ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំយ៉ាងស្វាហាប់នៅតែចាត់ទុកវិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដែលអាចជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ជាពិសេស្ថិតនៅក្នុងបរិការនៃវិបត្តិសកលនាពេលបច្ចុប្បន្ននេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និងចាត់ទុកវិស័យកសិកម្ម កម្ពុជានៅតែជាវិស័យដ៏សំខាន់ដែលត្រូវការពឹងផ្អែកជាប្រយោជន៍សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសស្ថិតនៅក្នុងបរិបទដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដនេះតែម្ដង។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖
«ត្រូវធ្វើយ៉ាងណាកុំឱ្យប្រជាជនកម្ពុជាខ្វះអង្ករច្រកឆ្នាំង ដូច្នេះយើងក្រឡេកមើលទៅវិស័យកសិកម្មរបស់យើង គឺជាវិស័យដ៏ល្អដែលខ្ញុំបានមើលរបាយការណ៍របស់ឯកឧត្តមវេង សាខុននាប៉ុន្មានថ្ងៃមុននេះ»
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖
«ទំហំនៃវិស័យកសិកម្មមានការកើនឡើងលើសការរំពឹងទុក ថ្វីត្បិតតែការនាំចេញអង្ករមានការធ្លាក់ចុះបន្តិចក្តី តែការនាំស្រូវចេញទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់អេមីរ៉ាត់ គឺមានកំណើនដល់ទៅ២០០ភាគរយ។ ព្រោះថាប្រទេសខ្លះបានទិញយើងជាស្រូវតែម្ដង នៅពេលដែលយើងពុំទាន់មានឃ្លាំងស្តុកស្រូវ និងម៉ាស៊ីនកិនស្រូវ យើងក៏អាចលក់ស្រូវចេញ។ តែបើមានការកែច្នៃក្នុងស្រុកយើងជាការល្អ ព្រោះយើងអាចសល់កន្ទក់ ចុងអង្ករ សល់អង្កាម និងបង្កើនការងារធ្វើដល់ប្រជាពលរដ្ឋ តែយើងត្រូវធ្វើតាមចង្វាក់របស់វា និងទៅតាមលទ្ធភាពដែលយើងមាន»
យោងតាមរបាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថានៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ៦៤ប្រទេសកើនឡើងចំនួន២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោនប៉ុណ្ណោះ ។

ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិផលសំខាន់ៗដែលបាននាំចេញមានការនាំចេញអង្ករនាំចេញមានចំនួន៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦២០៨តោន (-២៧,២៧%) ។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២១៤ ៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន ៨៨ ៧០២តោន ស្មើនឹង២៨,៦៣% និងអង្ករចំហុយមានចំនួន ៦ ១៩៥តោន ស្មើនឹង ២%។
ចំណែកការនាំចេញស្រូវក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានចំនួន ២ ០០៨២៤១តោន ទៅកាន់ប្រទេសវៀតណាម កើនឡើងចំនួន ៩០០ ៧៦៦តោន(៨១,៣៤%) ។ រីឯការនាំចេញកសិផលក្រៅពីស្រូវ-អង្ករវិញ មានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ស្មើនឹង ៥១,៦២% បើក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៥៤ ០០៣,១២តោន(កើនឡើងចំនួន ១៤,២២%) ។ដំឡូងមីស្រស់មានចំនួន ៣៩៦ ៣០០តោន (ថយចុះចំនួន -៨,៦៤%)។ម្ស៉ៅដំឡូងមីមានចំនួន ១៨ ៤៦៥,០៤តោន (កើនឡើងចំនួន ២២,៤៣%) ។
ការនាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៨៦៦ ២០៧,៧៧តោន កើនឡើងចំនួន៣៤៥,២៩% គ្រាប់ពោតមានចំនួន ១៤៦ ៣០៤,១៩តោន (កើនឡើងចំនួន១,០៩%) ផ្លែចេកស្រស់មានចំនួន ២៧០ ២២១,៦៨តោន(កើនឡើងចំនួន ៦១,០៨%) ផ្លែស្វាយស្រស់មានចំនួន ១៦១ ២២៨,៥៥តោន (កើនឡើងចំនួន ២៤៧,៩២%)ដំណាប់ស្វាយមានចំនួន ១៣ ៥២៤,៥តោន (កើនឡើងចំនួន ១៩៤,១៨%)ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន (កើនឡើងចំនួន ៧៩,១៦%) ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content