អ្នកវិទ្យាសាស្ត្របានក្រើនរំលឹកជាច្រើនដងហើយថា ការកើនឡើងកម្តៅផែនដីអាចប៉ះពាល់ដល់អាកាសធាតុ និងបង្កជាគ្រោះថ្នាក់អាយុជីវិតសត្វ មនុស្សយ៉ាងប្រាកដ ដែលគ្រប់បណ្តាប្រទេសទាំងអស់ត្រូវទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃអាកាសធាតុ ព្រមទាំងរៀបចំនូវវិធានការបង្ការ ជាមួយនឹងវិធានការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

កម្តៅ គឺជាសញ្ញាច្បាស់លាស់បំផុតដែលបង្ហាញពីប្រែប្រួលអាកាសធាតុ ហើយកាន់តែមានគ្រោះថ្នាក់ខ្លាំងទៅៗក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ខណៈដែលរលកកម្តៅកំពុងកើនឡើងនៅក្នុងប្រេកង់ និងអាំងតង់ស៊ីតេខ្ពស់នៅជុំវិញពិភពលោក ស្របពេលដែលអ្នកវិទ្យាសាស្ត្របានព្រមានជាច្រើនសារថា ការកើនឡើងនៃសីតុណ្ហភាពនៅលើពិភពលោកក៏មានវត្តមានឧស្ម័នផ្ទះកញ្ចក់កើនឡើងនៅក្នុងបរិយាកាស ដែលបានបណ្តាលឱ្យមានការកើនឡើងនូវហានិភ័យនៃអាកាសធាតុក្តៅ។

ការគំរាមគំហែងពីរលកកម្តៅនឹងបន្តកើនឡើង ខណៈដែលកម្រិតឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើងដូចគ្នា ហើយនៅត្រឹមឆ្នាំ២០៥០ ត្រូវបានកំណត់យកជាកាលបរិច្ឆេទគោលដៅដំបូងបំផុតសម្រាប់ការបំភាយឧស្ម័នសកលដែលនឹងត្រូវកាត់បន្ថយឱ្យបានទាបបំផុត ខណៈដែលការបម្រែបម្រួលអាកាសធាតុ រួមទាំងរលកកំដៅនឹងកាន់តែមានភាពធ្ងន់ធ្ងរក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ ចំពោះប្រទេសដែលធ្លាប់មានសីតុណ្ហភាពខ្ពស់រួចហើយ ត្រូវតែសម្របខ្លួនទៅនឹងដំណាក់កាលក្តៅខ្លាំងជាងនេះ ហើយប្រទេសខ្លះទៀតចាប់ផ្តើមយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហានៃការកើនឡើងកំដៅ ។
«សីតុណ្ហភាពអំពូលសើម» គឺជាសីតុណ្ហភាពមានកម្រិតប្រមាណ ៣៥ អង្សារសេ ដែលនាំមកនូវសំណើមសឹងតែ ១០០% ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ សូម្បីតែមនុស្សដែលមានសុខភាពល្អក្នុងការចំណាយពេលយូរនៅខាងក្រៅ។
ផលប៉ះពាល់នៃរលកកម្តៅ
ប្រទេសជាច្រើនដែលរងនូវកម្តៅខ្លាំងបានអះអាងថា មនុស្សមិនសូវមានសកម្មភាពនៅក្នុងស្ថានភាពក្តៅខ្លាំង ហើយអ្នកដែលធ្វើការក្នុងវិស័យដែលប្រើកម្លាំង និងនៅខាងក្រៅ ដូចជា ការងារធ្វើសំណង់ និងកសិកម្ម ត្រូវជៀសវាងការធ្វើការនៅខាងក្រៅអំឡុងពេលដែលក្តៅខ្លាំង។ រលកកំដៅនៅចុងខែមិថុនា ឆ្នាំ២០២១ នៅភាគពាយ័ព្យអាមេរិកប៉ែកខាងជើង បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងមានគំរាមគំហែងដល់ភ្លើងឆេះព្រៃ។ កំណត់ត្រាតាមដានរបស់អឺរ៉ុបខាងលិចកាន់តែអាក្រក់ជាងមុនក្នុងការដោះស្រាយ ខណៈដែលអាកាសធាតុកាន់តែក្តៅខ្លាំង។ រលកកម្តៅនៅក្នុងខែសីហា ឆ្នាំ២០០៣ ត្រូវបានគេប៉ាន់ប្រមាណថាបានសម្លាប់មនុស្សជាង ៧ សែននាក់។
នៅចក្រភពអង់គ្លេស មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់រដូវក្ដៅក្នុងអំឡុងពេលមានបញ្ហារលកកម្ដៅ។ អ្នកបាត់បង់ជីវិតភាគច្រើនគឺជាសុទ្ធតែជាមនុស្សចាស់ ហើយមានបញ្ហាសុខភាពគឺជំងឺផ្លូវដង្ហើម។ ជាលទ្ធផល ផលប៉ះពាល់សុខភាពនៃរលកកំដៅត្រូវបានលាក់បាំង និងមានការវាយតម្លៃទាប។ លិខិតមរណៈភាគច្រើនគឺមិនបានកត់ត្រានូវលក្ខណ:កម្តៅនោះទេ ហើយក៏មិនបានបង្ហាញពីមូលហេតុច្បាស់លាស់នៃការបាត់បង់ជីវិតនោះដែរ។ ម្យ៉ាងវិញ ជីវិតជាច្រើនអាចត្រូវបានជួយសង្គ្រោះប្រសិនបើមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារកម្តៅនៅក្នុងផ្ទះ។ លើសពីនេះ មនុស្សដែលងាយរងគ្រោះ ឬប្រតិកម្មនឹងកម្តៅខ្លាំងភាគច្រើនគឺស្លាប់នៅក្នុងអាគារដែលរងសម្ពាធកំដៅ ហប់ខ្លាំងជាងនៅខាងក្រៅ។
ដំណោះស្រាយទៅនឹងបញ្ហារលកកម្តៅ
ថ្មីៗនេះ រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបទៅនឹងការគំរាមគំហែងនៃការឡើងកម្តៅខ្លាំងនៅក្នុងអាគារដោយការរឹតបន្តឹងច្បាប់បញ្ញាត្តិអាគារ ដើម្បីឱ្យបញ្ហាទាំងនោះត្រូវបានដោះស្រាយដោយត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ផ្ទះដែលមានស្រាប់ជាច្រើនត្រូវកែលម្អឡើងវិញដើម្បីការពារពីកំដៅដ៏គ្រោះថ្នាក់នេះ ហើយការការពារការឡើងកំដៅគឺមានសារៈសំខាន់ដូចជាការកែលម្អអ៊ីសូឡង់ និងប្រសិទ្ធភាពនៃថាមពល។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋក៏ត្រូវមានការអប់រំផងដែរ ដើម្បីអនុវត្ត និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ ដូចជាការបិតបង្អួចឱ្យជិតដើម្បីកុំឲ្យមានខ្យល់ក្តៅ និងពន្លឺថ្ងៃក្នុងពេលក្តៅបំផុតនៅពេលថ្ងៃ។ លើសពីនេះ បណ្តាញជំនួយពីសង្គមដែលប្រសើរជាងនេះគឺចាំបាច់ត្រូវបង្កើតឡើង ដើម្បីកុំឱ្យអ្នកដែលងាយរងគ្រោះ និងរស់នៅតែម្នាក់ឯងមានការប៉ះពាល់ដល់អាយុជីវិត។
ឥទ្ធិពលនៃកំដៅអាចសម្លាប់មនុស្សបានលឿនជាងឥទ្ធិពលនៃភាពត្រជាក់ ដោយពេលខ្លះមនុស្សដែលស្លាប់ក្នុងពេលអាកាសធាតុក្តៅមិនអាចប្រើប្រាស់សេវាសង្គ្រោះបន្ទាន់ ឬទៅដល់មន្ទីរពេទ្យបាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ជីវភាព ឬស្ថានភាពរស់នៅរបស់មនុស្ស និងសេដ្ឋកិច្ចក៏រងផលប៉ះពាល់ដូចគ្នាដែរក្នុងអំឡុងពេលអាកាសធាតុក្តៅ ដោយសារបុគ្គលិក ឬកម្មករមិនសូវមានសកម្មភាពពលកម្មនៅក្នុងកន្លែងធ្វើការដែលឡើងកំដៅខ្លាំង។ មួយវិញទៀត ការពឹងផ្អែកកាន់តែខ្លាំងលើម៉ាស៊ីនត្រជាក់មិនមែនជាដំណោះស្រាយនោះទេ ព្រោះវាមានតម្លៃថ្លៃក្នុងការដំឡើង ហើយមនុស្សមួយចំនួនគឺមិនមានលទ្ធភាពទិញវានោះទេ វាក៏បង្កើតហានិភ័យនៃការដាច់ចរន្តអគ្គិសនីតាមរយៈការកើនឡើងនៃការប្រើប្រាស់អគ្គិសនីផងដែរ។ ប្រជាជនដែលរស់នៅក្នុងទីក្រុងត្រូវបានប្រឈមមុខនឹងហានិភ័យនៃរលកកម្តៅ ដោយសារតែឥទ្ធិពលកម្តៅពីខាងក្រៅ។ សំណង់អាគារខ្លះដែលសាងសង់ឡើងជាធម្មតាមានផ្ទៃងងឹតបានស្រូបយកថាមពលរបស់ព្រះអាទិត្យ ហើយប្រែវាទៅជាកំដៅជំនួសឱ្យការឆ្លុះបញ្ចាំងពីវា។ ជាលទ្ធផល សីតុណ្ហភាពគឺក្តៅជាងតំបន់ជនបទជាច្រើនអង្សារ។ បណ្តាទីក្រុងនៅក្នុងប្រទេសអ្នកមាន និងប្រទេសក្រីក្រ គឺប្រឈមនឹងបញ្ហាស្រដៀងៗគ្នា ជាក់ស្តែងនៅទីក្រុង Ahmedabad ប្រទេសឥណ្ឌាបានណែនាំផែនការសកម្មភាពការពារកំដៅ បន្ទាប់ពីរលកកំដៅក្នុងឆ្នាំ២០១០ បានសម្លាប់អ្នកស្រុកចំនួន ១៣៤៤នាក់។ ផែនការនេះរួមមានប្រព័ន្ធព្រមានជាមុនសម្រាប់សីតុណ្ហភាពខ្ពស់ និងសេវាទ្រទ្រង់សុខភាពឱ្យកាន់តែប្រសើរ។ ចំណែកឯការឆ្លើយតបរបស់ទីក្រុងឡុងដ៍ទៅនឹងការកើនឡើងហានិភ័យនៃរលកកំដៅ រួមមានការបង្កើតកន្លែងត្រជាក់ដែលប្រជាជន និងកម្មករអាចជ្រកកោនបាននៅពេលថ្ងៃក្តៅ។ ទីក្រុងមួយចំនួនទៀត រួមទាំងទីក្រុងអាថែន ម៉ៃអាមី និងហ្វ្រីថោន បានស្វែងរកការកែលម្អដើម្បីត្រៀមខ្លួន ដោយតែងតាំងប្រធានខាងផ្នែកកំដៅ ខណៈដែលបណ្តាប្រទេសនៅជុំវិញពិភពលោកបានទទួលស្គាល់ថា អាកាសធាតុបច្ចុប្បន្ន គឺមិនដូចគ្នាទៅនឹងអតីតកាលនោះទេ ព្រោះហានិភ័យពីកំដៅខ្លាំងកំពុងកើនឡើង ហើយនឹងបន្តជះឥទ្ធិពលកាន់តែអាក្រក់នៅពេលអនាគត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content