ការបាត់បង់ជីវិតគ្រួសារ បានជំរុញទឹកចិត្តយុវជនម្នាក់បង្កើតអាជីវកម្មថ្មីច្នៃកាកសំណល់ផ្លែដូងរកចំណូលបានច្រើនពាន់ដុល្លារ

បរទេស ៖ យុវជនជនជាតិសៀរ៉ាឡេអូន (Sierra Leone) ម្នាក់មានឈ្មោះថា​ Alhaji Siraj Bah កំពុងជាប់ឈ្មោះជាយុវជនឆ្នើមម្នាក់នៅក្នុងសកម្មភាពបែបប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងបរិបទដែលប្រទេសនៅទ្វីបអាហ្វ្រិកមួយនេះកំពុងប្រឈមមុខទៅនឹងគ្រោះហានីភ័យធ្ងន់ធ្ងរដោយសារតែគ្រោះធម្មជាតិ។

សៀរ៉ាឡេអូន ជាប្រទេសស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក ហើយក៏ជាប្រទេសដែលបានបាត់បង់ព្រៃឈើដល់ទៅ ៧០ភាគរយនៃព្រៃឈើដែលខ្លួនធ្លាប់មានកាលពីជិត៥ទសវត្សរ៍ ហើយជាលទ្ធផល ប្រទេសនេះបាន និងកំពុងប្រឈមមុខទៅនឹងគ្រោះធម្មជាតិជាច្រើនបូករួមទាំងទឹកជំនន់, ខ្យល់ព្យុះ ជាពិសេស ការរអិលបាក់ដី ដែលបានសម្លាប់ពលរដ្ឋសៀរ៉ាឡាអូនរាប់ពាន់នាក់ជារៀងរាល់ឆ្នាំរួមទាំងក្រុមគ្រួសាររបស់យុវជន Bah កាលពីឆ្នាំ២០១៧ផងដែរ។

ដោយសារភាពទីទ័លក្រធ្វើឲ្យ Bah បង្ខំចិត្តធ្វើដំណើរមករស់នៅទីក្រុង Freetown តាំងតែពីតូចដើម្បីស្វែងរកចំណូលជួយគ្រួសារ ប៉ុន្តែសំណាងអាក្រក់ឪពុកម្តាយ និងក្រុមគ្រួសារដែលចិញ្ចឹមបីបាច់ Bah ក្នុងពេលដែលគាត់រស់នៅក្នុងទីក្រុងត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆ្នាំ២០១៧នោះ។ ហេតុការណ៍ឆ្នាំនោះបានដក់ជាប់ក្នុងចិត្តរបស់ Bah និងបានជំរុញទឹកចិត្តយុវជនរូបនេះឲ្យចាប់ផ្តើមខិតខំស្វែងរកវិធីនិងស្រាវជ្រាវវិធីសាស្ត្រជាច្រើនដើម្បីអាចទប់ស្កាត់ និងរារាំងគ្រោះធម្មជាតិរអិលបាក់ដីបែបនេះឲ្យបាន។

នៅទីបំផុត កាលពីដើមឆ្នាំ២០២១យុវជន Bah បានបើកអាជីវកម្មថ្មីមួយដែលគាត់ជឿជាក់ថាអាចជួយកាត់បន្ថយគ្រោះរអិលបាក់ដីដែលកើតឡើងដោយសារតែសកម្មភាពរបស់ពលរដ្ឋក្នុងការកាប់បំផ្លាញព្រៃឈើយកធ្វើអុសដុត។ អាជីវកម្មថ្មីនេះគឺជាការកែច្នៃកាក់សំណល់ពីផ្លែដូងដែលមានដូចជាស្រកីដូង និងសំបកដូងទៅផលិតជាធ្យូងអនាម័យ និងអាចប្រើប្រាស់ជំនួសអុសបាន។

Bah ចំណាយពេលជាច្រើនខែក្នុងការសាកល្បង និងទទួលយកភាពបរាជ័យ ប៉ុន្តែការជំរុញ និងលើកទឹកចិត្ត ជាពិសេសការមើលឃើញពីបញ្ហាដែលចាំបាច់សម្រាប់ពលរដ្ឋសៀរ៉ាឡេអូន បច្ចុប្បន្នបានធ្វើឲ្យយុវជនខាងលើនេះខិតខំរហូតរកឃើញបច្ចេកទេសថ្មីដោយជោគជ័យក្នុងការផលិតបានជាធ្យូងអនាម័យមានគុណភាពខ្ពស់មួយប្រភេទចេញពីកាកសំណល់នៃផ្លែដូង។

យ៉ាងណាក៏ដោយ បើទោះជាវាមានតម្លៃថ្លៃជាងធ្យូងធ្វើពីឈើធម្មតាដល់ទៅ៤ដង ប៉ុន្តែធ្យូងអនាម័យរបស់ Bah ក៏អាចប្រើប្រាស់បានយូរជាធ្យូងធម្មតាបានដល់ទៅ៤ដងផងដែរ ហើយមិនប៉ះពាល់ទៅដល់បរិស្ថាន ជាពិសេស គឺអាចជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើទាំងស្រុងប្រសិនបើគាត់អាចពង្រីកអាជីវកម្មនេះបានទៅទូទាំងប្រទេស។ កាកសំណល់ដែលគាត់ប្រមូលបានដោយមិនមានការចំណាយលុយសូម្បីមួយកាក់ ហើយជារៀងរាល់សប្តាហ៍គាត់អាចប្រមូលបានជាង២តោន និងដាក់ផែនការឲ្យបាន១០តោន។ បច្ចុប្បន្នអាជីវកម្មរបស់ Bah បានប្រើប្រាស់បុគ្គលិកពេញម៉ោងចំនួន១០នាក់ និង៤០នាក់ជាក្រុមការងារក្រៅម៉ោង ហើយអាជីវកម្មផលិតធ្យូងអនាម័យនេះគាត់អាចរកចំណូលបានទៅដល់ពី ៤ ០០០ ទៅ ៤ ៥០០ដុល្លារក្នុងមួយខែ ខណៈដែលធ្យូងអនាម័យរបស់គាត់មានតម្លៃលើទីផ្សារប្រមាណជា៧០សេនក្នុងមួយគីឡូ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ