សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​- ​ថ្ងៃ​ទី​២១​ ​ខែ​សីហា ​ឆ្នាំ​២០២៦​ ​- ​សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​។ ​សន្និសីទ​នេះ​បាន​ប្រមូលផ្តុំ​អ្នក​ចូលរួម​សរុប​ប្រមាណ​ជាង​ ៨​៦០​នាក់​ ​រួម​មាន​តំណាង​និយ័តករ ​រដ្ឋាភិបាល​ ​គ្រឹះ​ស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ ​ដៃគូ​អភិវឌ្ឍន៍​ តំណាង​ធនាគារ​ក្នុង​តំបន់​អាស៊ាន ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ដើម្បី​ពិភាក្សា​និង​កំណត់​អាទិភាព​សម្រាប់​វដ្ត​កំណើន​ថ្មី​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

លោក​ រ័ត្ន​ ​សោភ័ណ ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​)​ ​មានប្រសាសន៍​ថា​ ​ទោះបី​វិស័យ​អចលន​ទ្រព្យ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រែប្រួល​ ​មាន​សម្ពាធ​លើ​គុណភាព​ទ្រព្យ​សកម្ម ​និង​ហានិភ័យ​ចំពោះ​សុវត្ថិ​ភាព​សាយប័រ​កាន់តែ​ស្មុគស្មាញ​ក៏​ដោយ​ ​ក៏​វិស័យ​ធនាគារ​កម្ពុជា​នៅតែ​មាន​ភាព​ធន់ ​និង​រឹងមាំ​។ ​លោក​បាន​កត់សម្គាល់​ទៀត​ថា​ វដ្ត​នៃ​កំណើន​ថ្មី​បន្ទាប់​គឺ​ពឹងផ្អែក​លើ​បុរេសកម្ម​នៃ​ការ​គ្រប់គ្រង​ហានិភ័យ ការ​ធ្វើ​សំវិធានធន​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​ ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ ​និង​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​រវាង​និយ័តករ ​និង​ដៃគូ​ក្នុង​វិស័យ​នេះ​”​។

តាមរយៈ​ការ​ធ្វើ​បទបង្ហាញ​ចំនួន​២ ​កិច្ច​ពិភាក្សា​ចំនួន​៧ ​និង​ការ​ធ្វើ​បទបង្ហាញ​ពី​ដៃគូ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​)​ ​អ្នក​ចូលរួម​បាន​ពិភាក្សា​អំពី​ការ​ផ្លាស់ប្តូរ​របស់​វិស័យ​នេះ​ពី​ភាព​ធន់​ទៅ​រក​កំណើន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​។ ​ថ្ងៃ​ទី​មួយ​នៃ​សន្និសីទ ​បាន​ផ្តោត​លើ​ការ​កែសម្រួល​គុណភាព​ទ្រព្យ​សកម្ម ​ការ​ដោះស្រាយ​ទ្រព្យ​សកម្ម​ដែល​មាន​បញ្ហា​ ​(​Distressed assets​)​ ​សុចរិត​ភាព​ផ្នែក​  ​ហិរញ្ញវត្ថុ​ ការ​ការពារ​អ្នក​ប្រើប្រាស់​ ​និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដែល​មាន​សុវត្ថិ​ភាព​។ ​ថ្ងៃ​ទី​ពីរ ​បាន​ផ្តោត​លើ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SMEs​)​ ពាណិជ្ជកម្ម ​វិស័យ​កសិកម្ម​ ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​,​ ​ជំនាញ ​ព្រមទាំង​ភាព​ជា​អ្នក​ដឹកនាំ​ដែល​ចាំបាច់​ដើម្បី​សម្រេចបាន​នូវ​អាទិភាព​របស់​វិស័យ​នេះ​សម្រាប់​ឆ្នាំ​ ​២០២៧​។

លោក​ ហ្សារ៉ាដ ​ជេន ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ ​ម៉ាស្ទ័រ​កាត ​ប្រចាំ​ប្រទេស​កម្ពុជា​ ​វៀតណាម ​និង​ឡាវ ​បាន​មានប្រសាសន៍​ថា​៖​ ​«​នៅក្នុង​បរិបទ​នៃ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល ​និង​ភាព​ស្មុគស្មាញ​នៃ​ ​ប្រព័ន្ធ​ឌីជីថល ​វិស័យ​ធនាគារ​កំពុង​ប្រឈមមុខ​នឹង​ភារកិច្ច​សំខាន់​ពីរ​ទន្ទឹម​គ្នា​គឺ​ ការ​ជំរុញ​កំណើន​  ​សេដ្ឋកិច្ច​ ​និង​ការ​រក្សា​ស្ថិរ​ភាព​ព្រមទាំង​ទំនុកចិត្ត​។ ​ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឈានចូល​វដ្ត​នៃ​កំណើន ​សេដ្ឋកិច្ច​ថ្មី​ ​ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ភាព​ធន់​នៃ​ប្រព័ន្ធ​ឌីជីថល ​និង​ទំនុកចិត្ត​របស់​អតិថិជន ​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ធានា​ថា​ ​ប្រជា​ពលរដ្ឋ​ ​និង​អាជីវកម្ម​នានា​អាច​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​ដោយ​សុវត្ថិភាព​។​ ​ក្រុមហ៊ុន​ ​ម៉ាស្ទ័រ​កាត ​នៅតែ​បន្តប្តេជ្ញាចិត្ត​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដែល​មាន​សុវត្ថិ​ភាព​ ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ឆបោក ​និង​ការ​វាយប្រហារ​សាយប័រ ​ព្រមទាំង​ចូលរួម​ជ្រោមជ្រែង​វិស័យ​ធនាគារ​ឱ្យ​កាន់តែ​មាន​ភាព​ធន់ ​ប្រកប​ដោយន​វានុវត្តន៍ ​និង​មាន​ជំហរ​រឹងមាំ​សម្រាប់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​»​។

យុទ្ធសាស្ត្រ​ជា​អាទិភាព​ចំនួន​បី​ដែល​ទទួល​បាន​ពី​សន្និសីទ​៖​

• ​ភាព​ធន់​នៃ​វិស័យ​ធនាគារ​ ​និង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​៖ ពង្រឹង​ការ​កំណត់​ហានិភ័យ​ឱ្យ​បាន​ទាន់​ពេលវេលា​ ការ​ធ្វើ​សំវិធានធន ​និង​ការ​រៀបចំ​រចនា​ឥណទាន​ឡើង​វិញ​ដោយ​ប្រុងប្រយ័ត្ន​ ​ការ​វាយតម្លៃ​ទ្រព្យ​សកម្ម​តា​ម​ស្ថានភាព​ជាក់ស្តែង​ ​ការ​ដោះស្រាយ​ឥណទាន​មិន​ដំណើរការ​ ​(​NPL​)​ ​និង​ភាព​ធន់​ផ្នែក​ដើមទុន ​និង​សន្ទនីយ​ភាព​។

• សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុក​ចិត្ត​សាធារណៈ​ ​និង​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​មាន​សុវត្ថិ​ភាព​៖ ពង្រឹង​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​(​AML​/​CFT​)​ ការ​ទប់ស្កាត់​ការ​ក្លែងបន្លំ​ ការ​ការពារ​អ្នក​ប្រើប្រាស់​ អភិបាលកិច្ច​ សុវត្ថិភាព​សាយប័រ ​ភាព​ធន់​នៃ​ប្រតិបត្តិការ​។

• ​ហិរញ្ញប្បទាន​ផ្នែក​ផលិតកម្ម ​និង​និរន្តរភាព​៖ ពង្រីកការ​ផ្តល់​ហិរញ្ញវត្ថុ​ដែល​សមស្រប​តាម​តម្រូវការ​ជាក់​ស្តែង​ ​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SM​ES​)​ ​ដែល​មាន​សក្តានុពល​ វិស័យ​ពាណិជ្ជកម្ម​ ​កសិកម្ម ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​វិនិយោគ​បៃតង ​ដោយ​ប្រើប្រាស់​ទិន្នន័យ​លំហូរ​សាច់ប្រាក់​ ​ហិរញ្ញប្បទាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ ការ​បែងចែក​ហានិភ័យ ​និង​ផលិតផល​ដែល​ស្រប​តាម​ស្តង់ដារ​ចំណាត់ថ្នាក់​៕

#​#​#​

​អំពី​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​AB​C​)​៖​ បង្កើតឡើង​នៅ​ឆ្នាំ​ ​១៩៩៤ ​និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​​រាជ​រដ្ឋាភិបាល​ជា​តំណាង​ផ្លូវការ​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។ ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​គឺ​ជា​សមាគម​វិជ្ជាជីវៈ​មិន​ស្វែងរក​ប្រាក់​ចំណេញ ​ដែល​មាន​បេសកកម្ម​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ ​និង​ការពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​សមាជិក​ខ្លួន​។ ​សមាគម​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ ​សមាគម ​អង្គការ​ ​និង​ស្ថាប័ន​នានា​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ហើយ​ដើរ​តួនាទី​ជា​ស្ពាន​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងនោះ​ ​និង​សហគមន៍​ធនាគារ​ ​ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម​របស់​ខ្លួន​។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

Leave a Reply

Your email address will not be published.Required fields are marked *