បរទេស ៖ អុីស្រាអ៊ែលត្រូវបានចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាដ៏ខ្លាំងក្លាមួយក្នុងតំបន់ទាំងនៅក្នុងវិស័យកសិកម្មរហូតទៅដល់សព្វាវុធបើទោះជាខ្លួនជាប្រទេសមានប្រវត្តិធ្លាប់ត្រូវបានសត្រូវឡោមព័ទ្ធជុំវិញក្តី។
រហូតមកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្មរបស់អុីស្រាអ៊ែលគឺមានភាពកាន់តែទំនើបអស្ចារ្យឡើង ដោយស្ទើរតែមិនសូវប្រើប្រាស់កម្លាំងមនុស្សឡើយ ហើយខាងក្រោមនេះគឺជាបច្ចេកវិទ្យាកំពូលទាំង៤ដែលកំពុងប្រើប្រាស់ជាជំនួយនៅក្នុងវិស័យកសិកម្មរបស់អុីស្រាអ៊ែល និងកំពុងត្រូវបានគេទទួលស្គាល់ពីបណ្តាប្រទេសទាំងឡាយលើសកលលោកផងដែរ។

ដ្រូនសម្រាប់ឃ្វាលគោ Joe ៖ Joe ត្រូវបានគេដាក់ឈ្មោះជាដ្រូនប្រភេទម្យ៉ាង ដែលអុីស្រាអ៊ែលប្រើប្រាស់សម្រាប់ការងារឃ្វាលហ្វូងគោ។សមត្ថភាពពិសេសរបស់ Joe មិនត្រឹមតែអាចជួយស្វែងរកទីតាំងមានចំណីរបស់សត្វគោប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់ស្វែងរកប្រភពទឹក និងជួយឲ្យហ្វូងគោស្ថិតនៅផ្តុំគ្នាមិនបែកហ្វូងទៀតផង។ លើសពីនេះ Joe ម្នាក់ឯងអាចធ្វើការឃ្វាលគោដល់ទៅជាង ១០០០ក្បាលដោយមិនចាំបាច់មានវត្តមានរបស់មនុស្សមកជួយនោះឡើយ។

ឧបករណ៍ធារាសាស្ត្រ CropX ៖ ជាឧបករណ៍ខ្នាតតូចអាចចល័តតាមខ្លួនបានយ៉ាងងាយស្រួល ហើយវាមានសមត្ថភាពពិសេសជាច្រើនក្នុងការគ្រប់គ្រងធារាសាស្ត្រ និងដីកសិកម្ម។ CropX សម្រាប់ចាក់ដោតនៅក្នុងដី ហើយអាចតភ្ជាប់ទៅផ្កាយរណបដើម្បីពិនិត្យអាកាសធាតុ ពិនិត្យជាតិសំណើម និងកម្រិតដីបានយ៉ាងល្អ ហើយអ្នកជំនាញជឿជាក់ថា CropX បានជួយកាត់បន្ថយការប្រើប្រាស់ទឹកដល់ទៅ៤០ភាគរយ និងជីប្រមាណជា២០ភាគរយផងដែរ។

សួនដំណាំសិប្បនិម្មិត Vertical Field ៖ គឺជាបច្ចេកវិទ្យាដាំដំណាំនៅតាមទីក្រុង និងទីប្រជុំជនដែលមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម។ ក្រៅតែពីបច្ចេកវិទ្យាចុងក្រោយសម្រាប់ធ្វើការដាំដំណាំហើយនោះ Vertical Field គឺអាចថែមទាំងប្រើប្រាស់ពន្លឺព្រះអាទិត្យសិប្បនិម្មិតនិងបច្ចេកវិទ្យា sensor មកជួយឲ្យដំណាំកាន់តែមានការលូតលាស់ល្អថែមទៀតផងពីមួយឆ្នាំទៅមួយឆ្នាំដោយមិនមានការប្រើប្រាស់សារធាតុគីមីឡើយ។

ដ្រូនសម្រាប់បេះផ្លែឈើ Tevel ៖ Tevel ត្រូវបានដាក់ឲ្យប្រើប្រាស់ជាក្រុម និងអាចជំនួសការងារបេះផ្លែឈើដោយមនុស្សបានទាំងស្រុងពីព្រោះថា Tevel បានបង្កើតឡើងជាមួយនឹងដៃរ៉ូបូតដ៏អស្ចារ្យមួយដែលមានសមត្ថភាពយ៉ាងជំនាញក្នងការកាច់យកផ្លែឈើចេញពីមែក និងទំលាក់វាទៅចំនឹងធុងសម្រាប់ប្រមូលផល ជាពិសេសវាអាចធ្វើការងារបាន២៤ម៉ោងលើ២៤ម៉ោង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងឧស្សាហកម្ម និងធនាគារ SME ពង្រីកហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/02/2026
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content