គម្រោងជំរុញអន្តរកាលអគារកាបូនទាប រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការផ្លាស់ប្តូរទៅកាន់អគារបៃតងប្រកបដោយចីរភាពនៅកម្ពុជា

ភ្នំពេញ ៖ គម្រោងជំរុញអន្តរកាលអគារកាបូនទាបក្នុងតំបន់អាស៊ី (ALCBT) អនុវត្តនៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ គម្រោងនេះមានបំណងសម្រេចឱ្យបាននូវការផ្លាស់ប្តូរឆ្ពោះទៅរកអគារកាបូនទាបទូទាំងប្រទេស ដែលជាគម្រោងមួយចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យសំណង់នៅកម្ពុជា។

មុនការរាតត្បាតនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៧% ដែលនេះបាននាំឱ្យមានការរីកចម្រើនដល់វិស័យសំណង់អគារ និងឧស្សាហកម្មសំណង់។ ក្នុងឆ្នាំ២០១៩ អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងសាធារណៈ បានប្រើប្រាស់ថាមពលដល់ទៅ ៤៣% នៃការប្រើប្រាស់ថាមពលសរុបក្នុងប្រទេស។ តម្រូវការអគ្គិសនីសម្រាប់គ្រប់វិស័យត្រូវបានព្យាករណ៍ថានឹង​កើនឡើង ៦ ដង ដែលស្មើនឹង ៦៦ TWh នៅឆ្នាំ២០៤០ បើសិនជាគ្មានការអនុវត្តប្រសិទ្ធភាពថាមពល ហើយធៀបនឹងកម្រិតមូលដ្ឋានក្នុងឆ្នាំ២០២០។ នៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ (NEEP) រដ្ឋាភិបាលបានកំណត់គោលដៅជាតិក្នុងការសន្សំសំចៃថាមពលឱ្យបាន១៩% នៃការប្រើប្រាស់ថាមពលសរុប ដែលក្នុងនោះ ៣៤% គឺការសន្សំសំចៃដែលកើតចេញពីវិស័យអគារលំនៅដ្ឋាន និង ២៥% ពីអគារពាណិជ្ជកម្ម គិតត្រឹមឆ្នាំ២០៣០។

ក្នុងពិធីប្រកាសគម្រោងជំរុញអន្តរកាលអគារកាបូនទាបក្នុងតំបន់អាស៊ី នៅកម្ពុជានេះ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា៖

«ខណៈពេលដែលអគារបៃតងនៅមានភាពថ្មីស្រឡាងក្នុងប្រទេសកម្ពុជា យើងក៏ទទួលស្គាល់ពីឱកាសសម្រាប់វិស័យបរិស្ថាន និងការសន្សំសំចៃថាមពលក្នុងវិស័យ​សំណង់ដែលអាចជំរុញវឌ្ឍនភាពក្នុងវិស័យនេះ រួមចំណែកដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវអព្យា​ក្រឹត​ភាពកាបូនត្រឹមឆ្នាំ២០៥០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ដូច្នេះគម្រោងមួយនេះ ពិតជាសំខាន់ ពីព្រោះគម្រោងនេះ មានការអភិវឌ្ឍយន្តការវាស់វែងការបញ្ចេញកាបូនតិច ដើម្បីគាំទ្រដល់ចក្ខុវិស័យនេះ»។

ឯកឧត្តមបានលើកឡើងថា ៖ វិស័យសំណង់អគារ គឺជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចដ៏សំខាន់ ប៉ុន្តែវិស័យនេះក៏ជាវិស័យដែលប្រើប្រាស់ថាមពល និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនផងដែរ។ដូច្នេះគម្រោងជំរុញអន្តរកាលអគារកាបូនទាបក្នុងតំបន់អាស៊ីនេះមានសារៈ  សំខាន់ណាស់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ អគារកាបូនទាប អគារបៃតង អគារមេត្រីភាពបរិស្ថាន គឺជាទស្សនាទានថ្មីៗ គំនិតថ្មីៗដែលត្រូវអនុវត្ត។

គម្រោងរយៈពេលប្រាំឆ្នាំនេះទទួលបានការគាំទ្រហិរញ្ញុវត្ថុពី ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ (BMWK) ក្រោមមូលនិធិគំនិតផ្តួចផ្តើមអាកាសធាតុអន្តរជាតិ (IKI) មានគោលបំណងជួយសម្រួលដល់អន្តរកាលអគារកាបូនទាប (LCBs) ទូទាំងប្រទេសកម្ពុជា និងប្រទេសនៅតំបន់អាស៊ីចំនួន ៤ផ្សេងទៀត (ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និង  វៀតណាម)។ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) គឺជាស្ថាប័នដឹកនាំការអនុវត្តគម្រោង រួមជាមួយនឹងដៃគូផ្សេងទៀត ដូចជា៖ ASEAN Centre for Energy (ACE), Energy Efficiency Services Ltd. (EESL) និង HEAT International។ នៅក្នុងប្រទេសកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាដៃគូរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងនេះ។

ឯកឧត្ដម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖កំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនាពេលកន្លងមក បានធ្វើឱ្យវិស័យសំណង់រីកចម្រើន ហើយជាលទ្ធផល វិស័យនេះ បានចូលរួមចំណែកយ៉ាងធំធេងដល់ការប្រើប្រាស់ថាមពលអគ្គិសនី និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា៖

«គម្រោង ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអាល្លឺម៉ង់តាមរយៈ IKI នេះគឺជា ជំហានដ៏សំខាន់មួយដែលនឹងជួយកម្ពុជា ក្នុងទាញយកសក្តានុពលពេញលេញនៃអគារបៃតង»។

ក្នុងគម្រោងនេះ GGGI និងដៃគូក្នុងស្រុកផ្សេងទៀត នឹងរៀបចំការវាស់វែងការអនុវត្តនៃការបញ្ចេញកាបូនទាប ពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធក្នុងគម្រោង ដោយភ្ជាប់ការអនុវត្តក្នុងអគារទៅនឹងជម្រើសហិរញ្ញប្បទាន និងចែករំលែកការអនុវត្តល្អៗនានា ដើម្បីលើកកម្ពស់ការអនុវត្ត រួមទាំងឱកាសពង្រីកគម្រោង។

លោកស្រី Helena McLeod អគ្គនាយករងនៃ GGGI មានប្រសាសន៍ថា៖

«GGGI តែងតែគាំទ្រ កម្ពុជាក្នុងដំណើរអភិវឌ្ឍន៍បៃតង។ រហូតមកដល់ពេលនេះ GGGI បានគាំទ្ររដ្ឋាភិបាល ក្នុងវិស័យការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យកាត់ដេរ យានយន្តអគ្គិសនី ការគ្រប់គ្រងកាកសំណល់ ក៏ដូចជាគម្រោងហិរញ្ញប្បទានកាបូន។ សម្រាប់វិស័យសំណង់អគារបៃតងវិញ វិស័យនេះ នឹងផ្តល់នូវ ស្ថានភាពឈ្នះ-ឈ្នះសម្រាប់កម្ពុជា។ គម្រោង នេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលទាំងអស់នេះ នឹងបង្កើតអោយមានបរិយាកាសរស់នៅ និងបរិយាកាសការងារប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់»។

លោកស្រីបានបញ្ជាក់ថា៖គម្រោងនេះ នឹងរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ និងដោយប្រយោល ចំនួន ១.៦៨ លាន tCO2eq (រួមបញ្ចូលប្រទេសទាំងអស់ក្នុងគម្រោង)និងកៀរគរវិនិយោគទុន ចំនួន ១៤០ លាន អឺរ៉ូ  ។ នៅក្នុងប្រទេសកម្ពុជា គម្រោងនេះនឹងគាំទ្រដល់ គោលនយោបាយជាអនុសាសន៍ចំនួនពីរគឺការពង្រឹងបទប្បញ្ញតិអគារ និងគោលដៅកាត់បន្ថយការបញ្ចេញកាបូន ដែលនឹងត្រូវបានទទួលការគាំទ្រនិងអនុវត្តដោយរដ្ឋាភិបាល។ ក្នុងនោះផងដែរ គម្រោង ក៏នឹងផ្តល់ ឧបករណ៍គម្រោង និងកម្មវិធីបណ្តុះបណ្តាល ដល់អង្គភាពឯកជន និងសាធារណៈ ចំនួនប្រាំបី ទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ