ឥណ្ឌា ៖ ក្រុមហ៊ុនរបស់ប្រទេសឥណ្ឌាមួយទើបតែបានឈានទៅដល់កិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណជា៧០០លានដុល្លារដើម្បីអាចសាងសង់ផែសមុទ្រទឹកជ្រៅជាយុទ្ធសាស្ត្រមួយកន្លែងទៅឲ្រប្រទេសស្រីលង្កា។
កិច្ចព្រមព្រៀងដ៏មានតម្លៃនេះត្រូវបានអ្នកជំនាញមើលឃើញថានឹងក្លាយទៅជាឧបករណ៍មួយដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌាក្នុងការប្រជែងទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងប្រទេសស្រីលង្កាព្រមទាំងក្នុងតំបន់ផងដែរ។
អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារផែរបស់ប្រទេសស្រីលង្កា ឬ SLPA បានថ្លែងថាកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនឥណ្ឌា Adani Group
ធ្វើឡើងដើម្បីកសាងផែសមុទ្រថ្មីមួយដែលមានទីតាំងស្ថិតនៅជាប់ជាមួយនឹងផែសមុទ្រមួយដែលកំពុងគ្រប់គ្រងដោយជនជាតិចិនមានតម្លៃប្រមាណជា ៥០០លានដុល្លារ និងស្ថិតនៅក្នុងបរិវេណជាមួយគ្នានឹងផែសមុទ្រនៃរដ្ឋធានីក្រុងកូឡំបូ។
SLPA បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដែលមានតម្លៃជាង ៧០០លានដុល្លារលើកនេះគឺជាការវិនិយោគដោយបរទេសធំបំផុតនៅក្នុងប្រទសស្រីលង្កា ហើយនឹងត្រូវសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក John Keells និង SLPA ផ្ទាល់ផងដែរ ដើម្បីដំណើរការងារសាងសង់នេះ។
ដោយឡែក ក្រុមហ៊ុន John Keells បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួននឹងមានចំណែកប្រមាណជា ៣៤ភាគរយនៃគម្រោង ខណៈដែលក្រុមហ៊ុនឥណ្ឌា Adain នឹងមានចំណែក ៥១ភាគរយហើយក្រុមហ៊ុនថ្មីដែលនឹងបង្កើតឡើងដើម្បីគ្រប់គ្រោងគម្រោងនេះមានឈ្មោះថា Colombo West International Terminal។
គួរឲ្យដឹងដែរថា ដំណាក់កាលដំបូងសម្រាប់គម្រោងសាងសង់ផែនេះនឹងមានបណ្តោយរហូតទៅដល់ ៦០០ម៉ែត្រនៃគម្រោងសរុប ១ ៤០០ម៉ែត្រ ហើយតាមផែនការវានឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងក្នុងរយៈពេល២ឆ្នាំ ហើយ Adani បានបញ្ជាក់ថាផែនេះនឹងត្រូវប្រគល់ទៅឲ្យរដ្ឋាភិបាលស្រីលង្កាកាន់កាប់ទាំងស្រុងវិញនៅក្រោយការប្រតិបត្តិការរួមគ្នាក្នុងរយៈពេល៣៥ឆ្នាំខាងមុខ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
ព្រឹត្តិការណ៍ , សេដ្ឋកិច្ច
បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឱ្យប្រជាជនងាកមកប្រើប្រាស់យានយន្តអគ្គិសនីជំនួសយានយន្តដែលប្រើប្រាស់ឥន្ធនៈវិញ…
ព្រឹត្តិការណ៍ , អាជីវកម្មថ្មី និងនវានុវត្ត
វត្តមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ក្នុងការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសទាំងពីរឲ្យរំងាប់…
ព្រឹត្តិការណ៍ , សេដ្ឋកិច្ច
បន្ទាយមានជ័យ ៖ ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលែងកូនបង្កងទឹកសាប ប្រមាណ ២០ម៉ឺនក្បាល កូនត្រី…
ជំនួញ , ព្រឹត្តិការណ៍
ភ្នំពេញ ៖ កំណើននៃចំនួនប្រជាជនកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីជាង៧លាននាក់ក្រោយសម័យប៉ុលពត រហូតដល់ជិត១៧លាននាក់ក្នុងពេលបច្ចុប្បន្ននេះ។ កំណើនប្រជាពលរដ្ឋជា…
ព្រឹត្តិការណ៍ , សេដ្ឋកិច្ច
ភ្នំពេញ ៖ ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកត្រូវបានប្រារព្វឡើងនៅប្រទេសកម្ពុជាដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយនឹងអង្គការអន្តរជាតិធំៗមាន…
ព្រឹត្តិការណ៍ , ហិរញ្ញវត្ថុ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SMEs) និង គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន ១៩ បានត្រៀមខ្លួនរួចរាល់ និងប្រកាសចាប់ផ្តើម…
ព្រឹត្តិការណ៍ , អចលនទ្រព្យ
ភ្នំពេញ ៖ បើទោះបីជាកម្ពុជាបានជួបនូវវិបត្តិអស់រយៈពេលជាង២ឆ្នាំមកហើយក្ដី តែវិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តមានកំណើនល្អប្រសើទាំងឥណទាន និងប្រាក់បញ្ញើ ដោយក្នុងនោះដែរការផ្ដល់ឥណទានទៅលើវិស័យសំណង់ក្នុងរយៈពេល១ត្រីមាសនៃឆ្នាំ២០២២នេះ ឃើញថាមានកំណើនរហូតដល់២៩,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅ ។
ព្រឹត្តិការណ៍ , សេដ្ឋកិច្ច
ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា ប្រព័ន្ធធុរកិច្ចថ្មីដែលផ្អែកលើបច្ចេកវិទ្យា(technology-based startups) របស់កម្ពុជាបានរីកចម្រើន…
ព្រឹត្តិការណ៍ , អាជីវកម្មថ្មី និងនវានុវត្ត
ទីក្រុងជាប់សមុទ្រចំនួន៣៣ នៅជុំវិញពិភពលោកត្រូវបានគេមើលឃើញថាកំពុងទទួលរងនូវការលិចលង់ទឹកច្រើនជាងគេបំផុត ធៀបទៅនឹងទីក្រុងផ្សេងទៀត ហើយក្នុងនោះក្រុមអ្នកស្រាវជ្រាវបានរក…
ព្រឹត្តិការណ៍ , អាជីវកម្មថ្មី និងនវានុវត្ត
កាលពីឆ្នាំ២០១៤ ប្រទេសលីទុយនេស៊ីត្រូវបានគេស្គាល់ថាជាអតិថិជនធំជាងគេបំផុតរបស់ប្រទេសរុស្ស៊ីដោយការនាំចូលហ្គាស់មានរហូតទៅដល់ដល់ទៅ២,៨៦ពាន់លានម៉ែត្រគូបជា…