនជឿជាក់ថាកាកសំណល់អាហារបានធ្វើឲ្យខាតបង់ទាំងធនធានដែលត្រូវបានខ្ជះខ្ជាយផងប៉ះពាល់ដល់បរិស្ថានផង ជាពិសេសវាបានធ្វើឲ្យមានការខូចខាតបង់សេដ្ឋកិច្ចទាំងផ្ទាល់ និងដោយប្រយោលរហូតទៅដល់ជាង១០០០ពាន់លានដុល្លារ ឬ១ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ។
ខណៈដែលមនុស្សប្រមាណជាជាង៨០០លាននាក់កំពុងរស់នៅក្នុងភាពអត់ឃ្លាននោះពិភពលោកក៏កំពុងខិតជិតទៅនឹងការប្រឈមមុខវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរផងដែរ ដែលបណ្តាលមកពីបញ្ហាសំខាន់ៗដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នរួមទាំងបញ្ហាកូវីដ បញ្ហាជម្លោះពាណិជ្ជកម្ម និងចុងក្រោយនេះគឺបញ្ហាជម្លោះនៅអ៊ុយក្រែន។

តើពិភពលោកបានរៀបចំដំណោះស្រាយយ៉ាងណាខ្លះហើយចំពោះបញ្ហានេះ និងថាតើដំណោះស្រាយទាំងនោះមានអ្វីខ្លះ?
ខាងក្រោមនេះគឺជាគំរូ និងការណែនាំអំពីដំណោះស្រាយមួយចំនួនដែលត្រូវបានផ្តល់ដោយអ្នកជំនាញ និងកំពុងធ្វើការអនុវត្តដោយបណ្តាប្រទេសលោកខាងលិចដែលជាប្រទេសមានសេដ្ឋកិច្ចខ្លាំងនោះផងដែរ៖
BBC Good Food ចង់ឲ្យមនុស្សគ្រប់គ្នាក្នុងការធ្វើរឿងដ៏ចាំបាច់មួយគឺធ្វើយ៉ាងណាទិញយកតែចាំបាច់ ហើយទទួលទានវាឲ្យបានមុនកាលកំណត់ ឬ Expiry Date ហើយក្នុងករណីដែលមាននៅសេសសល់អាហារមួយចំនួនអាចយកទៅច្នៃចេញជាម្ហូបអាហារបែបផ្សេងដែលអាចបន្តអាយុកាល និងលទ្ធភាពនៃការទទួលទានវាបានយូរបន្ថែមទៀត។
ដោយឡែកនៅអូស្ត្រាលីរដ្ឋាភិបាលបានធ្វើការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយកាកសំណល់អាហារឲ្យបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០តាមរយៈការអនុវត្តគោលនយោបាយផ្តល់ការគាំទ្រដល់អង្គការឯកជនសំខាន់ៗដើម្បីចូលរួមកិច្ចការងារនេះ។
នៅបារាំងច្បាប់ថ្មីត្រូវបានប្រកាស និងអនុម័តក្នុងការកាត់បន្ថយកាកសំណល់អាហារដែលក្នុងនោះមានរួមទាំងកាតព្វកិច្ចក្នុងការកែច្នៃផលិតផលរបស់ក្រុមហ៊ុនអាជីវកម្មនានាដែលពាក់ព័ន្ធទៅនឹងការផលិតអាហារលើសពី១០តោនជារៀងរាល់ឆ្នាំ។
ចំពោះបញ្ហាកាកសំណល់អាហារនៅកូរ៉េខាងត្បូងវិញពលរដ្ឋទាំងឡាយនឹងទទួលរងជាពិន័យធ្ងន់ធ្ងរពីរដ្ឋាភិបាលក្នុងករណីរកឃើញថាពួកគេបោះចោលកាកសំណល់អាហារដោយមិនបានព្យាយាមកែច្នៃវាឡើងវិញ ហើយជាលទ្ធផលមកដល់ពេលនេះគិតត្រឹមទីក្រុងសេអ៊ូលប៉ុណ្ណោះ កាកសំណល់អាហារបានកាត់បន្ថយដល់ទៅ១០ភាគរយ ឬប្រមាណជា៣០០តោនជារៀងរាល់ថ្ងៃ។
កាន់តែទំនើបជាងនេះនៅតាមបណ្តាប្រទេសមួយចំនួនទៀតកម្មវិធីទូរស័ព្ទ ឬ Mobile App ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចការងារកាត់បន្ថយកាកសំណល់អាហារបានយ៉ាងមានប្រសិទ្ធភាពផងដែរដូចជា កម្មវិធី Tekeya នៅប្រទេសអេហ្ស៊ីបកម្មវិធី Too Good To Go នៅប្រទេសអង់គ្លេស និងកម្មវិធី Olio ដែលបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដោយគណនេយ្យដល់ទៅ៦លានមកពីបណ្តាប្រទេសដល់ទៅ៦០ទូទាំងពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content