កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើន និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ភ្នំពេញ ៖ ឆ្លើយតបនឹងភាពមិន​ច្បាស់លាស់នៃ​នយោ​បាយរបស់រាជរដ្ឋាភិបាលថៃអាណត្តិថ្មី ដែល​មិន​ទាន់មានការសម្រេចបែបណា​ចំពោះ​ពលករ​ខ្មែរ​កំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ។

ឯកឧត្តម លោក ស៊ុន មេសា អ្នកពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ន រដ្ឋាភិបាល​ថៃនៅមិន​ទាន់មាន​ភាព​ច្បាស់លាស់នៅឡើយចំពោះ​បងប្អូនពលករ​ខ្មែរ​ដែលកំពុងធ្វើការនៅប្រទេសថៃ ធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពការងារ ខណៈដែលភាគី​កម្ពុជាមិនទាន់​ទទួល​បាន​ការជូនដំណឹងផ្លូវការ​ណាមួយពីភាគី​ថៃនៅឡើយ។

ឯកឧត្តមបញ្ជាក់ថា៖

«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពមិនច្បាស់លាស់នេះ… ខ្ញុំក៏សូម​បញ្ជាក់​ថា នៅកម្ពុជាមាន​ការងាររាប់ម៉ឺន​កន្លែងដែលអាច​ផ្តល់​ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក។ នៅស្រុកយើង មានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. យើង​មានច្រើនជាង និងសម្បូរបែប ដែលអាចជួយ​បានទាំងគ្រួសារពួក​គាត់តាមរយៈ​របប​ភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួល​បានថវិកាចាប់​តាំងពី​ថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមាន​អ្វីគួរឱ្យ​បារម្ភឡើយ»។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ពីយន្ត​ការនៃការ​ផ្តល់​ការងារធ្វើជូនអតីតពលករសំខាន់ៗរួមមាន ការបើកវគ្គបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងាររបស់អតីតពលករដែលផ្តល់ថវិកា និងការស្នាក់​នៅ​ក្នុង​អំឡុងពេលសិក្សាដោយឥតគិតថ្លៃ ការបន្ត​យុទ្ធ​នាការវេទិកាការងារនៅតាមបណ្តាខេត្តសំខាន់ៗទាំង១៤នៅដើមឆ្នាំ២០២៦នេះ និងយន្តការផ្តល់ឱកាស​ការងារតាម​រយៈយន្តការប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ជាដើម។

ឯកឧត្តមបន្តថា បុគ្គលិក និងកម្មករនិយោជិតដែល​កំពុង​ធ្វើការ​ងារនៅក្នុងប្រទេសកម្ពុជា មានឱកាស​ទទួល​បានប្រាក់ខែខ្ពស់ប្រហាក់​ប្រហែលនៅ​ប្រទេស​ថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈ​បេ​ឡា​ជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រង​គ្រោះ​ថ្នាក់​ការងារ និងមានប្រាក់សោធន ខណៈ​ដែលនៅប្រទេសថៃ មិនមាន​សេវាទាំង​អស់​នេះ​សម្រាប់​ជួយគាំពារ​ដល់ពលករខ្មែរដែល​មិនមានឯកសារគ្រប់គ្រាន់នោះទេ។

គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរ និង​អតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុង​នោះ​មានអតីតពលករប្រមាណ ៦៣ម៉ឺននាក់​បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃ​មាន​ជម្លោះ​តាមព្រំដែន។ ក្នុងនោះយន្តការក្រសួង បាន​ជួយបងប្អូនពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេង​ទៀតបាន​ចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុង​កសិ​ដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្ម​ភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ ដើម្បីបន្តជួយផ្តល់ឱកាស​ការងារជូន​អតីតពលករ ក្រសួងការងារនៅឆ្នាំ២០២៦នេះ បានរៀបចំយន្តការសំខាន់ៗចំនួន២ គឺការផ្តល់​ការបណ្តុះបណ្តាលដែលមានការឧបត្ថមនិងឱកាសការងារ១០០% និងការបន្តរៀបចំវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈចំនួន​ជាង ៦០លើក បន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេស​នៅតាមបណ្ដាខេ​ត្តដែលមាន​អតីតពល​ករខ្មែរ​រស់នៅច្រើនជាងគេ។

ឯកឧត្តម ស៊ុន មេសា បញ្ជាក់ថា៖

«បច្ចុប្បន្ន​ក្នុងនាម​ក្រសួ​ងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺយើង​ខិតប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីឱកាសការងារស្ទើតែគ្រប់មធ្យោយបាយនៅតាមមូលដ្ឋាន ដើម្បី​នាំយក​ឱកាសការងារជូនបងប្អូនយើងដែលប្រឡប់មកពីប្រទេសថៃ។ សម្រាប់បងប្អូនពលករខ្មែរយើងមួយចំនួន នៅមិនទាន់បានទទួលព័ត៌មានពីឱការងារដ៏សម្បូរបែបនៅក្នុងប្រទេសយើង សូមចូលក្នុងវេទិកា ឬទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរង់ចាំបម្រើសេវា៧ថ្ងៃក្នុងមួយសប្តាហ៍»។

យ៉ាងណា​ក៏ដោយ ជាមួយនឹងភាពស្រពិច​ស្រពិល​មិន​ច្បាស់​លាស់នៃទីផ្សាការងារនៅថៃ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈបានអះអាង ការវិលត្រឡប់​របស់បង​ប្អូនពលករខ្មែរដែលនៅប្រទេសថៃ គឺជាឱកាសមាស ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មតាមរោងចក្រ សហគ្រាសរាប់ម៉ឺននាក់ផង និងការជួយ​បំប៉ន​កំណើន​​សេដ្ឋកិច្ចក្នុងស្រុកផង ដោយក្រសួងរៀបចំ​យន្តការសំខាន់ៗសម្រាប់គាំពារពលករខ្មែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *