អាជីវកម្មកែច្នៃពន្លៃធម្មជាតិក្នុងខេត្តសៀមរាបធ្វើឱ្យប្រជាសហគមន៍ដែលជាអ្នកដាំដុះមានជីវភាពល្អប្រសើរ

សៀមរាប ៖ ស្ត្រីក្នុងស្រុកម្នាក់ដែលបានបើកសហគ្រាសខ្នាតតូចមួយនៅខេត្តសៀមរាប កំពុងបំប្លែងវត្ថុធាតុដើម “ពន្លៃ” ទៅជាផលិតផលជំនួយដល់សុខភាព និងសម្ផស្ស មានអនាម័យ ដូចជាផលិតផលថែរក្សាស្បែក និងផលិតផលបន្សាបជាតិពុល ដែលកំពុងដាក់លក់នៅលើទីផ្សារ។

កញ្ញា ឆែ កញ្ញា ម្ចាស់​សហគ្រាស​ពន្លៃ​ធម្ម​ជាតិ​បាន​ឱ្យដឹងថា កញ្ញា​បាន​ចាប់​ផ្តើម​អាជីវកម្ម​បំប្លែងពីវត្ថុធាតុដើមនៃពន្លៃទៅជាផលិតផលជំនួយដល់សុខភាព និងសម្ផស្សដើម្បី​ទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយបច្ចុប្បន្ន​អាជីវកម្ម​នេះមាន​ផលិត​ផលិតផល​ជា​ច្រើន​ដូច​ជា ប្រេងដូង ពន្លៃ​ខ្មែរ និង​ផលិតផល​ផ្សេង​ទៀត​ដែល​ជួយ​​ដល់​សុខភាព។ តាមរយៈអាជីវកម្មមួយនេះបានបង្កើតឱកាសការងារសម្រាប់ស្ត្រីក្នុងស្រុក ហើយ​អាច​លើក​កម្ពស់​ជីវភាព​កសិករ​ដែល​ជា​អ្នក​ដាំដុះពន្លៃសម្រាប់ផ្គត់ផ្គង់​​ដល់​សិប្បកម្ម​កែច្នៃ​​មួយនេះផង​ដែរ។

កញ្ញាបន្តថា ៖

“ពន្លៃគឺជាវត្ថុធាតុដើមម្យ៉ាងដែលយើងយកមកកែឆ្នៃទៅជាផលិតផលសម្រាប់ឆ្ពុងឱ្យអតិថិជន ហើយវាក៏អាចកែឆ្នៃទៅជាផលិតផលសម្រាប់ខាត់ស្បែក ជាពិសេសសម្រាប់យកមកស្អំត្រង់កន្លែដែលគ្រិច ឬចុករោយ។ សម្រាប់ពន្លៃដែលជាវត្ថុធាតុដើមគឺវាសំខាន់ណាស់សម្រាប់ការងារកែឆ្នៃរបស់យើង ដូច្នេះយើងត្រូវធ្វើការជិតដិតជាមួយកសិករដែលជាដៃគូរ។ ជាមួយគ្នានេះ យើងក៏មានការផ្តល់ការតម្រង់ទិសអំពីការដាំដុះវត្ថុធាតុដើមឱ្យមានគុណភាព និងសុវត្ថិភាពដល់កសិករ បន្ទាប់មកយើងចុះកុងត្រាជាមួយពួកគាត់ ព្រោះប្រសិនជាកសិករមិនចុះកុងត្រានោះយើងនឹងអាចប្រឈមនឹងបញ្ហាព្រោះអីតម្លៃនឹងមិនស្ថិតស្ថេរ។​ តែប្រសិនជាយើងចុះកុងត្រារួចរាល់ នោះយើងនឹងមានភាពកក់ក្តៅ”

កញ្ញា ឆែ កញ្ញា បាននិយាយាថា ពន្លៃគឺជាវត្ថុធាតុដើមម្យ៉ាងដែលយកមកកែឆ្នៃទៅជាផលិតផលសម្រាប់ឆ្ពុងឱ្យអតិថិជន ហើយវាក៏អាចកែឆ្នៃទៅជាផលិតផលសម្រាប់ខាត់ស្បែក ជាពិសេសសម្រាប់យកមកស្អំត្រង់កន្លែងដែលគ្រិច ឬចុករោយ។

គួរបញ្ជាក់ដែរថា សហគ្រាកែច្នៃពន្លៃធម្មជាតិរបស់កញ្ញាទទួលបានហិរញ្ញបទានដោយឥតសំណងពី Party for Feed the Future Cambodia Harvest II។ ក្រោយពេលបានស្គាល់ Harvest ក្រុមការងារទាំងអស់របស់កញ្ញាបាននិយាយថាយើងបានរស់ឡើងវិញម្តងទៀតហើយ។ ថ្មីៗនេះកញ្ញាក៏ត្រូវបានជ្រើសរើសសាជាថ្មីម្តងទៀត ដូច្នេះកញ្ញានឹងត្រូវតែបន្តជម្រុញអោយពាណិជ្ជកម្មមួយនេះបន្តដើរទៅមុនជានិរន្ត។ USAID និង Harvest II តែងតែបំពេញនូវចំនុចខ្វះខាតរបស់ខ្លួនជានិច្ច។

កញ្ញា ឆែ កញ្ញា បានបញ្ជាក់ថា ៖

“គម្រោងរបស់ Harvest II គឺបានជួយខ្ញុំច្រើន ដូចជាការធ្វើទីផ្សារដែលខ្ញុំមិនដែលធ្លាប់បានធ្វើពីមុន ដូចជា Processing Standard ដែលខ្ញុំចង់រៀន ដែលត្រូវចំណាយលុយច្រើនដើម្បីជួលគ្រូមកបង្រៀន ប៉ុន្តែពេលដែលខ្ញុំបានស្គាល់ Harvest II ​ខ្ញុំទទួលបានវគ្គសិក្សាទាំងអស់ដោយមិនគិតថ្លៃ”

លោកស្រី អ៊ិត កល្យាណ អនុប្រធាន Party for Feed the Future Cambodia Harvest II បានលើកឡើងថា កម្ពុជា ហាវេសហ៍ ដែលគាំទ្រថវិការដោយ USAID បានគាំទ្រគម្រោងមួយនេះ(គម្រោងសិប្បកម្មកែច្នៃពន្លៃធម្មជាតិ) មានរយៈពេល៥ឆ្នាំដែលចាប់ផ្តើមតាំងពី២០១៧រហូតមកដល់ឆ្នាំ២០២២។

លោកស្រីបន្តថា ៖

“ខាងគម្រោងបានផ្តល់ហិរញ្ញប្បទានដល់សិប្បកម្មកែច្នៃពន្លែធម្មជាតិ ដែលយើងចាត់សិប្បកម្មមួយនេះចូលក្នុងក្រុម Specific Product។ យើងចាប់ដៃគូរជាមួយពន្លៃធម្មជាតិដោយសារតែយើងមើលឃើញពីសក្កដានុពលរបស់សហគ្រាសខ្នាតតូចមួយនេះ ហើយដឹកនាំដោយស្រ្តីថែមទៀត ដែលគាត់មានការតាំងចិត្តខ្ពស់ក្នុងការជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់គាត់ទទួលបានជោគជ័យ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ