ជប៉ុន​ ផ្ដល់​ហិរញ្ញប្បទាន​ឥតសំណង​ដល់​កម្ពុជា​បន្ថែម​ចំនួន ​៤,៣២លាន​ដុល្លារ ​សម្រាប់​ក្រសួង​ដែនដី លើ​ការ​ងារ​វាស់វែង​ដី​នៅកម្ពុជា​

ភ្នំពេញ ៖ ក្នុងគោលបំណងចូលរួមជំរុញ​ដល់ការ​រៀបចំ​ដែនដី​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែលឿន និងមានភាព​ល្អប្រសើរ ​រដ្ឋា​ភិបាល​ប្រទេស​ជប៉ុន​ បានផ្ដល់​ហិរញ្ញប្បទាន​ដល់កម្ពុជា​ជា​បន្ត​បន្ទាប់ ជាក់ស្ដែង​នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ ​កន្លងទៅនេះ កម្ពុជា និងជប៉ុន​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ ស្ដីពីការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំ​ណ​ង​ ​ចំនួន ​១៧,៦២លានដុល្លារអាមេរិក ក្នុងនោះ​ទឹកប្រាក់​ចំនួន ៦០០លានយ៉េន ឬ​ប្រមាណ ៤,៣២លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​បង្កើត​ស្ថានីយ៍​វាស់វែង​អចិន្ត្រៃយ៍​ ដោយ​ប្រព័ន្ធផ្កាយរណប​នៅទូទាំង​ប្រទេស​កម្ពុជា​ ។

កាលពីចុងឆ្នាំ២០២៤​កន្លងទៅនេះដែរ  ជប៉ុនក៏បានផ្ដល់​ហិរញ្ញប្បទាន​ ៧,២លានដុល្លារ​អាមេរិក​ដល់​កម្ពុជា​ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​រៀបចំ​​យុទ្ធសាស្ត្រ​រៀបចំ​ផែនការ​ទីក្រុង និងការ​គ្រប់គ្រង​ដីធ្លីជាអាទិភាព​ខ្ពស់ ។​ ថវិកា​នេះ បានផ្ដល់​ឱ្យ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នូវ​រូបភាពផ្កាយ​រណប ផែនទី​ស្បែក​ ទិន្ន​ន័យផែនការទីក្រុង 3D និងថ្នាល់​ទិន្នន័យ​ភូមិ​សាស្ត្រជាដើម ។

ដោយឡែក កាលពី​អំឡុង​ខែតុលា​ឆ្នាំ ២០២៣​ ជប៉ុនក៏​បាន​ផ្ដល់ហិរញ្ញប្បទាន​ឥតសំណង​ប្រមាណជិត​១០​លា​ន​ដុ​ល្លារអាមេរិក ( ៩,៧លាន) ដល់​កម្ពុជា ដើម្បីគាំទ្រ​ដល់​ការអង្កេត​វាស់វែង សុរិយោដី និងការចុះបញ្ជី​ដីធ្លី ។ ​ហិរញ្ញប្បទាន​នេះ ក៏​ដើម្បីអនុវត្ត​គម្រោង​សម្រាប់​ការកសាង​បណ្ដាញស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​​ដោយផ្កាយ​រណប​ទូទាំ​ង​ប្រទេស ដូច​នឹង​គម្រោងថវិកាដែល​បានចុះហត្ថលេខា​កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥​នេះផងដែរ ដោយគោល​បំណង​នៃគម្រោងនេះ គឺដើម្បីពន្លឿន​ការអង្កេត​វាស់វែង សុរិយោដី​ ព្រមទាំង​ពង្រឹង​សេវា​រដ្ឋ​បាល​ពាក់ព័ន្ធនឹង​ការ​ចុះបញ្ជីដីធ្លី តាមរយៈ​ការ​ដំឡើង​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ ដោយផ្កាយរណប​ ដើម្បីរួម​ចំណែក​ដល់ការលើកកម្ពស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធនានា​  ។​

ពាក់ព័ន្ធនឹង​កិច្ច​ការងារ​ចុះបញ្ជី​ដីធ្លី​នៅក្នុងប្រទេសកម្ពុជា បើតាម​ផែនកា​ររបស់​ក្រសួង​រៀប​ចំដែ​ន​ដី​ ន​គ​រូ​ប​នី​យកម្ម​ និងសំណង់ បានបញ្ជាក់​ថា ​នឹងបញ្ចប់​ការ​វាស់វែង​នៅក្នុងអំឡុង​ខែមេសា ឆ្នាំ២០២៥​​​​ខាងមុខនេះ ពោលគឺ​នៅ​មុន​​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណីជាតិ​ខ្មែរ ។ បន្ទាប់ពី​ការងារ​ចុះវាស់វែង​ដីធ្លី​ចប់សព្វ​គ្រប់ ក្រុមការងារ​រប​ស់​ក្រ​សួង​នឹង​ពន្លឿន​ដល់ការ​ចុះបញ្ជី ផ្សព្វផ្សាយឯកសារ​ជាសាធារណ និង​ចេញបណ្ណ​ជូនពលរដ្ឋឱ្យ​បានរួចរាល់ ។​

គួរកត់សម្គាល់ថា ៖ បច្ចុប្បន្ន​នេះ ក្រុមការងារ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​នៅតាមបណ្ដាខេត្ត​មួយចំនួន ក៏បាន និងកំពុង​ផ្សព្វផ្សាយ​ឯកសារ​សាធារណៈ និង​ចែក​បណ្ណ​ជូនពលរដ្ឋ​នៅតាមតំបន់​ដែលបានចុះ​បញ្ជី​រួចរាល់ និងទទួល​បានការ​សាទរ​ជាខ្លាំងពីសំណាក់ពលរដ្ឋ​ម្ចាស់កម្មសិទ្ធិដីធ្លី​ ដែល​កន្លងមក​មានតែដី ប៉ុន្តែមិនមានឯកសារ​បញ្ជាក់​ពីកម្មសិទ្ធិ​ដី​របស់ខ្លួននោះឡើយ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *