គ្រឹះ​ស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុដល់​បុគ្គលិក

ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​ គ្រឹះស្ថាន ខេមា និង​អង្គការ Water.org បាន​សហការ​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ សម្រាប់បុគ្គលិក​លក់​សរុប​ប្រមាណ ១៤០នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ សិក្ខា​សាលា​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ និង​បំណិន​ជីវិត​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន។

សិក្ខា​សាលា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បំពាក់​បំប៉ន​ចំណេះ​ដឹង​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន និង​ការ​សម្រេច​ចិត្ត​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពសម្រាប់​ភ្នាក់​ងារ​ឥណ​ទាន ប្រធាន​ភ្នាក់​ងារ​ឥណទាន និង​នាយក​សាខា។ តាម​រយៈ​​ការ​ផ្ដល់​នូវ​វិធី​សាស្ត្រ​ជាក់​ស្ដែង​ដើម្បី​បណ្ដុះ​វិន័យ​ហិរញ្ញ​វត្ថុ សិក្ខា​សាលា​នេះ​មាន​គោល​បំណង​បង្កើន​ទំនុក​ចិត្ត​របស់​សិក្ខាកាមក្នុង​ការ​គ្រប់​គ្រ​ង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន និង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ហិរញ្ញវ​ត្ថុ​ក្នុង​សហ​គមន៍​ដែល​ពួក​គេ​កំពុង​ផ្ដល់​សេវា។

ថ្លែង​ក្នុង​សន្ទរ​កថា​បិទ​​អង្គ​​សិក្ខា​សាលា លោកជំទាវ ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​គ្រឹះស្ថាន ខេមា បាន​គូស​បញ្ជាក់​ថា៖

«នៅ ខេមា យើង​ជឿ​ជាក់​ថា ការ​កសាង​សុខុមាល​ភាព​ហិរញ្ញ​វត្ថុ​របស់​ភ្នាក់​ងារ​ឥណទាន​របស់​យើងគឺជា​គន្លឹះ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​មិន​ត្រឹម​តែ​ជួយ​ក្រុម​ការងារ​របស់​យើង​ឱ្យ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ទំនុក​ចិត្ត​ដល់​ភ្នាក់ងារ​ឥណទាន​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ដល់​អតិថិ​ជន​របស់​យើង ជា​ពិសេស​នៅ​ក្នុង​សហគមន៍​ជន​បទ។ ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​គឺ​ជា​បំណិន​ជីវិត​មួយ ដែល​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឱ្យ​បង្ការ​បំណុល​លើស​លប់ ជួយ​សម្រេច​បាន​នូវ​គោល​ដៅ​របស់​ខ្លួន និង​រួម​ចំណែក​ដល់​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​គ្រួសារ»។

សិក្ខា​សាលា​នេះ​បាន​គ្រប​ដណ្តប់​លើ​ប្រធាន​បទ​ជា​ច្រើន រួម​មាន ការ​រៀបចំ​ថវិកា យុទ្ធ​សាស្រ្ត​សន្សំ ការ​គ្រប់​គ្រង​បំណុល និង​ការ​កសាង​ភាព​ធន់​ផ្នែក​ហិរញ្ញ​វត្ថុ។ គំនិត​ផ្តួច​ផ្តើម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ គ្រឹះស្ថាន ខេមា ក្នុង​កិច្ច​ការពារ​អតិថិ​ជន និង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ដើម្បី​ធានា​ថា​ភ្នាក់​ងារ​ឥណទាន​មិន​ត្រឹម​តែ​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​កម្ចី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ជាទី​ទុក​ចិត្ត​របស់​អតិថិ​ជន​ផង​ដែរ។

អង្គការ Water.org បន្ត​ជា​ដៃ​គូ​ដ៏​សំខាន់​របស់​គ្រឹះស្ថាន ខេមា ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ និង​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​ឥណទាន​ទឹក​ស្អាត ​និង​អនាម័យ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ជន​កម្ពុជា​មាន​បង្គន់​អនា​ម័យ និងទឹក​ស្អាត​ប្រើ​ប្រាស់។ ដោយឡែក គ្រឹះ​ស្ថាន ខេមា គិត​ត្រឹម​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២៥ បាន​ផ្តល់​ឥណ​ទាន​ទឹក​ស្អាត​និង​អនាម័យ​ដល់​អតិ​ថិ​ជន ១.៧៩៩នាក់ ក្នុងទំហំទឹកប្រាក់​សរុប​ប្រមាណ ១.២៦៣.៣៣២ដុល្លារ​អាមេរិក ដែល​ឥណ​ទាន​ទាំង​នេះ បាន​ចូល​រួម​ចំណែក​ផ្តល់​ផល​ជះ​វិជ្ជ​មាន​ និង​លើក​កម្ពស់​សុខុមាល​ភាព​ដល់​ប្រជាជន​ចំនួន​ប្រមាណ ៩.៥៨៥នាក់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយ​ជំរុញ​ទេសចរក្នុង​ស្រុក​ ដើម្បីជំនួស​ទេសចអន្តរជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្នុងរយៈពេល​៥ខែ ឆ្នាំ២០២៦នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស សរុបចំនួន ​១,៥៤លាននាក់​​ បើធៀបនឹង​រយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះរហូតដល់ ៤៧,៨ភាគរយ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

Leave a Reply

Your email address will not be published. Required fields are marked *