បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះគម្រោងសាងសង់ស្ថានីយ៍ចំណតនៃផ្លូវដែកល្បឿនលឿនតភ្ជាប់ពីទីក្រុងកូឡាឡាំពួទៅកាន់ប្រទេសសិង្ហបុរី ដែលមានតម្លៃរហូតដល់ជិត២ពាន់លានដុល្លារត្រូវបានប្រកាសលុបចោលជាលើកទី២។
គម្រោងដ៏ធំមួយនេះមានឈ្មោះ Bandar Malaysia ស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្បែរទីក្រុងកូឡាឡាំពួរ ដែលតភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរីដោយផ្លូវដែកល្បឿនលឿនក្រោមកិច្ចសហការសាងសង់រវាងក្រុមហ៊ុនម៉ាឡេស៊ី IWH និងក្រុមហ៊ុនចិន CREC ត្រូវបានប្រកាសលប់ចោលជាផ្លូវការជាលើកទី២ហើយ។

នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ខែកក្កដា ឆ្នាំ២០២១ដដែលនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង ២ នេះមានតម្លៃរហូតទៅដល់ ៧,៤១ ពាន់លាន (លុយ RM របស់ម៉ាឡេស៊ី) ឬស្មើនឹងប្រមាណ ១,៧៧ ពាន់លានដុល្លារ ប៉ុន្តែវាត្រូវបានផ្អឹបទុកចោលតាំងតែពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១មកម្ល៉េះ បន្ទាប់ពីលក្ខខណ្ឌមួយចំនួនមិនត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀង។
ក្នុងកិច្ចថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា កាលពីពេលកន្លងមកនេះ ភាគីទាំងសងខាងបានព្យាយមធ្វើការស្វែងរកដំណោះស្រាយរួមគ្នា ប៉ុន្តែជាលទ្ធផលគឺមិនមានកិច្ចព្រមព្រៀងថ្មីណាមួយត្រូវបានយកមកអនុវត្តនោះឡើយ។
Bandar Malaysia គឺជាគម្រោងសាងសង់ចំណតស្ថានីយ៍ដ៏ទំនើបមួយនៃផ្លូវដែកល្បឿនលឿនដែលត្រូវតភ្ជាប់រវាងទីក្រុងកូឡាឡាំពួទៅកាន់ប្រទេសសិង្ហបុរី ហើយក៏ជាគម្រោងដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋរបស់ម៉ាឡេស៊ីផ្ទាល់។ គម្រោងនេះ ធ្លាប់បានប្រកាសបង្ហាញលើកដំបូងតាំងពីឆ្នាំ២០១១ ប៉ុន្តែត្រូវបានលុបចោលទៅវិញកាលពីឆ្នាំ២០១៧។ ក្រោយមក នៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ គម្រោងដ៏មហិមារនេះត្រូវបានយកមករៀបចំដំណើរការឡើងវិញក្រោមមានការចូលរួមពីសំណាក់ក្រុមយក្សរបស់ចិន តែជាអកុសល្យពេលនេះត្រូវបានលុបចោលសាជាថ្មី។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនរបស់ម៉ាឡេស៊ី IWH និងក្រុមហ៊ុនយក្សចិន CREC ដែលសហការរ៉ាប់រងគម្រោងនេះត្រូវបានគេដឹងដែរថា បានបង់ប្រាក់កក់ប្រមាណ ១,២៤ ពាន់លាន (លុយ RM របស់ម៉ាឡេស៊ី) រួចមកហើយដើម្បីអាចដំណើរការងារនេះទៅឲ្យរដ្ឋាភិបាលម៉ាឡេស៊ីដែលមានក្រុមហ៊ុន TRX City ជាអ្នកទទួលខុសត្រូវគម្រោង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content