ឧទ្យានទេសចរណ៍ថ្មីនៃខេត្តសៀមរាប Angkor Wildlife & Aquarium កំពុងទាក់ទាញទេសចរយ៉ាងមមាញឹក

សៀមរាប ៖ សួនឧទ្យាន ANGKOR WILDLIFE & AQUARIUM ជាផលិតផលទេសចរណ៍ថ្មីមួយ និងដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានតម្លៃវិនិយោគប្រមាណ ៧០ លានដុល្លារ កំពុងទាក់ទាញទេសចរយ៉ាងមមាញឹកបន្ទាប់ពីបានដាក់ដំណើរការជាផ្លូវការកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ និងបានចូលរួមចំណែកក្នុងការអភិរក្សធនធានធម្មជាតិ រួមទាំងសត្វព្រៃ ត្រីទឹកសាប ត្រីទឹកប្រៃសរុបប្រមាន១០០០ប្រភេទ ។

ផលិតផលទេសចរណ៍ថ្មីនៃឧទ្យាន ANGKOR WILDLIFE & AQUARIUM នេះ ជាសួនសត្វ និងអាងចិញ្ចឹមត្រី ស្ថិតនៅលើផ្ទៃដីជាង១០០ ហិកតា ក្នុងភូមិក្បិន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ជារមណីយដ្ឋានដ៏អស្ចារ្យ និងមានអាងពិព័រណ៍ចិញ្ចឹមត្រីទឹកសាប និងទឹកប្រៃជាង ១ ០០០ប្រភេទ ដោយបែងចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ មានបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វព្រៃ ទី២ពង្រីកទ្រង់ដាក់សត្វធំៗដូចជាសត្វដំរីជាដើម និងការរៀបសួនផ្កាអូគីដេនៅកម្ពុជា និងទី៣ ការបង្តើតឱ្យមានកន្លែងស្នាក់នៅ។

លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានឱ្យដឹងថា សួនឧទ្យាននេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ជាស្ថាពរដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ មានអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ  និងសត្វជាច្រើនប្រភេទ ដែលមានទំហំជាង១ម៉ឺនម៉ែត្រគូប ដែលបានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេសជាង១០០០ប្រភេទ ព្រមទាំងមានសត្វច្រើនប្រភេទទៀត ដូចជា សត្វខ្លា យកមកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ។ល។

លោកបានបញ្ជាក់ថា​ គម្រោងនេះ បានសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ ជាមួយនឹងកន្លែងកម្សាន្តប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ភ្ញៀវទេស​ចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៍ប្លែកភ្នែក ដែលមិនធ្លាប់មានពីមុនមកជាមួយនឹងសួនឧទ្យាននេះ។

សួនឧទ្យាន Angkor Wildlife and Aquarium នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រួមមាន ការបង្កើនរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលមកលេងខេត្តសៀមរាប និងបានបង្ហាញពីភាពអស្ចារ្យអំពីធនធានធម្មជាតិក្នុងបឹងទន្លេសាបក្នុងនាមជាសួនកម្សាន្តស្ដង់ដារអន្តរជាតិ។ បន្ថែមពីនេះ ថែមទាំងបានចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើបរិស្ថាន និងការអភិរក្សសត្វដែលរងការទន្ទ្រាន ដូចជាប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ ហើយលើសពីនេះគឺបានផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគមផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សត្វព្រៃ និងអាងចិញ្ចឹមត្រីអង្គរ ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀម​​​រាបកាន់តែច្រើនឡើងវិញ ព្រោះពួកគេបានទស្សនាតំបន់អង្គរហើយ បានមកទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium ដែលជាកញ្ចប់ទេសចរណ៍ថ្មីដ៏អស្ចារ្យដែលកម្ពុជាមិនធ្លាប់មានពីមុនមក។

ប្រជាពលរដ្ឋដែលបានទៅទស្សនាសួនឧទ្យាន Angkor Wildlife and Aquarium បានលើកឡើងថា ក្រៅពីការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប សួនឧទ្យានមួយនេះ បានបង្ហាញពីភាពអស្ចារ្យអំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប ដោយបានបង្ហាញពីប្រភេទត្រីទឹកសាបមួយចំនួនរបស់កម្ពុជាដែលជិតផុតពូជ ដែលកន្លងមកធ្លាប់តែឃើញតាមរយៈរូបថតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះបានឃើញផ្ទាល់ភ្នែក និងជាចំណែកមួយក្នុងការអប់រំយុវជនឱ្យចេះការអភិរក្សប្រភេទត្រី និងសត្វទាំងអស់ផងដែរ។ សូមបញ្ជាក់ថា សម្រាប់សំបុត្រទស្សនាសម្រាប់អ្នកទេសចរក្នុងស្រុក តម្លៃម្នាក់១០ដុល្លារ និងក្មេងម្នាក់៥ដុល្លារ​ ដោយឡែក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ តម្លៃម្នាក់១៨ដុល្លារ និងក្មេងម្នាក់១០ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ