បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាលើការហាមឃាត់ទាំងស្រុងលើអាលុយមីញ៉ូមរបស់រុស្ស៊ី ដោយផ្តោតលើជម្រើសចំនួន ៣ ដូចជា ការហាមឃាត់ទាំងស្រុង ការដំឡើងពន្ធដល់កម្រិត និងការដាក់ទណ្ឌកម្មក្រុមហ៊ុន Rusal របស់រុស្ស៊ីដែលផលិតលោហៈ។

ផែនការនៃការដាក់ទណ្ឌកម្មដោយអាមេរិកទៅលើអាលុយមីញ៉ូមរបស់រុស្ស៊ី វាអាចនាំឲ្យរំខានអ្នកផ្គត់ផ្គង់ផ្សេងៗទូទាំងពិភពលោក។ អ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ផែនការបែបនេះអាចធ្វើឲ្យទីផ្សារលោហៈមានអស្ថិរភាពនៅជុំវិញពិភពលោក។ ការដាក់ទណ្ឌកម្មលើអាលុយមីញ៉ូម ដែលជាកត្តាសំខាន់សម្រាប់ឧស្សាហកម្មធុនធ្ងន់ភាគច្រើន អាចនឹងបង្ខំឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតឱ្យប្រញាប់ប្រញាល់ស្វែងរកលោហៈជំនួស។

តម្លៃអាលុយមីញ៉ូមបានកើនឡើង ៧ភាគរយបន្ទាប់ពីលេចឮព័ត៌មាននៃការដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់របស់រុស្ស៊ី ខណៈដែលកាលពីសប្តាហ៍មុន LME ( London Metal Exchange) ដែលជាហាងឆេងលោហធាតុដ៏ធំបំផុតនៅក្នុងពិភពលោកបានចាប់ផ្តើមពិភាក្សាថា តើលោហៈរុស្ស៊ីគួរតែត្រូវបានហាមឃាត់ពីទីផ្សារដែរឬទេ?

គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតអាលុយមីញ៉ូមធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ យោងទៅតាមទិន្នន័យដែលដកស្រង់ដោយ Bloomberg បានបង្ហាញថា នៅក្នុងសហរដ្ឋអាមេរិកតែមួយទទួលបានការផ្គត់ផ្គង់របស់រុស្ស៊ីជាធម្មតាមានចំនួនប្រហែល ១០ ភាគរយនៃការនាំចូលអាលុយមីញ៉ូមសរុប ហើយរុស្ស៊ីជាអ្នកនាំចេញអាលុយមីញ៉ូមធំជាងគេទី៣ ទៅកាន់សហរដ្ឋអាមេរិកកាលពីខែសីហាកន្លងទៅនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/06/2026
កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content