បរទេស ៖ អុីស្រាអ៊ែលត្រូវបានចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាដ៏ខ្លាំងក្លាមួយក្នុងតំបន់ទាំងនៅក្នុងវិស័យកសិកម្មរហូតទៅដល់សព្វាវុធបើទោះជាខ្លួនជាប្រទេសមានប្រវត្តិធ្លាប់ត្រូវបានសត្រូវឡោមព័ទ្ធជុំវិញក្តី។
រហូតមកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្មរបស់អុីស្រាអ៊ែលគឺមានភាពកាន់តែទំនើបអស្ចារ្យឡើង ដោយស្ទើរតែមិនសូវប្រើប្រាស់កម្លាំងមនុស្សឡើយ ហើយខាងក្រោមនេះគឺជាបច្ចេកវិទ្យាកំពូលទាំង៤ដែលកំពុងប្រើប្រាស់ជាជំនួយនៅក្នុងវិស័យកសិកម្មរបស់អុីស្រាអ៊ែល និងកំពុងត្រូវបានគេទទួលស្គាល់ពីបណ្តាប្រទេសទាំងឡាយលើសកលលោកផងដែរ។

ដ្រូនសម្រាប់ឃ្វាលគោ Joe៖ Joe ត្រូវបានគេដាក់ឈ្មោះជាដ្រូនប្រភេទម្យ៉ាង ដែលអុីស្រាអ៊ែលប្រើប្រាស់សម្រាប់ការងារឃ្វាលហ្វូងគោ។សមត្ថភាពពិសេសរបស់ Joe មិនត្រឹមតែអាចជួយស្វែងរកទីតាំងមានចំណីរបស់សត្វគោប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់ស្វែងរកប្រភពទឹក និងជួយឲ្យហ្វូងគោស្ថិតនៅផ្តុំគ្នាមិនបែកហ្វូងទៀតផង។ លើសពីនេះ Joe ម្នាក់ឯងអាចធ្វើការឃ្វាលគោដល់ទៅជាង ១០០០ក្បាលដោយមិនចាំបាច់មានវត្តមានរបស់មនុស្សមកជួយនោះឡើយ។

ឧបករណ៍ធារាសាស្ត្រ CropX ៖ ជាឧបករណ៍ខ្នាតតូចអាចចល័តតាមខ្លួនបានយ៉ាងងាយស្រួល ហើយវាមានសមត្ថភាពពិសេសជាច្រើនក្នុងការគ្រប់គ្រងធារាសាស្ត្រ និងដីកសិកម្ម។ CropX សម្រាប់ចាក់ដោតនៅក្នុងដី ហើយអាចតភ្ជាប់ទៅផ្កាយរណបដើម្បីពិនិត្យអាកាសធាតុ ពិនិត្យជាតិសំណើម និងកម្រិតដីបានយ៉ាងល្អ ហើយអ្នកជំនាញជឿជាក់ថា CropX បានជួយកាត់បន្ថយការប្រើប្រាស់ទឹកដល់ទៅ៤០ភាគរយ និងជីប្រមាណជា២០ភាគរយផងដែរ។

សួនដំណាំសិប្បនិម្មិត Vertical Field ៖ គឺជាបច្ចេកវិទ្យាដាំដំណាំនៅតាមទីក្រុង និងទីប្រជុំជនដែលមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម។ ក្រៅតែពីបច្ចេកវិទ្យាចុងក្រោយសម្រាប់ធ្វើការដាំដំណាំហើយនោះ Vertical Field គឺអាចថែមទាំងប្រើប្រាស់ពន្លឺព្រះអាទិត្យសិប្បនិម្មិតនិងបច្ចេកវិទ្យា sensor មកជួយឲ្យដំណាំកាន់តែមានការលូតលាស់ល្អថែមទៀតផងពីមួយឆ្នាំទៅមួយឆ្នាំដោយមិនមានការប្រើប្រាស់សារធាតុគីមីឡើយ។

ដ្រូនសម្រាប់បេះផ្លែឈើ Tevel ៖ Tevel ត្រូវបានដាក់ឲ្យប្រើប្រាស់ជាក្រុម និងអាចជំនួសការងារបេះផ្លែឈើដោយមនុស្សបានទាំងស្រុងពីព្រោះថា Tevel បានបង្កើតឡើងជាមួយនឹងដៃរ៉ូបូតដ៏អស្ចារ្យមួយដែលមានសមត្ថភាពយ៉ាងជំនាញក្នងការកាច់យកផ្លែឈើចេញពីមែក និងទំលាក់វាទៅចំនឹងធុងសម្រាប់ប្រមូលផល ជាពិសេសវាអាចធ្វើការងារបាន២៤ម៉ោងលើ២៤ម៉ោង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content