រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ៖ ក្នុងចំណោមសហគ្រាស៧៧ម៉ឺន មានតែ២ភាគរយប៉ុណ្ណោះ ជាសហគ្រាសចុះបញ្ជីផ្លូវការ

ភ្នំពេញ ៖ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចនៅកម្ពុជាជាង៧៧ម៉ឺនសហគ្រាស មានតែ២ភាគរយប៉ុណ្ណោះ ជាសហគ្រាសចុះបញ្ជីផ្លូវការ ខណៈដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញអាជីវកម្មធុនតូចទាំងអស់ ដែលនៅក្រៅប្រព័ន្ធ គួរចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីក្លាយជាអាជីវកម្មផ្លូវការ។

ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទសារព័តមាន នាព្រឹកថ្ងៃទី២៤ ខែមីនា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២រៀបចំឡើង ក្រោមប្រធានបទ «សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» បានលើកឡើងថា ក្រសួងកំពុងរៀបចំគោលនយោបាយមួយចំនួន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម និង ជួយកែប្រែអាជីវកម្មមិនផ្លូវការមកអាជីវកម្មផ្លូវការ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖

«នៅក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង៧៧ម៉ឺន ក្នុងនោះមាន SME ចុះបញ្ជីផ្លូវការប្រហែល២ភាគរយ និងក្រុមហ៊ុនធំៗ ប្រហែល ០.២ភាគរយ ក្រៅពីនោះ ជាង ៩៧ភាគរយ គឺជាប្រភេទមីក្រូសហគ្រាស ហើយក្នុងចំណោមមីក្រូសហគ្រាស ភាគច្រើនគឺស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ៖ មានកត្តាជាច្រើន ដែលធ្វើឱ្យសហគ្រាសទាំងនោះមិនទាន់ចុះក្នុងបញ្ជី ដោយសារកត្តាបទពិសោធ ទីផ្សារ សហគ្រិនភាព សមត្ថភាពនៅក្នុងការបំពេញអនុលោមភាព រួមទាំងកត្តាលក្ខខណ្ឌពន្ធដារមួយចំនួន និងការចាត់ចែងអាជីវកម្មរបស់ខ្លួនឯងក៏នៅមានកម្រិតផងដែរ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«បើការងារជំរុញអាជីវកម្មមិនផ្លូវការទៅអាជីវកម្មផ្លូវការទទួលបានជោគជ័យ វានឹងជួយខឿនសេដ្ឋកិច្ច កាន់តែខ្លាំងឡើង។ រដ្ឋាភិបាលអាណត្តិទី៧នេះ បានផ្ដល់អាទិភាពលើការប្រែក្លាយសេដ្ឋកិច្ចពីក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ»។

ឯកឧត្តមបានបន្ថែមថា ការជំរុញឱ្យអាជីវកម្មក្រៅប្រព័ន្ធចូលទៅក្នុងប្រព័ន្ធ គឺជាគោលការណ៍ស្ម័គ្រចិត្តរបស់អាជីវករ ប៉ុន្តែឯកឧត្តមបានលើកទឹកចិត្តឱ្យត្រៀមលក្ខណៈ ចូលរួមក្នុងការអនុវត្ត និងបំពេញគោលការណ៍ ដែលរដ្ឋាភិបាលនឹងដាក់ចេញ ហើយក្នុងនាមជាប្រធានគណៈកម្មាធិការស្រមសម្រួលនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចាប់ផ្ដើមជំរុញជាយុទ្ធនាការបន្ថែមឱ្យបងប្អូនបានយល់ដឹងនិងរៀបចំព័ត៌មានដើម្បីឱ្យបងប្អូនមានមូលដ្ឋានគ្រប់គ្រាន់។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា៖

«យើងបានធ្វើការច្រើនទាំងអាណត្តិនាពេលកន្លងមក ក៏ដូចជាអាទិភាពនៅក្នុងអាណត្តិនេះ។ យើងចង់ពង្រឹងនិងចង់ជួយបងប្អូន ដែលបានបង្កើតអាជីវកម្មហើយ ប៉ុន្តែអាជីវកម្មនោះនៅក្រិន។ នៅក្នុងអាណិត្តរាជរដ្ឋាភិបាលទី៧នេះ គឺការចូលរួមប្រែក្លាយអង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធ ជាការងារអាទិភាពធំ ហើយកន្លងមក យើងបានធ្វើការងារជាច្រើនទាំងការផ្ដល់នូវការគាំពារសង្គម ផ្ដល់នូវរបបសន្តិសុខសង្គម ការសម្រួលការចុះបញ្ជីជាដើម»។

យោងតាមលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានបង្ហាញថា ប្រទេសកម្ពុជា មានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺនអង្គភាព ប៉ុន្តែភាគច្រើនលើសលប់ជាប្រភេទអាជីវកម្មធុនតូចបំផុត (MSMEs)  ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ SMEs ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ មានតែជាង៤ម៉ឺន៤ពាន់មូលដ្ឋានប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ក្រសួងក៏បាននិងកំពុងរៀបចំក្របខណ្ឌគតិយុត្ត ដើម្បីពង្រឹកការអភិវឌ្ឍបច្ចេកវិទ្យា ដែលមានដូចជាការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្តីព្រាងអនុក្រឹត្យមួយចំនួន ដែល ផ្តោតលើទិដ្ឋភាពសំខាន់ៗនៃការគ្រប់គ្រងការស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយគាំទ្រដល់ប្រភេទអាជីវកម្មធុនតូចបំផុត(MSMEs) និងសហគ្រាសធុនតូច និងមធ្យម(SMEs)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ