៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

(ភ្នំពេញ)៖ ក្នុងរ​យៈពេល​ ៣៤ខែ ​ចា​ប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់​ខែមិថុនា ឆ្នាំ២០២៦ នៃ​អាណត្តិរប​ស់សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្ត្រីនៃ​កម្ពុជា យុវជន និងប្រជាពលរដ្ឋ​ជិត ៥០ម៉ឺននា​ក់ ទទួល​បានការ​បណ្ដុះប​ណ្ដាលជំនាញប​ច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះ​ដ៏សំខាន់​សម្រាប់​ទទួល​បានការ​ងារ​សមរម្យ ប្រាក់​ចំណូល​ប្រសើរ និង​​អនាគតកាន់តែច្បាស់លាស់។

សមិទ្ធផលនេះ​ឆ្លុះបញ្ចាំងពីការប្ដេ​ជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាល នីតិកា​លទី៧ ក្នុងការប្រែក្លា​យអាទិភាព «មនុស្ស» នៃយុទ្ធ​សាស្ត្រ​បញ្ចកោណ-ដំណាក់​កាលទី១ ទៅ​ជាលទ្ធផ​លជាក់ស្តែងស​ម្រាប់ប្រជាព​លរដ្ឋ ជាពិសេស​យុវជនមក​ពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហា​និភ័យ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួ​ងការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ បានឱ្យ​ដឹងថា ក្នុងចំ​ណោមអ្ន​កទទួលការបណ្ដុះប​ណ្ដាល​សរុបប្រមាណ ៤៩ម៉ឺន​នាក់ មាន​ប្រមាណ ៤១ម៉ឺន ៥ពាន់នាក់ ទទួលកា​របណ្ដុះប​ណ្ដាលក្រោ​មក្រសួងការងារ និង​ប្រមាណ ៧,៧ម៉ឺននាក់ ទទួលការប​ណ្ដុះបណ្ដា​ល​តា​មរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ ក្នុងនោះ យុវជនជាង ២៧,៦​ម៉ឺន​នាក់ មក​ពីគ្រួសា​រក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បានទទួល​ការបណ្ដុះ​បណ្ដាល​ក្រោម​កម្មវិធី​ជាតិ​បណ្ដុះ​បណ្ដា​ល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេសស​ម្រាប់យុវជ​នគោល​ដៅចំ​នួន ១,៥លាននាក់។

លោក ស៊ុន មេសា បាន​បញ្ជាក់​ថា៖

«លទ្ធផល​នេះមិនមែន​គ្រាន់តែ​ជាតួលេខនៃ​អ្នកចូលរៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ជំនាញ​ពិតប្រាកដ ផ្តល់​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល និង​កសាង​អនាគតថ្មី​ជូន​យុវជន និង​ប្រជា​ពលរដ្ឋ ជាពិសេ​សអ្នកមកពី​គ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិ​ភ័យ»។

អ្នកនាំពាក្យរូបនេះបន្តថា ជំនាញជាក់លាក់មួយប្រៀបដូចជាទ្រព្យសម្បត្តិជាប់ខ្លួន ដែលអាចជួយឱ្យយុវជនមានសមត្ថភាពចូលទីផ្សារការងារ ទទួលបានការងារសមរម្យ ឬអាចបង្កើតមុខរបរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកតែលើសញ្ញាបត្រទូទៅ។

តាមរយៈការបណ្ដុះ​បណ្ដាល TVET សិស្ស និងយុវជនមិ​នត្រឹមតែរៀនទ្រឹ​ស្តីក្នុង​ថ្នាក់ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​ទទួល​បានការអ​នុវត្តជា​ក់ស្តែង​នៅ​តា​មរោងជាង មន្ទីរពិសោធន៍ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ស​ហគ្រាស ក្រុមហ៊ុន និង​រោងចក្រ។ ការផ្សារ​ភ្ជាប់រវាង​ការសិក្សា និងតម្រូវ​ការជាក់​ស្តែង​របស់​និយោជក ជួយ​ឱ្យអ្នក​សិក្សាមាន​ជំនាញ​ដែលអាច​យកទៅ​ប្រើ​ប្រាស់​បានភ្លាមៗ។

ដើម្បីធានាគុ​ណភាព និង​ភាពឆ្លើយត​បនឹ​ងទីផ្សារ​ការងារ ក្រសួង​បានរៀប​ចំស្តង់ដា​បណ្ដុះបណ្ដាល​ចំនួន ២៥៦​គុណវុឌ្ឍិ គ្រប​ដណ្ដប់​លើ ១១៦​មុខ​ជំនាញ ព្រម​​ទាំងកញ្ចប់សិក្សា​ផ្អែកលើស​មត្ថភាព​ចំនួន ៣៩៩​ម៉ូឌុល ស្មើ​នឹង ២ ៦២០មេរៀន។ ទន្ទឹមនឹងនេះ គ្រឹះស្ថានអ​ប់រំបណ្ដុះបណ្ដាលប​ច្ចេកទេស និងវិជ្ជាជីវៈសាធារ​ណៈ និង​ឯកជន បានកើន​ដល់ចំនួន ២៦៣គ្រឹះ​ស្ថាន ខណៈ​គ្រូបច្ចេ​ក​ទេ​​ស​ជាង ៣ ៦០០នាក់ បាន​ទទួលការបណ្ដុះ​បណ្ដាលបន្ថែម ដើម្បីលើកក​ម្ពស់គុណភាពនៃការបង្រៀ​ន និងការ​អនុវត្ត។

ភាពជាដៃគូជាមួ​យវិស័យឯកជនក៏ត្រូវបានពង្រីក ដើម្បីឱ្យការ​បណ្ដុះបណ្ដាលស្រប​តាមជំនាញដែល​សហគ្រាស​កំពុងត្រូ​វការ។ ក្នុងរយៈ​ពេល​៣​៤ខែ កិច្ចស​ហប្រតិ​បត្តិការក្នុង​វិស័យ TVET ត្រូវបានពង្រឹ​ងតាមរយៈអនុ​ស្សរណៈនៃកា​រយោគ​យល់​គ្នា​សរុប ១ ២៦០ និង​ដៃគូទំ​នាក់​ទំនង​សហ​ការ​ចំនួន ៦ ២១៨។

លោក ស៊ុន មេសា បាន​ថ្លែង​ថា៖ «រាជរដ្ឋាភិ​បាលច​ង់ឱ្យយុវជន​គ្រ​ប់រូប ជាពិសេ​ស​យុវ​ជនក្រីក្រ អាចឈានចេ​ញពីស្ថាន​ភា​ពងា​យរ​ងហា​និភ័យតា​ម​រយៈ​ជំនាញ ការងារ និង​ប្រាក់​ចំណូល។ ពេលយុ​វជនម្នាក់​មាន​ជំនាញ គាត់​មិនត្រឹម​តែអា​ចផ្លាស់ប្តូ​រជីវិតខ្លួ​នឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាចជួ​យគ្រួសារ និង​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំង​មូល»។

លោកក៏បានអំពាវនាវ​ដល់យុវជន​ឱ្យចាប់យ​កឱ​កាស​សិក្សាជំ​នាញ TVET និង​ស្នើដល់​មាតា​បិតា អាណា​ព្យាបាល ឱ្យលើកទឹក​ចិត្តកូន​ចៅជ្រើស​រើស​ជំនាញ​ដែលស្រប​នឹង​ចំណង់​ចំណូល​ចិត្ត សមត្ថ​ភាព និង​តម្រូវ​ការ​ទីផ្សារ​ការងារ។

ការជ្រើស​រើសរៀ​នជំនាញ គឺជា​ការជ្រើស​រើស​អនាគត។ ជំនាញ​ជាក់​លាក់​មួយអាចនាំទៅរក​ការងារ​សមរម្យ ប្រាក់ចំ​ណូល​មានស្ថិ​រភាព និង​ជីវភាពកាន់​តែប្រ​​សើរ ព្រមទាំង​រួមចំណែកកសា​ងកម្លាំងព​លកម្ម​ប្រកបដោយ​ជំនាញ ផលិត​ភាព និង​ភាពប្រកួតប្រ​ជែងសម្រា​ប់សេដ្ឋ​កិច្ច​កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

Leave a Reply

Your email address will not be published.Required fields are marked *