តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

បរទេស​ ៖ ក្រុមបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ បានព្រមព្រៀងគ្នាក្នុងការបង្កើនគោលដៅផលិតកម្មបន្ថែមទៀតចាប់ពីខែសីហាទៅ ខណៈដែលការនាំចេញពីបណ្តាអ្នកផលិតសំខាន់ៗតាមរយៈច្រកសមុទ្រ Hormuz កំពុងតែងើបឡើងវិញ ដែលអាចនឹងជួយបង្កើនការផ្គត់ផ្គង់ប្រេងនៅក្នុងទីផ្សារសកលបានប្រសើរជាងមុន។

នៅថ្ងៃច័ន្ទនេះដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,៣៣ ភាគរយ មកនៅត្រឹម ៧១,៨៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះ ០,១៦ ភាគរយ មកនៅត្រឹម ៦៨,៥៨ ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ។ តម្លៃប្រេងទាំងពីរប្រភេទនេះមិនសូវមានការប្រែប្រួលខ្លាំងនោះទេ ខណៈដែលក្រុមអ្នកវិនិយោគកំពុងតាមដានយ៉ាងដិតដល់នូវកិច្ចចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ ជុំវិញជោគវាសនានៃការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ព្រមទាំងតាមដានការងើបឡើងវិញនៃការនាំចេញប្រេងពីតំបន់ឈូងសមុទ្រពែក្ស។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ។ យ៉ាងណាមិញ ការបង្កើនទិន្នផលនេះ ភាគច្រើនព្រមព្រៀងគ្នាតែនៅលើក្រដាសប៉ុណ្ណោះ ដោយសារតែការបិទច្រកសមុទ្រ Hormuz រំខានដល់ការដឹកជញ្ជូនប្រេងរបស់អ្នកផលិតសំខាន់ៗរបស់ OPEC រួមមាន អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអ៊ីរ៉ាក់ ដែលជាហេតុធ្វើឱ្យទិន្នផលរបស់ពួកគេត្រូវបានកម្រិត។

លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បានលើកឡើងថា ភាគច្រើនគេរំពឹងទុកលើតួលេខនៃការដំឡើងទិន្នផលនេះ ប៉ុន្តែការចាកចេញរបស់អារ៉ាប់រួមពីអង្គការមួយនេះ និងកូតាផលិតកម្មកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញក្រោយជម្លោះនៅឡើយ មានន័យថា ពួកគេមិនទាន់អាចផលិតប្រេងបានគ្រប់តាមចំនួនកំណត់ភ្លាមៗនោះទេ។ គួររំលឹកផងដែរថា អារ៉ាប់រួម ​បានចាកចេញពីសមាជិកភាព OPEC កាលពីថ្ងៃទី ១ ខែឧសភា កន្លងទៅនេះ ហើយបច្ចុប្បន្ននេះ បណ្តាសមាជិកដែលនៅតំបន់ឈូងសមុទ្រចាប់ផ្តើមស្តារការផ្គត់ផ្គង់ប្រេងដែលបានផ្អាកក្នុងអំឡុងសង្រ្គាមឡើងវិញ និងកំពុងជំរុញការនាំចេញបន្ថែមទៀត។

តាមការអង្កេតរបស់ក្រុមអ្នកតាមដានបានរកឃើញថា ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រក្នុងខែមិថុនាកន្លងទៅបានកើនឡើងជាង ៣ លានបារ៉ែល បើធៀបនឹងខែឧសភា ដែលធ្វើឲ្យទិន្នផលសរុបលើសពី ១០ លានបារ៉ែលក្នុងមួយថ្ងៃ ។ ទន្ទឹមនឹងនេះ ការដឹកជញ្ជូនប្រេងចេញពីកំពង់ផែភាគខាងលិចរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែមិថុនា ហើយត្រូវបានគេរំពឹងថានឹងអាចរក្សាបានកម្រិតដដែលនេះក្នុងខែកក្កដានេះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីត្រូវរងការខូចខាតពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីសប្ដាហ៍មុននេះ ទីក្រុងមូស្គូ បានសម្រេចបង្ខំចិត្តបង្កើនការនាំចេញប្រេងឆៅជំនួសវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *