រដ្ឋាភិបាលនៅតែត្រូវការពឹងផ្អែកលើវិស័យកសិកម្មជាចម្បងសម្រាប់សេដ្ឋកិច្ច

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំយ៉ាងស្វាហាប់នៅតែចាត់​ទុកវិស័យក​សិកម្ម​គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដែលអាចជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ជាពិសេស្ថិតនៅក្នុងបរិការនៃវិបត្តិសកលនាពេល​បច្ចុប្បន្ននេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និងចាត់ទុកវិស័យកសិកម្ម កម្ពុជានៅតែជាវិស័យដ៏សំខាន់ដែលត្រូវការពឹងផ្អែកជា​ប្រយោជន៍​សម្រាប់​​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ ជាពិសេសស្ថិតនៅក្នុងបរិបទដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដនេះតែម្ដង។  

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖

«ត្រូវធ្វើយ៉ាងណាកុំឱ្យប្រជាជនកម្ពុ​​​ជាខ្វះអង្ករច្រកឆ្នាំង ដូច្នេះយើងក្រឡេក​មើល​ទៅវិស័យ​កសិកម្ម​របស់យើង គឺជាវិស័យដ៏ល្អដែលខ្ញុំបានមើលរបាយការណ៍របស់ឯកឧត្តមវេង សាខុននាប៉ុន្មានថ្ងៃមុននេះ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖

«ទំហំនៃវិស័យកសិកម្មមានការកើនឡើងលើសការរំពឹងទុក ថ្វីត្បិតតែការនាំចេញអង្ករមាន​ការ​ធ្លាក់ចុះបន្តិចក្តី តែការនាំស្រូវចេញទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់អេមីរ៉ាត់ គឺមានកំណើនដល់ទៅ២០០ភាគរយ។ ព្រោះថា​ប្រទេសខ្លះបានទិញយើងជាស្រូវតែម្ដង​ នៅពេលដែលយើងពុំទាន់មានឃ្លាំងស្តុកស្រូវ និងម៉ាស៊ីនកិនស្រូវ យើងក៏អាចលក់ស្រូវ​​ចេញ។ តែបើមានការកែច្នៃក្នុងស្រុកយើងជាការល្អ ព្រោះយើងអាចសល់កន្ទក់ ចុងអង្ករ សល់អង្កាម និងបង្កើនការងារធ្វើដល់ប្រជាពលរដ្ឋ តែយើង​ត្រូវធ្វើតាមចង្វាក់របស់វា និងទៅតាមលទ្ធភាពដែលយើងមាន»

យោងតាមរបាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថានៅក្នុង​រយៈពេល​៧​ខែ ​ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេសមាន​បរិមាណ​សរុប៥ ០៣២ ៩៦៨,៦០​តោន ទៅកាន់​ទិសដៅ៦៤​ប្រទេស​កើនឡើង​ចំនួន២ ៣៤២ ៩៨១,៣៩​តោន ស្មើនឹង ៨៧,១០%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ​ដែល​ទទួលបាន​ត្រឹមតែ ២ ៦៨៩ ៩៨៧,២២​តោន​ប៉ុណ្ណោះ ។​

ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ​កសិផល​សំខាន់ៗ​ដែល​បាន​នាំចេញ​មានការនាំចេញ​អង្ករ​នាំចេញ​មាន​ចំនួន៣០៩ ៨៦៥​តោន មានការ​ថយចុះ​ចំនួន ១១៦២០៨​តោន (-២៧,២៧%) ។ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២១៤ ៩៦៨​តោន​ ស្មើនឹង ៦៩,៣៧% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ៨៨ ៧០២​តោន ស្មើនឹង២៨,៦៣% និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ១៩៥​តោន ស្មើនឹង ២%​។​

ចំណែក​ការនាំចេញ​ស្រូវ​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ មាន​ចំនួន ២ ០០៨២៤១​តោន ទៅកាន់​ប្រទេស​វៀតណាម កើនឡើង​ចំនួន ៩០០ ៧៦៦​តោន(៨១,៣៤%) ។ រីឯ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​វិញ មាន​ចំនួន ៣ ៤៣២ ៦០១,០៨ តោន​កើនឡើង​ចំនួន ១ ១៦៨ ៦៨៦,៨៧​តោន ស្មើនឹង ៥១,៦២% បើ​ក្នុង​នោះ​រួមមាន​៖ ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៥៤ ០០៣,១២​តោន(​កើនឡើង​ចំនួន ១៤,២២%) ។​ដំឡូង​មី​ស្រស់​មាន​ចំនួន ៣៩៦ ៣០០​តោន (​ថយចុះ​ចំនួន -៨,៦៤%)។​ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ១៨ ៤៦៥,០៤​តោន (​កើនឡើង​ចំនួន ២២,៤៣%) ។​

ការនាំចេញគ្រាប់ស្វាយចន្ទី​មាន​ចំនួន ៨៦៦ ២០៧,៧៧​តោន កើនឡើង​ចំនួន៣៤៥,២៩% គ្រាប់ពោត​មាន​ចំនួន ១៤៦ ៣០៤,១៩​តោន (​កើនឡើង​ចំនួន​១,០៩%) ផ្លែ​ចេក​ស្រស់​មាន​ចំនួន ២៧០ ២២១,៦៨​តោន(​កើនឡើង​ចំនួន ៦១,០៨​%) ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៦១ ២២៨,៥៥​តោន (​កើនឡើង​ចំនួន ២៤៧,៩២%)ដំណាប់​ស្វាយ​មាន​ចំនួន ១៣ ៥២៤,៥​តោន (​កើនឡើង​ចំនួន ១៩៤,​១៨​​%)ទឹក​ស៊ី​រ៉ូ​ស្វាយ​មាន​ចំនួន ៤ ០៦៩,៦២​តោន (​កើនឡើង​ចំនួន ៧៩,១៦​%)​ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧