ស្វែងយល់ពីរបៀបទារលុយអ្នកជំពាក់មកវិញដោយមិនប៉ះពាល់ទំនាក់ទំនង

ភ្នំពេញ ៖ អ្នកឲ្យលុយទៅមិត្តភក្តិ ឬសមាជិកគ្រួសារខ្ចី ហើយពួកគេមិនទាន់បានសងត្រលប់មកអ្នកវិញ នោះអ្នកនឹងគិតថា នេះមិនមែនជាកាដូ ឬអំណោយ​នោះទេ ហើយវាក៏ដល់ពេលដែលត្រូវទារលុយនោះមកវិញដែរ ប៉ុន្តែអ្នកមានអារម្មណ៍តានតឹងក្នុងការធ្វើវាដោយខ្លាចប៉ះពាល់ដល់ទំនាក់ទំនង។

អ្នកខ្ចីលុយនោះអាចជាមនុស្សដែលជិតស្និទ្ធនឹងអ្នក ដែលអ្នកមិនចង់ឲ្យវាប៉ះពាល់ទំនាក់ទំនងរបស់អ្នកនៅពេលទារលុយនោះទេ។ យ៉ាងណាក៏ដោយ អ្នកត្រូវការប្រាក់របស់អ្នកមកវិញ ដូច្នេះអ្នកសុខចិត្តចាប់ផ្តើមការសន្ទនាដែលមិនស្រួលមួយនេះ។ មានពេលខ្លះអ្នកអាចទទួលបានលទ្ធផលល្អ ប៉ុន្តែពេលខ្លះអ្នកអាចនឹងទារលុយមិនបាន ហើយថែមទាំងអាចប៉ះពាល់ដល់ទំនាក់ទំនងថែមទៀត។

វិធីល្អបំផុតក្នុងការទារលុយមកវិញ គឺអាស្រ័យលើទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់ទៀត រួមផ្សំនឹងចំនួនទឹកប្រាក់ដែលជំពាក់​ និងស្ថានភាពជាកស្តែង។ ឧទាហរណ៍ ប្រសិនបើអ្នកឲ្យលុយខ្ចីទៅបងប្អូនបង្កើត អ្នកប្រាកដជាមិនមានអារម្មណ៍មិនស្រួលក្នុងការសុំទារលុយមកវិញនោះទេ។

ប្រសិនបើអ្នកឲ្យលុយខ្ចីទៅអ្នកផ្សេង នោះអ្នកអាចប្រើបច្ចេកទេសផ្សេងទើបមានប្រសិទ្ធភាព។ ការនិយាយគ្នាឲ្យបានច្បាស់លាស់ពីដំបូងជាកត្តាចាំបាច់ ដែលរួមបញ្ចូលទាំងការបញ្ជាក់ឱ្យច្បាស់ថា អ្នកផ្តល់ប្រាក់កម្ចី មិនមែនឲ្យជាកាដូ ឬអំណោយទេ និងការកំណត់រយៈពេលជាក់លាក់ណាមួយសម្រាប់សងត្រឡប់វិញ។ វាក៏សំខាន់ផងដែរក្នុងការយល់ថា បុគ្គលនោះដឹងច្បាស់ថា គាត់ជំពាក់លុយអ្នក ប៉ុន្តែគាត់កំពុងមានបញ្ហាហិរញ្ញវត្ថុជាដើម ដែលមិនទាន់អាចសងលុយអ្នកវិញបានតាមពេលវេលា។

បើសិនជាអ្នកមិនអាចចរចាកំណត់រយៈពេលក្នុងការសងត្រឡប់វិញទេ អ្នកអាចលើកឡើងនូវវិធីសងត្រឡប់ដោយមានភាពបត់បែន ដូចជាផ្តល់ឱ្យនូវជម្រើសក្នុងការសងប្រាក់វិញជាការបង់តាមដំណាក់កាលជាក់លាក់ ជាមួយនឹងការចរចាក្នុងលក្ខណៈរួសរាយរាក់ទាក់។

គូសបញ្ជាក់ថា បុគ្គលជំពាក់លុយនោះប្រហែលជាមានអារម្មណ៍មិនស្រួលជាងអ្នកទៅទៀត ដោយសារតែគាត់ត្រូវការជំនួយទើបគាត់ហារមាត់ខ្ចីលុយអ្នក ។ ការជំពាក់លុយនរណាម្នាក់ធ្វើឲ្យគាត់ស្ថិតក្នុងស្ថានភាពមិនស្រណុកចិត្ត ហើយប្រសិនបើយើងចង់បន្តទំនាក់ទំនងឲ្យល្អយើងគួរតែយល់ពីចំណុចនេះ។ ការប្រើអាកប្បកិរិយាក្នុងការទាមទាដោយបង្ខំ នឹងបំផ្លាញទំនាក់ទំនងរបស់អ្នក។ ផ្ទុយទៅវិញការមានទឹកចិត្តល្អ ដោយមានជំហច្បាស់លាស់នឹងធានាថា អ្នកដទៃមិនទាញយកផលប្រយោជន៍ពីអ្នកដោយទទេៗនោះទេ៕
ប្រភព ៖ GoBankingRates.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា