ម៉ាឡេស៊ីចាប់​​​ផ្តើម​នាំ​ចេញសាច់មាន់​ ខណៈតម្លៃកើន​ខ្ពស់ជាង​មុន​​

ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ី​​ចាប់​ផ្តើម​​នាំ​ចេញ​សាច់មាន់​ដំបូង​​​ទៅកាន់​​ប្រទេសសិង្ហបុរី​ បន្ទាប់​ពី​​ផ្អាក​កា​រនាំ​ចេញ​ដោយសារ​ក្តី​បារម្ភ​ចំពោះ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​ ដែល​មាន​អតិផរណា​​ ព្រោះ​តែ​​កសិករ​​​​បោះបង់​ការចេញបសុបក្សី ​​ដោយសារ​ផលប៉ះពាល់​នៃ​ចំណីឡើង​ថ្លៃ​។​

ចំណាត់ការរបស់រដ្ឋាភិបាលម៉ាឡេស៊ី គឺដើម្បី​ធ្វើឱ្យ​មាន​ស្ថិរភាព​ការផ្គត់ផ្គង់​សាច់មាន់​​នៅ​ក្នុង​ស្រុក​បាន​​​ឡើង​វិញ​ ប៉ុន្តែវា​មិនបានបញ្ចប់បញ្ហារបស់អ្នកប្រើប្រាស់នោះទេ ខណៈ​ដែល​តម្លៃ​នៅតែ​បន្តកើនឡើង។

អ្នកលក់បាយ​សាច់​មាន់នៅ​ប្រទេសិង្ហបុរី អ្នកស្រី Nasruna Rahmat អាយុ​ ៤៧ ​ឆ្នាំ បាន​និយាយ​​ប្រាប់​​បណ្តា​ញ​ព័ត៌មាន​​ The Straits Times ​​របស់់​សិង្ហបុរី​ថា​ អ្នកស្រីចំណាយប្រាក់ទិញមាន់ក្នុងតម្លៃ​​ខ្ពស់​​​​ជាង​​​​​​តម្លៃ​កាល​ពី​ខែ​មេសា​ ​សម្រាប់​បរិមាណ​សាច់​មាន់​​​ទម្ងន់ ​១ ​គីឡូក្រាម​ដូច​គ្នា ដោយ​មាន​កំណើន​ ​២ ​រីង​ហ្គីត​ (ប្រហែល​៦៣​​​សេន​ដុល្លារ​សិង្ហបុរី)​។

អ្នកស្រីនិយាយ​ថា ៖​

“ការផ្គត់ផ្គង់​បាន​ត្រឡប់​ទៅ​​ធម្មតា​​វិញ ប៉ុន្តែតម្លៃភាគច្រើនបាន​​ហក់​ឡើង។ យើងគ្មានជម្រើសអ្វីក្រៅពីកែសម្រួលតម្លៃ «បាយ​​​សាច់​មាន់ (chicken rice)» របស់​យើង​មក ៦,៥០ ​រីង​ហ្គីត​(RM6.50) ក្នុង​មួយ​ពេល​ទេ ដែលវាពីមុនគឺ ៦​ រីង​ហ្គីត​ (RM6)”

កាលពី​ដើម​ខែ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានប្រកាសថា ខ្លួន​កំពុង​បង្កើត​ឃ្លាំង​ស្តុក​មាន់​ទាំងមូល ដែល​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​រយៈពេល​ខ្លី​ ក្នុង​ការដោះស្រាយ​បញ្ហា​កង្វះ​ការផ្គត់ផ្គង់អាហារ និងការកើនឡើងតម្លៃ។ ការនាំ​ចេញ​ដំបូង​ តាមរយៈការដឹកជញ្ជូនតាមកុងតឺន័រ​ មាន​សាច់មាន់ចំនួន ២១​ តោនបានមកដល់នៅថ្ងៃសៅរ៍ (ថ្ងៃទី​១៨​ខែមិថុនា) ខណៈ​ដែល​ការដឹកជញ្ជូន​​បន្ទាប់នឹងមកដល់នៅថ្ងៃចន្ទ​​ទៅ​កាន់​ប្រទេស​សិង្ហបុរី​​។ ម៉ាឡេស៊ី​ប្រើប្រាស់​សាច់​មាន់​ជិត ​៣៨០០ ​​តោន​​ក្នុង​​មួយ​ថ្ងៃ​។ នេះ​បើ​តាមកាសែត​ Straits Times​។​

ចំណីសត្វ​នាំចូល​ដែល​តម្លៃរបស់វា ​បាន​កើនឡើង​ប្រហែល ៧០ ​ភាគរយ​ ចាប់​តាំងពី​សង្រ្គាម​នៅអ៊ុយក្រែនបានចាប់ផ្តើម  ដែលគឺជា​កត្តា​ចម្បង​ក្នុងការជំរុញ​ឱ្យ​តម្លៃ​ផលិតកម្ម​មាន់​ក្នុង​ស្រុក​កើនឡើង ​ ជាពិសេស​ជាមួយនឹង​ប្រាក់រីង​ហ្គីត​ធ្លាក់ចុះយ៉ាងខ្លាំង។ កត្តា​នេះ​នាំ​ឱ្យ​កសិករ​មួយ​ចំនួន​ឈប់​ផលិត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ហើយ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់ ដែល​​ធ្វើ​ឱ្យ​តម្លៃ​មាន់​ឡើង​ថ្លៃ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ