សមាគម​កាហ្វេកម្ពុជា ប្ដេជ្ញា​ក្នុងការបង្កើន​ការ​ផលិត ដើម្បី​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​ និងអាច​ឈានដល់​ការនាំចេញ​

ភ្នំពេញ ៖ សមាគម​កាហ្វេកម្ពុជា​ដែលទើបបង្កើត​ឡើង​កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បាន​ប្ដេជ្ញា​ក្នុងការ​បង្កើន​ការផលិតកាហ្វេដើម្បី​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក​ ខណៈបច្ចុប្បន្ន​​ការនាំចូល​កាហ្វេពីខាងក្រៅប្រទេស​មក​ផ្គត់ផ្គង់​ក្នុងស្រុក​មានរហូតដល់៩៥ភាគរយឯណោះ ។​

នៅក្នុងជំនួប​ជាមួយឯកឧត្តម​ ធន់ វឌ្ឍនា អនុប្រធាន​ទី​២ ព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២៥ លោក ​ឌុក ពិសិដ្ឋ​ ប្រធាន​សមាគម​កាហ្វេ​កម្ពុជា បាន​មាន​ប្រ​សា​សន៍ថា គោល​ដៅ​សំខាន់ៗ​មួយចំនួន​នៃការ​បង្កើត​សមាគម​កាហ្វេ​កម្ពុជា​នេះឡើង ដើម្បីចង​ក្រង​សមាជិកដែល​ជាអ្ន​កប្រក​បអាជីវកម្ម និងអ្នកពាក់​ព័ន្ធ​នានា​ក្នុងវិស័យកសិកម្មកាហ្វេ ជំ​រុញ​ឱ្យ​មាន​ការ​បង្កើត​ថ្មី​ក្នុងការ​ដាំដុះ​កាហ្វេ កែច្នៃ និងការ​ស្វែងរកទី​ផ្សារ​ និងរៀបចំជា​បណ្ដុំ​ដែលជួយជំរុញឱ្យ​កាហ្វេ​នៅប្រទេស​កម្ពុជា​មានវត្ត​មា​ន​នៅលើ​ពិភ​ព​លោ​ក​ ។​

លោក​បន្តថា​ ទីផ្សារ​កាហ្វេ​នៅក្នុងប្រទេស​កម្ពុជា​មានការរីក​ចម្រើន​កាន់តែ​ខ្លាំង ប៉ុន្តែការផ្គត់ផ្គង់កាហ្វេ​ ការ​ដាំដុះ​ក្នុងស្រុក​មានតិចតួច​នៅឡើយ ដោយបច្ចុប្បន្ន​នេះ គ្រាប់កាហ្វេ​ពីប្រភពក្នុងស្រុក​មានប្រមាណតែ​៥​ភាគ​រយប៉ុណ្ណោះ ដោយ​៩៥​ភាគរយ​ជា​កាហ្វេ​នាំចូល ។ ការនាំចូល​កាហ្វេ​មានប្រភពពីវៀតណាម​ និងឡាវ​ច្រើនជាង​គេ ពីព្រោះប្រទេសទាំងពីរ​នេះ​ចាត់ទុកជាប្រទេស​ដែល​មានការផលិតកាហ្វេច្រើនជាង​គេ​នៅលើ​ពិភពលោក ។ ជាក់ស្ដែងក្នុង​រយៈពេល​ត្រឹមតែប៉ុន្មានខែ​ដើមឆ្នាំនេះ ​វៀតណាម​បាននាំចេញ​កាហ្វេ​មា​ន​ទំ​ហំ​ទឹកប្រាក់រ​ហូតដល់​ជិត​៤ពាន់​លានដុល្លារអាមេរិករួចទៅហើយ ហើយ​ទីតាំង​ដែល​វៀតណាម​អាច​ដាំ​កាហ្វេ​នោះ​ ក៏​ស្ថិតនៅខេត្ត​ជាប់នឹងព្រំប្រទល់​ប្រទេស​កម្ពុជា​ផងដែរ ដូច្នេះ កម្ពុជា​ក៏​​មានសក្ដានុពលខ្ពស់​លើ​ដំណាំ​កាហ្វេ​ដែរ ។​​

ឯកឧត្តមបណ្ឌិត ​ធន់ វឌ្ឍនា អនុប្រធានទី​២​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​បាន​មាន​ប្រសា​សន៍​ឱ្យដឹ​ង​ផង​ដែរ​​ថា​ ​ស​មា​គមកាហ្វេកម្ពុជា គឺជាការបើកទំព័រថ្មីមួយដល់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា  ដែល​នឹង​ឈា​​​ន​​ទៅ​ផ្លា​ស់​ប្តូរពីប្រទេសនាំចូលគ្រាប់កាហ្វេទៅជាប្រទេសនាំចេញ និងផ្គត់ផ្គង់កាហ្វេវិញម្តង ។​ ឯ​កឧ​ត្ត​ម​​បណ្ឌិត បានផ្ត​ល់​ជាទស្សនវិស័យដល់សមាគមកាហ្វេ ត្រូវធ្វើ​យ៉ា​​ងណា​ព​ង្រឹ​ង​ផ​លិ​ត​ផ​លខ្មែ​រ​តា​ម​រ​​យៈគុ​ណ​ភា​ព​ មា​​ន​ត​ម្លៃ​សមរម្យ និងត្រូវជំរុញការដាំដុះ និងការចែកចាយ។

ឯកឧត្តមបណ្ឌិ​ត​ ​ក៏​បា​ន​លើកឡើងពីនិន្នាការទីផ្សារកាហ្វេពិភពលោក ដោយបង្ហាញពីការកើន​ឡើ​ង​នៃ​ត​ម្រូ​វ​កា​រកា​ហ្វេ​ពិ​សេ​ស​ ​ដែ​ល​ក​​ម្ពុ​ជាអាចទាញយកបាន។ រាជរដ្ឋាភិបាល តែងជួយកសិករ ក៏ដូច​ជា​ស​ហ​គ្រិ​ន​ខ្មែ​រ​ តាមរយៈគោលនយោបាយគាំទ្រ និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា។

គួរ​បញ្ជាក់​ថា ដើម្បី​គាំទ្រ ​និង​ជំរុញ​ការអភិវឌ្ឍ​ការផលិតកាហ្វេ​កម្ពុជា​បន្ថែម ​សមាគម​កាហ្វេ​កម្ពុជា​បាន​ចុះអ​នុស្ស​រណៈយោគយល់​ជាមួយក្រុមហ៊ុន ​អង្គរហ្គ្រីន​ ដោយ​ក្រុមហ៊ុន ​អង្គរ​ហ្គ្រីន​នឹង​លក់​ជីកសិកម្ម ថ្នាំកសិកម្ម​​ និងផលិត​ផល​ផ្សេងទៀតដល់​សមាជិក​នៃសមាគម​កាហ្វេ​កម្ពុជា​ក្នុងតម្លៃទាប ធ្វើយ៉ាង​ណា​ដើម្បីចូលរួមជួយ​ដល់​កសិករម្ចាស់ចម្ការ​កាហ្វេ​បង្កើនការ​ដាំដុះ​ដំណាំ​កាហ្វេ​ឱ្យ​បានច្រើន​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *