ក្រុមហ៊ុនជីធម្មជាតិក្នុងស្រុកកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលកសិករយល់ដឹងកាន់តែ​ប្រសើរពីអត្ថប្រយោជន៍ដំណាំសរីរាង្គ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ប្រជាកសិករក្នុងស្រុកហាក់ផ្លាស់ប្ដូរពីការប្រើប្រាស់ជីគីមី មកប្រើប្រាស់ជីសរីរាង្គលើដំណាំជំនួសវិញ ដែលការប្រែប្រួលនេះ ក៏ដោយសារតែពួកគេមើលឃើញ​អំពីអត្ថប្រយោជន៍​នៃជីសរីរាង្គ​ចំពោះសុខភាពអ្នកបរិភោគ។

ជាមួយគ្នានេះ ការផលិតជីសរីរាង្គដើម្បីផ្គត់ផ្គង់ការធ្វើកសិកម្មក្នុងស្រុក ក៏កាន់តែមានកំណើនគួរឱ្យ​កត់សម្គាល់ផងដែរ ដែលនេះគឺជាការចំណេញមួយផ្នែកដល់សេដ្ឋកិច្ចកម្ពុជា។

យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ប្រទេសកម្ពុជាមានក្រុមហ៊ុន​ និង​សិប្បកម្ម​​ខ្នាតមធ្យមជាង១០​ ដែលបាន និងកំពុងផលិតជីសរីរាង្គក្នុងស្រុក​ ក្នុងបរិមាណ​ជាង៤មុឺន​តោន​ ក្នុងមួយឆ្នាំ​ ដេីម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ​។

យ៉ាងណាមិញ ដោយទទួលបាន​ការគាំទ្រជាបន្តបន្ទាប់​ ក្រុមហ៊ុន​ និងសិប្បកម្មភាគច្រេីនកំពុងពង្រីកខ្សែច្រវាក់ផលិតកម្ម​ និងបង្កេីនការផលិត ដេីម្បីឆ្លេីយតប​ទៅនឹងតម្រូវ​ការទីផ្សារដែលខ្លួនមានស្រាប់។

លោក ពៅ ធួន នាយកក្រុមហ៊ុនផលិតជីសរីរាង្គបានឱ្យដឹងពីអត្ថប្រយោជន៍របស់ជីសរីរាង្គថា ជីសរីរាង្គវាជួយឱ្យដីធូរ ដីទន់ ដីមានអុកស៊ីសែន មានជីវជាតិល្អ កាលណាដីមានអុកស៊ីសែន វាមានជន្លេន និងសត្វមានប្រយោជន៍ច្រើននៅក្នុងដីនោះ ហើយនៅពេលដែលដីមានសត្វជន្លេនរស់នៅ ប្រាកដណាស់ វានឹងធ្វើឱ្យដំណាំអាចចាប់ឬសបានវែង ស្រូបយកសារធាតុចិញ្ចឹមពីក្នុងដី បានច្រើន ធ្វើឱ្យដំណាំទទួលបានទិន្នផលខ្ពស់ជាងធម្មតា។

លោក ពៅ ធួន​ បានបន្តឱ្យដឹងទៀតថា៖

«វត្ថុជាតិដើមក្នុងការផលិតជីសរីរាង្គទាំងនេះទៀតសោត គឺអាចរកបាននៅក្នុងស្រុក ដូចជាលាមកសត្វ កន្ទក់ ធ្យូងអង្កាម និងស្លឹករុក្ខជាតិមានប្រយោជន៍ជា ច្រើនទៀត…រីឯតម្លៃរបស់ជីសរីរាង្គគឺថោកជាងជីគីមីដល់ទៅពាក់កណ្ដាល»។

គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្មបានធ្វើទស្សនកិច្ច​ដោយចុះពិនិត្យខ្សែច្រវាក់​ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក​ចំនួន៤ជុំ រួចមកហើយ នៅក្នុងខេត្តកសិកម្មមួយចំនួនរួមមាន៖ ខេត្តកំពង់ស្ពឺ​ សៀមរាប​ ឧត្តរមានជ័យ​ កំពង់ធំ​ តាកែវ​ ខេត្តកណ្តាល និងខេត្តពោធិ៍សាត់។

តាមរយ:ទស្សនកិច្ចចំនួន៤លេីកនេះ​ ក្រុមការងារក្រសួងបានប្រមូលធាតុចូល​ល្អៗ​ ទទួល​សំណូម​ពរសមស្របមួយចំនួនពីម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្ម​ ដេីម្បីលេីកយោបល់ជូនក្រសួង​ និង​រាជរដ្ឋា​ភិបាល​ សំដៅពិនិត្យលទ្ធភាព​បង្កេីនការគាំទ្រដល់ការផលិត​ និងការប្រេីប្រាស់ជីសរីរាង្គផលិត​ក្នុងស្រុកឱ្យកាន់តែទូលំទូលាយថែមទៀត​ ដេីម្បីកាត់​បន្ថយថ្លៃដេីមផលិត​ បង្កេីនប្រាក់ចំណេញ​ និងលេីកកម្ពស់ជីវភាពប្រជាកសិករ​។

បើតាមក្រសួងកសិកម្ម ការផលិត​ និងប្រេីប្រាស់ជីសរីរាង្គក្នុងស្រុក​ជួយដោះស្រាយបញ្ហាបរិស្ថាន​ បង្កេីតការងារសម្រាប់ពលរដ្ឋខ្មែរ​ កាត់បន្ថយការប្រេីប្រាស់ជីគីមី​នាំចូលពីបរទេស និងរក្សានិរន្តរភាព​គុណភាពដីកសិកម្មផងដែរ​ ស្របតាមគោលនយោបាយ របស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។

ក្រសួងកសិកម្មក៏បានបន្តលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់​ឱ្យរក្សាការផលិតដែលស្របទៅតាមស្តង់ដារ​បច្ចេកទេស​ ដេីម្បីធានាគុណភាព​ និងចែកចាយក្នុង​តម្លៃសមរម្យជូនប្រជាកសិករ ប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *