សហជីពថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារនៅឆ្នាំ២០២៦ អាចរក្សាវិនិយោគិនចាស់ ទាក់ទាញវិនិយោគិនថ្មី

(ភ្នំពេញ)៖ សហជីពតំណាងកម្មកររាប់ម៉ឺននាក់នៅកម្ពុជាបានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារសហរដ្ឋអាម៉េរិកនៅឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងការបូប អាចរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មី ហើយមានការប្រកួតប្រជែងក្នុងតំបន់ទៀតផង។ ការលើកឡើងនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ចំនួន ២១០ដុល្លារសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៧ ខែកញ្ញា។


លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ខែបន្ថែមនេះ អ្នកវិនិយោគអាចទទួលយកបាន ដែលធ្វើឱ្យមានលំនឹងនៃការវិនិយោគនៅកម្ពុជា ហើយអាចនឹងទទួលបានអ្នកវិនិយោគថ្មីៗ ដែលនឹងបង្កើតការងារបន្ថែមជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ។
លោកបញ្ជាក់ថា ៖

«អ្នកវិនិយោគបានស្វែងយល់ពីផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូន ប៉ុន្តែយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលក៏បានបង្កលក្ខណៈងាយស្រួល ដើម្បីអ្នកវិនិយោគអាចទទួលបានផលចំណេញក្នុងកម្រិតមួយទទួលយកបាន»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ចំពោះការដំឡើងប្រាក់ឈ្នួលរបស់កម្ពុជា ធ្វើឡើងក្នុងកម្រិតមួយសមរម្យ ទទួលយកបាន និងគ្មានការគាបសង្កត់ណាមួយឡើយ ដែលនេះជាផលល្អសម្រាប់ទាក់ទាញអ្នកវិនិយោគ ថ្មីបន្ថែមសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
លោកថ្លែងថា៖

«ខ្ញុំនៅតែមើលឃើញថា កម្ពុជា ជាប្រទេសមានការប្រកួតប្រជែងមួយដ៏ល្អសម្រាប់បណ្តាលប្រទេសក្នុងតំបន់អាស៊ាន ហើយការកំណត់ប្រាក់ឈ្នួលរបស់កម្ពុជាមានការរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំដោយទៀងទាត់ ហើយការដំឡើងប្រាក់ឈ្នួលគឺភាគីនិយោជិត និងភាគីនិយោជក អាចទទួលយកបាន ធ្វើការជាមួយគ្នាបានរលូន និងមានស្ថិរភាពទៀតផង»។


លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា កម្ពុជាមានភាពចាស់ទុំក្នុងការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ហើយពោរពេញទៅដោយភាពរួសរាយរាក់ទាក់ ក្នុងការទំនាក់ទំនងទាក់ទាញអ្នកវិនិយោគគិនថ្មីៗ។ ការដំឡើង ២ដុល្លារ ក្នុងស្ថានភាពបច្ចុប្បន្ន ពិតជាសមរម្យអាចទទួលយកបានទាំងអស់គ្នា ក៏ដូចជាបង្កើតភាពទាក់ទាញវិនិយោគផងដែរ។
លោកថ្លែងថា៖

«ការបង្កើតការងារ បង្កើនការវិនិយោគឱ្យបានកាន់តែច្រើន សម្រាប់ប្រទេសកម្ពុជាយើង គឺបានផ្តល់ឱកាសទៅដល់បងប្អូនពលករពលការិនី ដែលគាត់កំពុងតែត្រូវការការងារជាង៦០ម៉ឺនកន្លែងឯណុះ អញ្ចឹងហើយប្រាក់ឈ្នួលប៉ុននេះ គឺយើងអាចទាក់ទាញការវិនិយោគមកកាន់តែច្រើន»៕

ដោយ៖ង៉ាន់ ទិត្យ


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ នឹងធានាអាជីវកម្មទទួលបានសេវាកម្មហិរញ្ញវត្ថុសមស្រប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2026

គម្រោងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុធានាអាជីវកម្មទទួលបានសេវាកម្មហិរញ្ញវត្ថុសមស្រប គាំទ្រដល់កំណើនប្រកបដោយចីរភាព

គណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេររៀបចំកិច្ចប្រជុំវាយតម្លៃស្នាដៃរចនាគម្រោងប្លង់វគ្គផ្តាច់ព័្រត្រ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2026

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុដើម្បីជម្រុះជុំទី៣(វគ្គផ្តាច់ព្រ័ត្រ) នៃការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា

រយៈពេល៣ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃជាង ៣៥៨ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្នុងរយៈពេល៣ខែនៃត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៣៥៨ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ដែលមានការកើនឡើងប្រមាន ២២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

អឺរ៉ុបបើកកិច្ចប្រជុំកំពូល ២ ថ្ងៃ ស្វែងរកដំណោះស្រាយសន្តិសុខថាមពលដោយសារវិបត្តិនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

កាលពីព្រឹកថ្ងៃពុធសប្តាហ៍ កន្លងទៅនេះ សមាជិកសភាអឺរ៉ុប MEP ទាំង ៧២០ ​រូប បូករួមទាំងក្រុមប្រឹក្សា និងគណកម្មការអឺរ៉ុបផង បានជួបប្រជុំគ្នានៅក្នុងប្រទេស ស៊ីប ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាមួយក្នុងគ្រាដែលវិបត្តិថាមពលសកលកំពុងបន្តបញ្ហា ដោយសារតែជម្លោះនៅមជ្ឈិមបូព៍ា

អាម៉េរិក សម្រេចបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មរយៈពេល១ខែទៀតសម្រាប់ប្រេងរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

អាម៉េរិក សម្រេចចិត្តពន្យារពេល និងបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រេងរបស់រុស្ស៊ីបន្ថែម ១ ខែទៀត ដើម្បីការពារកុំឱ្យតម្លៃប្រេងឆៅឡើងថ្លៃបន្ថែមទៀត ខណៈភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានៅមិនទាន់រលត់ទាំងស្រុងនៅឡើយ

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចូលរួមកសាង និងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះនានាសម្រាប់អភិវឌ្ឍជាតិ

Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2026

ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)

រដ្ឋត្រៀមកញ្ចប់ថវិកាអន្តរាគមន៍ទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈនិងឧស្ម័ន (LPG)

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងរៀបចំកញ្ចប់ថវិកាអន្តរាគមន៍ពិសេសមួយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិប្រេងឥន្ធនៈនិងតម្លៃហ្គាស (LPG) ដែលកំពុងហក់ឡើងថ្លៃខ្ពស់នៅលើទីផ្សារក្នុងប្រទេស

កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2026

បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *