១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ភ្នំពេញ ៖  បន្ទាប់ពី​រាជរដ្ឋាភិបាលកម្ពុជា ​ប្រកាស​ឱ្យ​អនុវត្ត​កម្មវិធីពិសេស​ជំរុញការ​វិនិយោគភូមិ​ភាគឦសាន​ចាប់តាំងពីខែមេសា ២០២៥ រហូតដល់មកដល់​ខែតុលា ឆ្នាំ២០២៦​នេះ បណ្ដាខេត្ត​ក្នុង​តំបន់​មួយនេះ​ទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង ជាមួយនឹងទុន​វិនិយោ​គ​សរុបប្រមា​ណ​ ២,៦៥​ពាន់​លានដុល្លារអាម៉េរិក ជាពិសេស​អាច​បង្កើតការងារ​បានចំនួន ៨៣ ៥០០កន្លែង ។ នេះបើតាមរបាយការណ៍របស់​ក្រុម​ការងារ​ជំរុញការ​វិនិយោគភូមិភាគឦសាន​ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

យោងតាម​របាយការណ៍ដដែល​​បានបង្ហាញផងដែរថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង៧៦​គម្រោង​​ ឃើញថា ៣២គម្រោង​ ឬប្រមាណ ៤០ភាគរយ​ ជា​គម្រោង​វិនិយោគមកពីបរទេស ក្នុងនោះមានដូចជា មកពីប្រទេសវៀតណាម ​ចំនួន ១៥គម្រោង មកពីប្រទេស​​ចិន ​ចំនួន៨គម្រោង និងគម្រោង​វិនិយោគចំនួន ៩ផ្សេងទៀត​មកពីបណ្ដាប្រទេស​ផ្សេងៗ ។​

ក្នុងរបា​យការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមខេត្តទាំង ៤ ក្រចេះ ជា​ខេត្ត​ដែលទទួល​បាន​ទុនវិនិយោ​គ​ច្រើន​ជា​ង​គេ ​ដែលទទួលបានទុនវិនិយោគ ១,១២ពាន់​លានដុល្លារ​អាម៉េរិក ពីគម្រោង​ចំនួន១៩ បន្ទាប់មក គឺខេត្តរតនគិរី ទទួលបាន ៨៧២លានដុល្លារ​អាម៉េរិក ពីគម្រោង​វិនិយោគ​​ចំនួន១២​ ហើយខេត្ត​មណ្ឌលគិរី ទទួលបានទុន​៥១៦​​លានដុល្លារ​ពីគម្រោង​២៤​ ដោយឡែក ខេត្ត​ស្ទឹងត្រែង ទទួលបានទុនវិនិយោគចំនួន ១៤១​លានដុល្លារពីគម្រោង​ចំនួន២១ ។

លោក​ ឌុក ពិសិដ្ឋ ប្រធាន​សមាគម​កាហ្វេ​កម្ពុជា និងជា​នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន PIDA Farm នៅខេត្តមណ្ឌល​គិរី បានថ្លែ​ងប្រាប់​បណ្ដាញព័ត៌មាន ​AMS ឱ្យដឹងថា ការលើកទឹកចិត្ត​ពីរាជរដ្ឋាភិបាល​ តាមរយៈកម្មវិធីជំ​រុញការ​វិនិយោ​គភូមិភាគឦសាន​គឺជាឱកាស​ដ៏ល្អសម្រាប់​វិនិយោគិន​ដែលអាចរកប្រាក់ចំណេញ​​ ពីព្រោះតាមរយៈកម្មវិធីពិសេស​នេះ រដ្ឋបានលើកលែង​ពន្ធមួយចំនួនដល់​វិនិយោគិន​ក្នុង​រយៈពេលមួយ ដូច្នេះ ក្នុង​រយៈពេលនោះ វិនិយោគិន​ក្នុ​ងខេត្តទាំង ៤ ​ក្នុង​តំបន់ភូមិភាគឦសាន​អាច​រកប្រាក់ចំណេញ​ដោយ​មិន​ចាំបាច់​បង់ពន្ធ​ ដូចជា ពន្ធលើប្រាក់ខែបុគ្គលិក ពន្ធលើការ​នាំចូល​សម្ភារៈសម្រាប់ដំណើរការ​វិនិយោគក្នុងគម្រោងនោះជាដើម ។​

ឯកឧត្តម​ ស៊ុន មេសា​ អ្នកនាំពាក្យ​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ​តាមរយៈគម្រោង​វិនិយោគ​នៅក្នុងតំបន់ភូមិភាគឦសាន​ គឺជា​ឱកាស​ដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុ​ងតំប​ន់ភូមិភាគឦសាន​ដែលអាច​ទទួលបានការងារ​ធ្វើ​នៅក្នុងតំបន់​របស់ខ្លួន​ ជាមួយប្រាក់​ចំណូលស​ម្រាប់ទ្រទ្រង់​ជីវភាពគ្រួសារសមរម្យ ។

ឯកឧត្តម​បន្តថា តាមការពិនិត្យលើ​គម្រោង​វិនិយោ​គនៅក្នុងតំ​បន់ភូមិភាគឦសាន​បាន​ឱ្យដឹងថា គម្រោង​ភាគច្រើនផ្ដោតលើ​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​ ដូច្នេះ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមានជំនាញ​លើ​វិស័យកសិកម្ម​ គួរត្រៀមខ្លួន​ដើម្បីទទួល​យក​នូវការងារ​ជាមួយនឹង​ប្រាក់​បៀវត្សរ៍​នៅពេលគម្រោង​វិនិយោ​គទាំង​នោះចា​ប់ផ្ដើមដំណើរការ ។

ឯកឧត្តមបន្ថែមថា ៖ «ដើម្បីឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​ ក្រសួងការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ ក៏ដូចជា​ទីភ្នាក់ងារជាតិ​មុខរបរ​ និងការងារ ក៏តែងតែ​ផ្សព្វ​ផ្សាយ​ពីការងារ និងយក​ឱកាសការងារទាំង​នោះទៅដល់​មូលដ្ឋា​នរបស់ពលរដ្ឋ ដោយមិ​នបាច់ចាំឱ្យបងប្អូន​ពលរដ្ឋ​ស្វែង​រកការងារ​ធ្វើ​ឆ្ងាយពីផ្ទះ​ទៀត​ឡើយ»។

បន្ថែមពីនេះ ដើម្បីពង្រឹង​សមត្ថ​ភាពប្រជាពលរ​ដ្ឋ​កម្ពុជា ក្រសួង​ការងារ​ ក៏បានបើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ បច្ចេកទេស​វិជ្ជាជីវៈឱ្យស្របនឹ​ង​​សក្ដានុពល​វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកា​រកែ​ច្នៃ​ផលិតផល ក៏ដូចជា​វិ​ស័យ​ផ្សេ​ងៗ​នៅទូទាំង​ប្រទេស​ផងដែរ ។​

ពាក់ព័ន្ធនឹង​សកម្មភា​ពវិនិ​យោគនៅតំប​ន់​ភូ​មិ​ភាគឦសាន ​ក្រសួងការងារ​នឹងជំរុញ​ឱ្យទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ និង​ក្រុមការងារជំរុញការ​វិនិយោគភូមិភាគឦសាន​ជួបជជែក ដើម្បីផ្ដល់ការងារក៏ដូចជា​ផ្គូរផ្គង​កម្លាំង​ពលកម្ម​សម្រាប់រោងចក្រ​សហគ្រាស​នៅតំបន់​ប៉ែកឦសាន ធ្វើយ៉ាងណា​ឱ្យពលរដ្ឋ​មានការងារ​ធ្វើ ហើយ​វិនិយោគិនមានកម្លាំង​ពលកម្មសម្រាប់​បម្រើ​ក្នុងខ្សែច្រវាក់​ផលិតកម្ម​របស់​ខ្លួន ។

លោក​បណ្ឌិត ញឹល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបាន​មានប្រសាសន៍ថា ការទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៦ គម្រោង ដែលមានទុនសរុប ២ ៦៥០ លានដុល្លារ និងបង្កើតការងារ ៨៣ ០០០ កន្លែង ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ មិនមែនគ្រាន់តែជាតួលេខសេដ្ឋកិច្ចធម្មតាទេ ប៉ុន្តែជា យុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។

លោក​បន្តថា ៖ «តាមរយៈសកម្មភាពនៃការ​វិនិយោគនេះ នឹង​ផ្លាស់ប្តូរតំបន់ភូមិភាគឦសាន ពី «តំបន់ដាច់ស្រយាល» ទៅជា «ប៉ូលសេដ្ឋកិច្ចទី៥ និងច្រករបៀងយុទ្ធសាស្ត្រ» ។ ក្នុងរយៈពេល ៥-១០ ឆ្នាំខាងមុខ ភូមិភាគឦសាន នឹងប្រែក្លាយពីតំបន់ដែលពឹងផ្អែកលើកសិកម្មបែបប្រពៃណី ទៅជាមជ្ឈមណ្ឌលកែច្នៃកសិ-ឧស្សាហកម្ម ថាមពលបៃតង និងទេសចរណ៍ធម្មជាតិកម្រិតខ្ពស់»។

លោក​បណ្ឌិត ញឹល រដ្ឋា បានបន្ថែមថា តាមទ្រឹស្តីភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតតំបន់សេដ្ឋកិច្ច និងការបញ្ជូនកម្លាំងពលកម្មទៅតាំងទីលំនៅ និងធ្វើការនៅតំបន់ព្រំដែន គឺជា «របងការពារជាតិដ៏រឹងមាំបំផុត» ដែលជួយបង្រួមគម្លាតអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង (វៀតណាម និងឡាវ) និងកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចឆ្លងដែន។ មួយវិញទៀត នឹងធ្វើឱ្យ​តំបន់នេះនឹងក្លាយជាចំណុចប្រសព្វនៃការដឹកជញ្ជូនទំនិញពីតំបន់អាស៊ីអាគ្នេយ៍ដីគោក ភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ។

បើ​និយាយពីផលជះចំពោះការងារ ៨៣ ០០០ កន្លែង លើកម្រិតជីវភាពពលរដ្ឋក្នុងតំបន់ភូមិភាគឦសាន​ លោក​បណ្ឌិត ញឹល​ រដ្ឋា ក៏បានបញ្ចេញទស្សនរបស់ខ្លួន​ឱ្យដឹងថា អាច​ការកាត់បន្ថយចំណាកស្រុក និងរក្សាកម្លាំងពលកម្មក្នុងតំបន់ ដោយ​ការងារជាង ៨ ម៉ឺនកន្លែង នឹងជួយស្រូបទាញកម្លាំងពលកម្មក្នុងស្រុក និងបង្វែរលំហូរពលរដ្ឋពីតំបន់កណ្តាលឱ្យទៅរស់នៅ និងធ្វើការនៅភូមិភាគឦសានវិញ ដែលជួយបង្កើនដង់ស៊ីតេប្រជាជន និងកម្លាំងប្រើប្រាស់ក្នុងតំបន់។ក្រៅពីនេះវា​ក៏នឹង​ធ្វើឱ្យមានការ​ផ្លាស់ប្តូររចនាសម្ព័ន្ធចំណូលគ្រួសារ ដោយធ្វើឱ្យពលរដ្ឋក្នុង​មូលដ្ឋានផ្លាស់ប្តូរពីការរកចំណូលមិនទៀងទាត់ (ពឹងផ្អែកលើអាកាសធាតុ និងអនុផលព្រៃឈើ) មកទទួលបានប្រាក់បៀវត្សរ៍ទៀងទាត់ អត្ថប្រយោជន៍ ប.ស.ស. និងការផ្ទេរជំនាញបច្ចេកទេស។

លោក​បញ្ជាក់ថា​ នៅពេលកម្មករ-និយោជិត ៨៣ ០០០ នាក់មានចំណូល វានឹងបង្កើតតម្រូវការទីផ្សារយ៉ាងគំហុកសម្រាប់អាជីវកម្មខ្នាតតូចក្នុងមូលដ្ឋាន (ម្ហូបអាហារ ផ្ទះជួល សេវាដឹកជញ្ជូន និងលក់រាយ) ដែលធ្វើឱ្យកម្រិតជីវភាពរបស់ពលរដ្ឋទូទាំងតំបន់ត្រូវបានលើកកម្ពស់ជាប្រព័ន្ធ ។​

គួររម្លឹកថា ដើម្បីទាក់ទាញ​វិនិយោគិនក្នុង និងក្រៅប្រទេស​ចូលបណ្ដាក់ទុននៅភូមិភាគឦសាន​កាន់តែច្រើន ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ាន​ សាហ៊ីប ប្រធាន​​ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគភូមិ​ភាគឦសាន​តែងតែណែនាំឱ្យ​លេខា​ធិ​កា​រដ្ឋា​នក្រុមការងារជំរុញការ​វិនិ​យោ​​គភូមិ​ភាគឦសាន សិក្សា និង ធ្វើការអង្កេ​តស្រា​វ​ជ្រាវ​ស៊ីជម្រៅអំពីបញ្ហាប្រឈម រួមទាំងភាពយឺតយ៉ាវនៃ​នីតិវិធីរដ្ឋបាល ជាពិសេស នៅពេលសហគ្រាសធុនមីក្រូ តូច និង មធ្យម (MSME) ជួបប្រទះបញ្ហាក្នុងការចុះប​ញ្ជី ក៏ដូចជាការវិនិយោគក្នុងភូ​មិភាគឦសាន ។ ​ការងារនេះ នឹង​ក្លាយជាមូល​ដ្ឋាន​ជាក់​ស្តែ​ង​ ​ក្នុ​ងកា​រ​រៀ​ប​ចំទិសដៅសាមញ្ញកម្មនីតិវិធី និងការដោះស្រាយប​ញ្ហា​​​ជាក់ស្តែង ជួយសម្រួ​លដល់​គម្រោងវិនិយោគ ក្រោមយន្តការច្រកចេញចូលតែមួយ ដោយផ្តោតលើការផ្តល់សេវា និងសម្របសម្រួលនៅថ្នាក់ក្រោមជាតិ សំដៅកាត់បន្ថ​យថ្លៃដើម និងពេលវេលា ព្រមទាំងជួយសម្រាលបន្ទុកធុរជន ទាំងមុន និងក្រោយពេលចាប់ផ្តើមដំណើរការអាជីវកម្ម ជាពិសេស សម្រាប់សហគ្រាសដែលចូលរួមក្នុងសកម្មភាពផលិត និងកែច្នៃកសិផលក្នុងស្រុក ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្នុងរយៈពេលត្រឹមតែ១៨ខែ ឬ១ឆ្នាំកន្លះ តំបន់ភូមិភាគឦសាន​បានទទួល​គម្រោង​វិនិយោគ៧៦គម្រោង​ជាមួយនឹងទុនវិនិយោគ ២,៦៥ពាន់​លានដុល្លារអាម៉េរិក​បង្កើតការងារបានជា​ង៨ម៉ឺននាក់​

ក្រោយកិច្ចប្រជុំកំពូលអាស៊ាន លោក ដូណាល់ ត្រាំ ប្រមូលកិច្ចព្រមព្រៀង និងគម្រោងវិនិយោគជាង ១៧ ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាយុទ្ធសាស្ត្រដែលមានទំហំទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងទាំងនោះរួមមាន ការសម្រេចជាស្ថាពររបស់ក្រុមហ៊ុន Boeing និង GE Aerospace ក្នុងការលក់យន្តហោះប្រភេទ Boeing

អ្នកជំនាញអាមេរិក កោតសរសើរសន្ទុះនៃភាពរីកចម្រើនផ្នែក Fintech និងបរិយាកាសវិនិយោគនៅកម្ពុជា

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ ក្រោយពេលបានមកទស្សនាប្រទេសកម្ពុជាចំនួន ៨ ដង ចាប់តាំងពីឆ្នាំ២០១២ លោក Mitch Pettit ភ្ញៀវទេសចរក៏ដូចជាអ្នកជំនួញជនជាតិអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (Fintech startups) សហគ្រិន ត្រួសត្រាយផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស បានលេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ។ ថ្លែងប្រាប់សារព័ត៌មាន

ក្រសួង​កសិកម្ម​​ និង​ FAO ​ផ្តល់​គ្រឿងយន្ត​ ​៣​១​គ្រឿង​ ​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​នៅ​ព្រះវិហារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ​សហការ​ជាមួយ​អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ​ ​(​FA​O​)​ ​តាមរយៈ​គម្រោង​គជ់ ​បាន​ផ្តល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​ ៣១​គ្រឿង​ ដល់​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ព្រះវិហារ ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ ​បង្កើន​ផលិតភាព​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​

ទូតអាមេរិកថ្មី បន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈពាណិជ្ជកម្មកម្ពុជា-អាមេ​រិក ១០ខែ ឆ្នាំ២០២៦ ហក់ឡើងដល់ជិត ១៤ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ឯកឧត្តម Christopher Anderson បានបង្ហាញពីការប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់រហូតដល់ ១៣,៨២ពាន់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានគួរជាទីមោទន។ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។  យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

ប្រទេសសមាជិកសហភាពអឺរ៉ុប បើកភ្លើងខៀវឲ្យមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

បរទេស៖ រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) អនុម័តលើការចុះហត្ថលេខាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ដែលធ្លាប់បានឯកភាពគ្នាកាលពីគ្រាមុន ដើម្បីទប់ទល់ផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់អាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន ដោយភាគីទាំងពីរនឹងលុបចោលពន្ធនាំចូលលើមុខទំនិញជាង ៩០ ភាគរយ ហើយពន្ធនាំចូលចំនួន ៥០ ភាគរយរបស់ឥណ្ឌូណេស៊ីលើការនាំចូលរថយន្តពីសហភាពអឺរ៉ុប នឹងត្រូវលុបបំបាត់ចោលក្នុងរយៈពេល ៥

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/11/2026

ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

សហគមន៍​កសិកម្ម ​​២៥ ​នៅ​កំពង់ធំ​ ​ទទួល​ត្រាក់ទ័រ​ ​និង​សម្ភារៈ​កសិកម្ម ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/11/2026

សហគមន៍​កសិកម្ម​ចំនួន​ ​២២ ​និង​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​ ៣ ​នៅ​ទូទាំង​ខេត្ដ​កំពង់ធំ​ ​ទទួល​បាន​ត្រាក់ទ័រ​ចំនួន​ ១៦ ​គ្រឿង​ គោយន្ត​ចំនួន​ ​២​ ​គ្រឿង​ ​និង​លាន​ហាល​សម្ងួត​គ្រាប់​ចំនួន​ ​១០ ​កន្លែង​ ​ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម ​កាត់បន្ថយ​ថ្លៃ​ដើម​ពលកម្ម ​និង​ពង្រឹង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ប្រមុខដឹកនាំអន្តរជាតិកំពូលៗដែលចូលរួមកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្លៀតពេលលម្ហែនៅក្នុងរាជធានីភ្នំពេញយ៉ាងសាមញ្ញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/11/2026

ក្រៅពីកិច្ចប្រជុំការទូតផ្លូវការ និងកាលវិភាគរដ៏មមាញឹកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្នាក់ដឹកនាំបរទេសជាច្រើនរូបបានទទួលយកបទពិសោធន៍នៃការដើរកម្សាន្តក្នុងរាជធានីភ្នំពេញ ក្រោមទិដ្ឋភាពដ៏សាមញ្ញ។