បរទេស ៖ ការរស់នៅលើភពអង្គារ គឺជាប្រធានបទដ៏គួរឲ្យទាក់ទាញបំផុតសម្រាប់មនុស្សលោកនៅពេលបច្ចុប្បន្ន ប៉ុន្តែអាកាសធាតុដ៏ស្ងួតហែងនៅពេលថ្ងៃពិតជារឿងដ៏លំបាកបំផុតមួយមិនងាយដោះស្រាយបានឡើយសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ។
ទោះបីជាយ៉ាងណាក្តី នៅលើភពនេះសីតុណ្ហភាពនៅពេលយប់គឺមានកម្រិតដូចគ្នា ១០០ភាគរយ នៅលើភពផែនដីរបស់យើងតែម្តងដែលនេះគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្របានមើលឃើញថា ជាសក្តានុពលបំផុតសម្រាប់បេសកកម្មដ៏មានសារៈសំខាន់នេះ។

នៅពេលថ្មីៗនេះ រ៉ូបូតថ្មីមួយដែលទើបបានបង្កើតឡើង និងកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកតាមដានព័ត៌មានអំពីលទ្ធភាពនៃការទៅរស់នៅលើភពផ្សេងដែលវាអាចទាញយកទឹកចេញពីបរិយាកាសទាំងលើភពផែនដី និងភពអង្គារ។
រ៉ូបូតដែលមានឈ្មោះថា ELU ត្រូវបានបង្កើតដោយវិស្វករមេកានិកជនជាតិអេហ្ស៊ីប វ័យទើបតែ២៨ឆ្នាំម្នាក់ គឺលោក Mahmoud Elkomy ។ រ៉ូបូតនេះ មានសមត្ថភាពពិសេស អាចបង្រួមបរិយាកាសចម្រោះចេញទៅជាទឹកស្អាតសម្រាប់ប្រើប្រាស់បានដោយប្រើប្រាស់ថាមពលព្រះអាទិត្យចេញពីបន្ទះសូឡា ដែលនៅជាប់នឹងខ្លួនរបស់រ៉ូបូតផ្ទាល់តែម្ដង។

លោក Elkomy បានបញ្ជាក់ថា បច្ចេកវិទ្យានេះពិតជាងាយស្រួលប្រើប្រាស់ខ្លាំងណាស់ ដោយសារតែសារធាតុទឹកដែលអាចផលិតបានមួយលីត្រត្រូវចំណាយថ្លៃផលិតត្រឹមតែពី ១,៥ ទៅ ២សេនដុល្លារតែ ប៉ុណ្ណោះ ហើយមូលហេតុដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូតនេះគឺដោយសារតែអារម្មណ៍ជក់ចិត្តខ្លាំងទៅនឹងបេសកកម្មរបស់អង្គការណាសានៅលំហអាកាស។ ប៉ុន្តែ អ្វីដែលសំខាន់ត្រង់ថា រ៉ូបូត ELU មួយនេះ ក៏អាចប្រើប្រាស់សម្រាប់ភពផែនដីយើងបានផងដែរ ជាពិសេសនៅក្នុងតំបន់ដែលមានភាពរីងស្ងួតខ្លាំង ដូចជានៅអាហ្វ្រិក និងនៅតាមតំបន់វាលខ្សាច់ផ្សេងៗផងដែរ។ នេះបើតាមការបញ្ជាក់របស់ Elkomy ដែលជាអ្នកបង្កើតរ៉ូបូតនេះឡើង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content