រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះគឺជាការរឹតចំណងសាមគ្គីភាពក្នុងបណ្តាប្រទេសដែលនិយាយភាសាបារាំង។ វាជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងមិត្តភាព និងការវិនិយោគ ដើម្បីជំរុញភាពរីកចម្រើនទាំងអស់គ្នា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងដែរថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាបម្រើលើវិស័យទេសចរណ៍។ ការធ្វើដំណើរគ្រប់ទីកន្លែងត្រូវតែមានសុវត្ថិភាព និងអាចទៅកម្សាន្តគ្រប់ទីកន្លែង ហើយក្រៅពីនេះ ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសអាចធ្វើការវិនិយោគដោយទំនុកចិត្ត សហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ផ្ទុយមកវិញ បើគ្មានសន្តិភាពទេ វិស័យទេសចរណ៍មិនអាចដំណើរការបានល្អ ហើយអ្នកវិនិយោគមិនហ៊ានអនុវត្តគម្រោង ដែលជំរុញឱ្យភាពរីកចម្រើនជួយឧបសគ្គ​ និងមិនអាចទៅមុខរួចឡើយ។

ឯកឧត្តម ហួត ហាក់​ បានមានប្រសាសន៍បញ្ជាក់ថា៖ «តាមបទពិសោធន៍ដែលយើងបានជួបកន្លងមក បើគ្មានសន្តិភាព យើងមិនមានអ្វីទាំងអស់។ ម្ល៉ោះហើយសន្តិភាព គឺជារឿងមួយសំខាន់ចាំបាច់ រួមទាំងការថែរក្សាអភិរក្សទាំងកេរ្តិ៍ដំណែលវប្បធម៌ជាតិផង។ វិស័យទេសចរណ៍កម្ពុជាប្រៀបប្រដូចដុំមាស ពេជ្រ ហើយទាំងនេះក៏ផ្តើមចេញពីប្រទេសកម្ពុជាមានសន្តិភាពនេះដែរ។ ការដែលមានសន្តិភាពនេះធ្វើឱ្យវិស័យទេសចរណ៍រីកចម្រើនក្នុងនាមជាសសរទ្រូងសេដ្ឋកិច្ចជាតិ»។

ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ បានថ្លែងបញ្ជាក់ដែរថា ក្នុងព្រឹត្តិការណនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវេទិការពិភាក្សារវាងអាស៊ី អឺរ៉ុប អាហ្វ្រិក និងបណ្តាប្រទេសប្រើភាសាបារាំងដើម្បីរកភាពរីកចម្រើនជាច្រើនវិស័យ។ សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះដែរ កម្ពុជាចង់ផ្ញើសារទៅដល់គ្រប់បណ្តាប្រទេសជាមិត្តពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពយ៉ាងកក់ក្តៅ។

គួរបញ្ជាក់ថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត៕ ដោយ ៖ ម៉ាដេប៉ូ,រូបភាព៖ លោក ជីម ភារា




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2026

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនី (CMF) ចាប់ផ្តើមជួបនឹងពិភាក្សាគ្នា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីត្រៀមរៀបចំឯកសារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!

ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ត្រៀមបង្កើតស្តុកប្រេងរួមគ្នា ក្រោមការជ្រោមជ្រែងពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាជិកអាស៊ានចំនួន ៣ ប្រទេសនឹងចាប់ផ្តើមអនុវត្តនូវគម្រោងស្តុកផលិតផលប្រេងរួមគ្នាមួយឱ្យបានឆាប់បំផុតត្រឹមឆ្នាំ ២០២៧ ក្រោមការគាំទ្រពីជប៉ុន ក្នុងគោលបំណងអាចចែករំលែកការផ្គត់ផ្គង់គ្នាទៅវិញទៅមកក្នុងអំឡុងគ្រាអាសន្ន