ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានសម្ពោធដាក់ឲ្យដំណើរការសេវាធនាគារព្រីមៀរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ – ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក មានកត្តិយសសម្ពោធដាក់ឲ្យដំណើរសេវាធនាគារព្រីមៀររបស់ខ្លួន​នៅក្នុងកម្មវិធីជួបជុំជាឯកជននៅទីតាំងធនាគារ អ៊ឹមប៊ី ខេមបូឌា​ សាខាខណ្ឌចំការមន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ធនាគារ អ៊ឹមប៊ី ខេមបូឌា សាខាខណ្ឌចំការ បានរៀបចំនូវកម្មវិធីជូបជុំពិសារតែពេលរសៀលដ៏អស្ចារ្យក្នុងការសម្ពោធដាក់ឲ្យដំណើរជាផ្លូវការនូវសេវាធនាគារព្រីមៀររបស់ខ្លួន។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីភ្ញៀវកត្តិយសលំដាប់វីអាយភីរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា រីករាយជាមួយនឹងការពិសារតែសំណេះសំណាល និងទស្សនាការសំដែងវីយូឡុងបែបក្លាសិកដ៏ពិសេស​ រួមនិងការបង្ហាញពីការវិវឌ្ឍរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ជាមួយការផ្តល់ជូនផ្សេងៗសម្រាប់អតិថិជនជាវីអាយភី។

សេវាធនាគារព្រីមៀរផ្តល់ជូននូវសេវាកម្មធនាគារជាលក្ខណៈឯកជនសម្រាប់អតិថិជនលំដាប់វីអាយភី។

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា “សេវាធនាគារព្រីមៀររបស់ធនាគារ អ៊ឹមប៊ី នៅក្នុងប្រទេសវៀតណាមបានទទួលភាពជោគជ័យដ៏អស្ចារ្យក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជន ដើម្បី​រៀបផលិតផលនិងសេវាកម្មអោយសាកសមទៅនឹងតម្រូវការអោយប្រសើរបំផុត។ ជោគជ័យនេះ​ បានជម្រុញឲ្យធនាគារ អ៊ឹមប៊ី ខេមបូឌា  ដាក់ចេញនូវការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះមួយនេះជូនដល់អតិថិជនរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា

ចំណុចសំខាន់នៃសេវាកម្មថ្មីនេះ គឺបុគ្គលិកប្រធានផ្នែកទំនាក់ទំនងព្រីមៀរដែលត្រូវបានរៀបចំជាពិសេសសម្រាប់ផ្តល់សេវាកម្មជូនដល់អតិថិជនធ្វើយ៉ាងណាជួយអតិថិជនអោយសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ អតិថិជនព្រីមៀរឥឡូវនេះនឹងទទួលបានលេខគណនីពិសេសវីអាយភីដែលមានតម្លៃរហូតដល់ 3,000 ដុល្លារអាមេរិដោយឥតគិតថ្លៃ ការផ្តល់អត្រាការប្រាក់ជាពិសស ការប្រើប្រាស់កន្លែងសម្រាកនៅព្រលានយន្តហោះជាច្រើនកន្លែងទូទាំងសកលលោក អត្រាផ្ទេរប្រាក់ក្រៅប្រទេសពិសេស រួមនឹងការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលទំនើប។

លោក ហ៊ឹម ភារម្យ ដែលជានាយកផ្នែកសេវាកម្មបុគ្គល របស់ធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា “ការផ្តល់ជូនដែលបានរៀបរាប់ខាងលើនេះគឺជាចាប់ផ្តើមរបស់សេវាធនាគារព្រីមៀរក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ធនាគារទៅកាន់អតិថិជនអោយ​បានល្អថែមមួយកម្រិតទៀត។ យើងបន្តប្តេជ្ញាក្នុងការផ្តល់ជូននូវអ្វីពិសេសបន្ថែមទៀតដើម្បីអោយអតិថិជនរបស់យើងទទួលបាននូវបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជនព្រីមៀររបស់យើង” ។

លោក ហ៊ឹម ភារម្យ ដែលជានាយកផ្នែកសេវាកម្មបុគ្គល

អំពីធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានបើកដំណើរក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១មកម៉្លេះ ជាមួយនឹងការប្តេចជ្ញាផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មអតិថិជនដ៏ល្អប្រសើរ។ ផលិតផលនិងសេវាកម្មរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅគ្រប់តម្រូវការរបស់អតិថិជន និងធានានូវបទពិសោធធានាគារដែលងាយស្រួល។ ជាមួយគោលការណ៍ផ្តោតលើតម្រូវការរបស់អតិថិជនជាធំ ធនាគារ អ៊ឹមប៊ី ខេមបូឌា មានគោលដៅក្នុងការជួយដល់អតិថិជនអោយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានឈ្នះពានរង្វាន់ធំៗចំនួន២ រួមមាន “ពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម” និង “ពានរង្វាន់ធនាគារបុគ្គលកម្រិតមធ្យមក្នុងស្រុក” ពីទស្សនាវដ្តី Asian Banking & Finance នៅប្រទេសសឹង្ហបុរី។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធនាគារព្រីមៀរ នៃធនាគារ អ៊ឹមប៊ី ខេមបូឌា​ រួមនឹងការផ្តល់ជូនពិសេសផ្សេងៗ សូមអញ្ជើញមកស្វែងរកនៅធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក សាខាខណ្ឌចំការមន សាខាអូរឬស្សី និងសាខាខណ្ឌបឹងកេងកង ឬតាមរយៈលេខទំនាក់ទំនង 023 96 86 86 ឬតាមហ្វេសបុក https://www.facebook.com/MBBankCambodiaPlc/ និងគេហទំព័រ www.mbcambodia.com


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី