តុលាការហុងកុងបញ្ជាឲ្យមានការរំលាយក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande

បរទេស ៖ យោងតាមប្រភពព័ត៌មានពី​ Business Insider បានរាយការណ៍ថា តុលាការហុងកុងបានបញ្ជាឱ្យមានការរំលាយក្រុមហ៊ុនអចលនទ្រព្យយក្ស China Evergrande Group ហើយការសម្រេចចិត្តនេះអាចនឹងបង្កឱ្យមានការរង្គោះរង្គើរនៅក្នុងទីផ្សារកាន់តែខ្លាំង ខណៈដែលអ្នកបង្កើតគោលនយោបាយព្យាយាមទប់ទល់នឹងវិបត្តិកាន់តែមានភាពធ្ងន់ធ្ងរ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ខាងអចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោកដោយមានបំណុលសរុបជាង ៣០០ ពាន់លានដុល្លារ និងបានខកខានការទូទាត់លើប្រាក់កម្ចីរបស់ខ្លួននៅឆ្នាំ២០២១។ ​ចាប់តាំងពីពេលនោះមក វាបានបណ្តាលឲ្យវិស័យអចលនទ្រព្យមិនមានភាពច្បាស់លាស់រួចទៅហើយ និងបានធ្វើឱ្យវិបត្តិបំណុលនៅក្នុងវិស័យនេះកាន់តែស៊ីជម្រៅនៅហុងកុង។ បន្ថែមពីនេះ បញ្ហាហិរញ្ញវត្ថុនៅក្នុងវិស័យអចលនទ្រព្យកាន់តែធ្ងន់ធ្ងរឡើងៗ និងនាំឱ្យមានការបរាជ័យជាច្រើនទៀត ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបន្តរារាំងដល់កំណើនរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នោះហើយ ការសម្រេចចិត្តលើការរំលាយចោលនូវក្រុមហ៊ុនអភិវឌ្ឍន៍មានទ្រព្យសកម្មចំនួន ២៤០ ពាន់លានដុល្លារនេះ អាចនឹងធ្វើឱ្យទីផ្សារអចលនទ្រព្យ និងទីផ្សារមូលធនរបស់ចិនមានភាពរង្គោះរង្គើរ។

ស្របពេលនេះដែរ ទីក្រុងប៉េកាំងក៏កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចខ្លះដែរ ខណៈដែលទីផ្សារអចលនទ្រព្យស្ថិតក្នុងស្ថានភាពមិនល្អក្នុងរយៈពេល ៩ឆ្នាំ ហើយទីផ្សារភាគហ៊ុនដែលធ្លាក់ដល់កម្រិតទាបក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ដូច្នោះហើយ ការរំខានថ្មីៗចំពោះទីផ្សារអចលនទ្រព្យអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកបង្កើតគោលនយោបាយក្នុងការស្តារកំណើនឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរការរំលាយចោលក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande នៅហុងកុងនេះអាចមានភាពស្មុគស្មាញ ជាមួយនឹងការពិចារណាផ្នែកនយោបាយដែលមានសក្តានុពលដោយសារវាមានអាជ្ញាធរជាច្រើនពាក់ព័ន្ធ។

គួរឲ្យបញ្ជាក់ដែរថា ក្រុមហ៊ុន Evergrande បានធ្វើការលើផែនការកែប្រែបំណុលចំនួន ២៣ ពាន់លានដុល្លារជាមួយក្រុមអ្នកកាន់ប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្មអស់រយៈពេលជិត ២ ឆ្នាំ ប៉ុន្តែផែនការដើមរបស់វាត្រូវបានខ្ទេចខ្ទាំនៅចុងខែកញ្ញា ពោលគឺនៅពេលដែលស្ថាបនិក Evergrande លោក Hui Ka Yan កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៃក្តីឧក្រិដ្ឋកម្ម។ កាលពីខែមិថុនា ឆ្នាំ២០២២ ញត្តិនៃការរំលាយនេះត្រូវបានដាក់ជាលើកដំបូងដោយ Top Shine ដែលជាអ្នកវិនិយោគនៅក្នុងគម្រោង Fangchebao របស់ Evergrande ដោយសារអ្នកអភិវឌ្ឍន៍មិនបានគោរពកិច្ចព្រមព្រៀងដើម្បីទិញភាគហ៊ុនដែលខ្លួនបានទិញនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​