កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

​ភ្នំពេញ​៖​ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ​Cambodgemag​។

​ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល ​កម្ពុជា​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​អម​ជា​ច្រើន​ទៀត ​រួម​មាន​ ​មហាសន្និបាត​សភា​ប្រើ​ភាសា​បារាំង ​(​APF​) ​ពិព័រណ៍ FrancoTech ​ភូ​មិ​ហ្វ្រង់កូ​ហ្វូនី ​ជំនួប​សហគ្រិន​ R​EFranco បេសកកម្ម​ពាណិជ្ជកម្ម​ប៊ែលហ្ស៊ិក​ ​វេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី​-​ម្រេច ​និង​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​ ​(​FAF​C​)​។​ ព្រឹត្តិការណ៍​ទាំងនេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើត​ឱកាស​សម្រាប់​ធុរជន​ ​អ្នក​វិនិយោគ ​និង​ស្ថាប័ន​នានា​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ ​និង​ស្វែងរក​ដៃ​គូ​សហប្រតិបត្តិការ​ថ្មី​ៗ​។

​ផលប្រយោជន៍​សេដ្ឋកិច្ច​សំខាន់​មួយ ​គឺ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​បច្ចេកវិទ្យា​ ​តាមរយៈ​ព្រឹត្តិការណ៍​ធុរកិច្ច​ដូចជា​ FrancoTech​,​ R​EFranco ​និង​ FAF​C ​ដែល​អាច​ភ្ជាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​ ​សហគ្រិន ​និង​ស្ថាប័ន​រដ្ឋ​កម្ពុជា​ ​ជាមួយ​អ្នក​វិនិយោគ​អន្តរជាតិ​មកពី​ប្រទេស​និយាយ​ភាសា​បារាំង​។

​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ​ផ្តោត​លើ​វិស័យ​មាន​សក្តានុពល ​ដូចជា​ ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​(​FinTech​)​ បច្ចេកវិទ្យា​កសិកម្ម​ ​(​AgriTech​)​ ​ភស្តុភារ​កម្ម ​សុខាភិបាល​ ​និង​អភិបាលកិច្ច​ឌីជីថល ​ដែល​អាច​រួមចំណែក​ដល់​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ក្នុង​ស្រុក​។

​ជាក់ស្តែង​ ​ជំនួប​សហគ្រិន​ R​EFranco ​លើក​ទី​៦ ​នឹង​ត្រូវ​រៀបចំ​ដោយ​សម្ព័ន្ធ​និយោជក​ហ្វ្រង់កូហ្វូនី ​និង​សម្របសម្រួល​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ក្រោម​អធិបតីភាព​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ដោយ​រំពឹង​ថា​នឹង​ទាក់ទាញ​នាយក​ប្រតិបត្តិ ​និង​អ្នក​វិនិយោគ​ជាង​ ៣​,​០០០ ​នាក់​។ ​ចំណែក​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា​ ​(​FAF​C​)​ ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​បារាំង​ប្រចាំ​កម្ពុជា​ ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ Business ​France ​នឹង​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគ​ជាង​ ៤០០​ ​ក្រុមហ៊ុន​។

​ជាមួយនឹង​ទំហំ​សេដ្ឋកិច្ច​របស់​តំបន់​ហ្វ្រង់កូហ្វូនី ​ដែល​ស្មើនឹង​ ​១៦​.​៥ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ សកល ​និង​ ២០ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ទំនិញ​ពិភពលោក​ ​ការ​ជួបជុំ​ធុរកិច្ច​ទាំងនេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឱកាស​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា​ក្នុង​ការ​ស្វែងរក​ទីផ្សារ ​ដៃ​គូ​ពាណិជ្ជកម្ម ​និង​ប្រភព​ទុន​វិនិយោគ​ថ្មី​ៗ​។

​ក្រៅ​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​កិច្ច​ប្រជុំ​កំពូល​នេះ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​តួនាទី​ការទូត ​និង​លើក​កម្ពស់​មុខ​មាត់​ជាតិ​លើ​ឆាក​អន្តរជាតិ​ ​តាមរយៈ​ការ​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋាភិបាល​ ​និង​ប្រតិភូ​ជាន់ខ្ពស់​មកពី​ប្រទេស​សមាជិក​នានា​។

​ព្រឹត្តិការណ៍​នេះ​ក៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ផងដែរ​ ​ដោយ​រំលឹក​ដល់​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្តម សីហនុ ​ដែល​ជា​ព្រះ​បិតា​ស្ថាបនិក​មួយ​អង្គ​នៃ​អង្គការ​ហ្វ្រង់​កូហ្វូនី​។​ ​ទោះបី​កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ចំនួន​ ៣ ​លើក និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ​(​ASEM​)​ ​ក្នុង​ឆ្នាំ​២០២១ ​ក៏​ដោយ​ ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​មាន​លក្ខណៈ​ពិសេស​ដោយ​ជា​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ ​ដែល​រៀបចំឡើង​នៅ​ទ្វីប​អាស៊ី ​បន្ទាប់ពី​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ​ក្នុង​ឆ្នាំ​១៩៩៧​។

​ក្រោម​ប្រធានបទ ​«​ការ​ស្តារ​សន្តិភាព​ ​ដើម្បី​បរិយាបន្ន ​និង​ស្ថិរ​ភាព​ប្រកបដោយ​ចីរភាព​» ​កិច្ច​ប្រជុំ​នេះ​ក៏​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​បង្ហាញ​បទពិសោធន៍​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ស្តារ​សន្តិភាព​ ​និង​ការ​កសាង​ប្រទេស​ឡើង​វិញ​ ​ព្រមទាំង​ពង្រីក​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប ​និង​ប្រទេស​លោក​ខាង​លិច​ ​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ ​និង​ដៃគូ​អន្តរជាតិ​ផ្សេងទៀត​។

​ចំណែក​វិស័យ​ទេសចរណ៍​ ​និង​វប្បធម៌​ ​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ព្រឹត្តិការណ៍​នេះ​ដែរ​។ ​ភូមិ​ហ្វ្រង់​កូហ្វូនី ​និង​ព្រឹត្តិការណ៍​អម​នា​នា ​នឹង​ក្លាយជា​វេទិកា​សម្រាប់​បង្ហាញ​សិល្បៈ​ ​បេតិកភណ្ឌ​ ​វប្បធម៌​ ​ម្ហូប​អាហារ​ ​និង​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ភ្ញៀវ​អន្តរជាតិ​។ ការ​ផ្សព្វផ្សាយ​នេះ​អាច​ជួយ​ពង្រឹង​ទំនុក​ចិត្ត​ភ្ញៀវ​ទេសចរ​បរទេស ​និង​បង្ហាញ​កម្ពុជា​ថា​ជា​គោលដៅ​សម្រាប់​ការ​ធ្វើដំណើរ ​និង​ការ​ធ្វើ​ធុរកិច្ច​។

​លោក​ស្រី​ ​Catherine ​Germier​-​Hamel ​ស្ថាបនិក​ក្រុមហ៊ុន​ ​Millennium Destinations ​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​កុំ​មើល​ឃើញ​ព្រឹត្តិការណ៍​នេះ​ត្រឹមតែ​ជា​ការ​តាំងបង្ហាញ​ក្នុង​រយៈពេល​ខ្លី​ ​ប៉ុន្តែ​គួរ​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ធុរកិច្ច​ ​ជំនាញ និង​ការ​វិនិយោគ​។

​ស្រដៀង​គ្នា​នេះ ​លោក​ Marc ​Emmanuel ​អ្នក​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​ Sofitel ​បាន​លើកឡើង​ថា ​ប្រសិនបើ​កម្ពុជា​មិន​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​បង្ហាញ​វប្បធម៌ ​ប្រវត្តិសាស្ត្រ​ ​និង​ការ​អប់រំ​ឱ្យ​បាន​ស៊ី​ជម្រៅ​ ​និង​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ទេ​ ​នោះ​កម្ពុជា​នឹង​បាត់បង់​ឱកាស​ដ៏​សំខាន់​មួយ​។

​ទន្ទឹម​នឹង​នេះ​ ​កិច្ច​ប្រជុំ​កំពូល​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​វិស័យ​អប់រំ​ ​តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​សាកលវិទ្យាល័យ​ ​និង​ស្ថាប័ន​អប់រំ​ដូចជា​ A​UF ​វិទ្យាស្ថាន​បារាំង ​និង​ Université Senghor ​ព្រមទាំង​ការ​កែសម្រួល​កម្មវិធី​សិក្សា​ភាសា​បារាំង​-​ខ្មែរ​។

​តាម​ប្រភព​ដដែល​ ​ស្ថានទូត​បារាំង​បាន​បង្កើត​មូលនិធិ​ប្រមាណ ​១​.​១ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​លើកកម្ពស់​ការ​បង្រៀន​ភាសា​បារាំង​នៅ​កម្ពុជា ​បន្ទាប់ពី​បាន​បណ្តុះបណ្តាល​គ្រូបង្រៀន​មធ្យមសិក្សា​ជិត ​៣៥០ ​នាក់​ ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​។ ​បច្ចុប្បន្ន​ ​សិស្ស​ជាង​ ​២២​,​០០០ ​នាក់​កំពុង​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា​។

មួយ​វិញទៀត​ ​កិច្ច​ប្រជុំ​នេះ​ក៏​ផ្តល់​វេទិកា​សម្រាប់​កម្ពុជា​ចូលរួម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី ​និង​ពិភាក្សា​លើ​បញ្ហា​សកល​សំខាន់​ៗ រួម​មាន​ ការ​ថែរក្សា​សន្តិភាព​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ប្រជា​ធិបតេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​វិស័យនវានុវត្តន៍​។

​ជា​រួម ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​មិន​មែន​គ្រាន់តែ​ជា​ការ​រៀបចំ​ព្រឹត្តិការណ៍​ការទូត​មួយ​លើក​នោះ​ទេ ​ប៉ុន្តែ​ជា​ឱកាស​សម្រាប់​កម្ពុជា​ពង្រីក​បណ្តាញ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​ទាក់ទាញ​ការ​វិនិយោគ ​ជំរុញ​ទេសចរណ៍​ ​និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

កម្ពុជា​ត្រៀម​ទទួល​មេដឹកនាំ​ពិភពលោក ​​ក្នុងនាម​ជា​សហ​ស្ថាបនិក​អង្គការ​ហ្វ្រង់​កូហ្វូនី

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 10/11/2026

កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​ ​២០ ​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦ ​ដោយ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​បាន​រំលេច​ឡើង​វិញ​នូវ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​(​OIF​)​ ​តាំងពី​ឆ្នាំ ​១៩៧០ ​ក្រោម​ការ​ចូលរួម​របស់​ព្រះ​បរម​រតន​កោដ្ឋ ​ព្រះបាទ​ ន​រោត្តម សីហនុ​

លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/11/2026

ការ​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​ ​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ​និង​អាច​ជះឥទ្ធិពល​ដល់​ទិសដៅ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​ឥណ្ឌា

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​

ADB ចេញរបាយការណ៍ថ្មីថា អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៧,១ ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០៤០ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/11/2026

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with

អ្នក​ចិញ្ចឹម​សត្វ ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

ជំនួញ, ព្រឹត្តិការណ៍

• 10/11/2026

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ស៊ុត​មាន់​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២៧

កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/11/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​