បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅថ្ងៃសុក្រនេះបានប្រកាសក្នុងការដាក់ឲ្យចូលនិវត្តន៍នៃផ្ទាំងកម្មវិធី Internet Explorer ជាផ្លូវការហើយបន្ទាប់ពីបានដំណើរការអស់រយៈពេលជាង25ឆ្នាំរួចមក។
Internet Explorer ត្រូវបានអ្នកប្រើប្រាស់ភាគច្រើនបោះបង់ចោលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជំនួសមកដោយការប្រើប្រាស់កម្មវិធី Chrome របស់ Google និងកម្មវិធី Safari របស់ Apple។ អ្វីដែលជាការគួរឲ្យគត់សម្គាល់នោះ គឺ Microsoft បានបញ្ជាក់ថា អនាគតរបស់ Internet Explorer នឹងត្រូវបានជំនួសមកវិញដោយកម្មវិធីថ្មីរបស់ខ្លួនដែលមានឈ្មោះថា Edge។

Microsoft បានបញ្ជាក់ទៀតថា ៖
“កម្មវិធីថ្មីនេះមិនត្រឹមតែលឿនជាង សុវត្ថិភាពជាង និងទំនើបជាងក្នុងនាមជាកម្មវិធីស្វែងរកព័ត៌មានជំនាន់ថ្មីរបស់ Internet Explorer ប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធី Edge នេះក៏បានបំពាក់មកជាមួយនឹងមុខងារសំខាន់ៗផ្សេងទៀតដែលសាកសមបំផុតសម្រាប់វេបសាយគ្រប់ប្រភេទអាយុកាលទាំងអស់“
ការប្រកាសនេះបានទទួលប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់ជាច្រើនតាមបណ្តាញសង្គមភាគច្រើនមកជាមួយនឹងឃ្លាថា “RIP Internet Explorer 1955-2022” ខណៈដែលក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបានកំណត់យកថ្ងៃទី15 ខែមិថុនាឆ្នាំ2022 ដែល Internet Explorer គឺនឹងមិនអាចបើកដំណើរការទៀតបានឡើយ ហើយក្នុងនោះក្រុមហ៊ុនក៏មានផែនការក្នុងការដាក់បញ្ចូល Internet Explorer ជាមួយនឹងកម្មវិធី Edge ផងដែរនាឆ្នាំ2029ខាងមុខ។
យោងតាមរបាយការណ៍ដែលចេញដោយ Statcounter បានបញ្ជាក់ថា បច្ចុប្បន្នកម្មវិធីបើកវេបសាយ Chrome គឺអាចប្រមូលបានទីផ្សាររហូតទៅដល់65 ភាគរយ បន្ទាប់មកគឺ Safari ដែលអាចចាប់បានទីផ្សារអ្នកប្រើប្រាស់ 19 ភាគរយ និង Firefox នៅលេខរៀងទី3 មានចំណែកទីផ្សារ 3.59 ភាគរយ និងចុងក្រោយគឺ Edge ដែលមានត្រឹមតែ 3.39 ភាគរយឈរនៅលេខរៀងទី4 គិតត្រឹមខែមេសាកន្លងទៅថ្មីៗនេះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content