សហគមន៍ជីផាត ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍ចំនួន ៦៤០គ្រួសារ

កោះកុង ៖ សហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅក្នុងខេត្តកោះកុង គឺជាសហគមន៍ដ៏ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយក្រោយពីបានបង្កើតបានប្រមាណ១ឆ្នាំ សហគមន៍មួយនេះបានទាក់ទាញអ្នកទេសចរជាច្រើនទៅលេងកម្សាន្ត និងបានបង្កើនចំណូលដល់ប្រជាសហគមន៍តាមរយៈការផ្គត់ផ្គង់ចំណីអាហារ និងការផ្តល់សេវាកម្មផ្សេងៗ។

ពីមួយឆ្នាំទៅមួយឆ្នាំ តំបន់នេះទទួលបានចំណូលកើនឡើងជាលំដាប់ ហើយចំណូលទាំងនោះបាន ចាក់ចូលទៅក្នុងសហគមន៍ កែប្រែតំបន់ធម្មជាតិមួយនេះឱ្យកាន់តែមានសក្កានុពលសម្រាប់វិស័យទេសចរណ៍បែបធម្មជាតិគួរជាទីទាក់ទាញ។

បើតាមការឱ្យដឹងពីសំណាក់ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា ក្នុងចំណោមប្រជាជនទាំង ៦៤០ គ្រួសារ មានប្រជាជន ៣៣២ គ្រួសារហើយជាអ្នកទទួលផលដោយផ្ទាល់ ដែលសំដៅលើម្ចាស់ផ្ទះស្នាក់ ម្ចាស់បឹងហ្គាឡូ ចុងភៅ និងអ្នកជូនភ្ញៀវដើរជាដើម ហើយចំណែកឯគ្រួសារប្រមាណជាពាក់កណ្ដាលផ្សេងទៀត គឺជាអ្នកទទួលផលដោយប្រយោល។

លោក អ៊ន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានគូសបញ្ជាក់ថា ៖

“ប្រជាជនទាំង ៦៤០ គ្រួសារ សុទ្ធតែមានចំណែកក្នុងការទទួលផលពីវិស័យទេសចរណ៍ ដូច្នេះហើយ ពួកគេមានជីវភាពធូធារច្រើនជាងមុន។ សហគមន៍ជីផាតគ្រប់គ្រងលើ៤ភូមិ ពោលគឺឃុំទាំងមូលតែម្ដង ហើយដែលមុនពេលកកើតតំបន់ទេសចរណ៍នេះឡើង ប្រជាជនភាគច្រើនប្រកបរបរធ្វើកសិកម្ម និងនេសាទ។ ប៉ុន្តែយ៉ាងណា មុខរបរទាំងនេះមិនសូវជាផ្ដល់ចំណូលទៀងទាត់ជូនប្រជាសហគមន៍នោះទេ ម្លោះហើយបានជាជីវភាពពួកគាត់ក៏មិនសូវជាធូរធាដូចបច្ចុប្បន្ននេះដែរ”

សម្រស់ធម្មជាតិយ៉ាងបំព្រង ដូចជា ព្រៃឈើ ភ្នំ ទឹកជ្រោះ និងទឹកព្រែក បានជំរុញតំបន់មួយនេះឱ្យកាន់តែមានភាពល្បីរន្ទឺ ព្រមទាំងជាតំបន់ ដែលមានសក្កានុពលច្រើនប្រភេទផងដែរ។ ភ្ញៀវដែលទៅលេងអាចដកស្រង់បទពិសោធន៍ខុសៗគ្នា ដូចជា ជិះកង់ ឡើងភ្នំ ដើរផ្សងព្រេង ចូលល្អាងភ្នំ លេងទឹកជ្រោះ និងជិះទូកកាយ៉ាកតាមដៃព្រែកជាដើម។ ដូច្នេះហើយ វាមិនមែនជារឿងចម្លែកទេ ដែលតំបន់នេះអាចចិញ្ចឹមមនុស្សបានរាប់ពាន់នាក់។

លោក អ៊ន សុវណ្ណ បានឱ្យដឹងទៀតថា ៖

“ក្នុងមួយឆ្នាំ យើងបានទទួលភ្ញៀវចន្លោះពី ៣ ២០០ នាក់ ទៅ ៣ ៥០០ នាក់ ដែលមានទាំងភ្ញៀវខ្មែរ និងបរទេសលាយឡំគ្នា ហើយភាគច្រើនពួកគេមកជាក្រុមៗ កម្រមានអ្នកមកគ្នាតិចណាស!”

ជាការគួរឱ្យកត់សម្គាល់ នៅពេលទំនេរតែពីការងារបម្រើសេវាកម្មទេសចរណ៍ ប្រជាសហគមន៍មួយចំនួនបានដាំដុះបន្លែ និងឈើហូបផ្លែនៅជុំវិញផ្ទះ ឬដីនៅទំនេរ ហើយនៅពេលទទួលបានផលគឺយកលក់ទៅឱ្យភ្ញៀវដែលមកកម្សាន្ដ ដូច្នេះពួកគេមានទីផ្សារស្រាប់ៗតែម្ដង។ លើសពីនេះទៅទៀត ដំណាំ បន្លែបង្កាទាំងនោះត្រូវបានដាំដុះលើដីភ្នំដែលមានជីវជាតិ និងមានការថែទាំយ៉ាងដិតដល់ពីកសិករ ដូច្នោះហើយ ផលដែលទទួលបានគឺមានគុណភាពល្អ និងមានឱជារសឆ្ញាញ់ មិនមានសារជាតិគីមី ជាហេតុធ្វើឱ្យភ្ញៀវដែលជាអ្នកទេសចរសួររកឥតដាច់នោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី