«សោមុខសុវត្ថិភាព» ជួយការពារប្រតិបត្តិការសាច់ប្រាក់និងឯកជនភាព ដំណើរការលឿនរហ័សមានសុវត្ថិភាពបំផុត

ភ្នំពេញ៖ធនាគារ ABA បន្តឈានមុខគេលើនវានុវត្តន៍ធនាគារឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់នូវមុខងារ សោមុខសុវត្ថិភាព(FacePass Secure) ដែលជាបច្ចេកវិទ្យាសម្គាល់មុខនៅលើ ABA Mobile ដែលជាអេបទូរស័ព្ទរបស់ធនាគារ។ មុខងារនេះមានសារៈសំខាន់ជួយបង្កើនសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ FacePass ត្រូវបានដាក់ចេញនៅឆ្នាំ ២០២៤ ហើយការដាក់ឱ្យប្រើប្រាស់ និងកំណើននៃការប្រើប្រាស់សម្រាប់ប្រតិបត្តិការសំខាន់ៗ បានធ្វើឱ្យវាក្លាយជាមុខងារសុវត្ថិភាពដ៏សំខាន់នាពេលបច្ចុប្បន្ន។

គួរជម្រាបថា៖ ABA Mobile គឺជាអេបធនាគារលើទូរស័ព្ទដំបូងគេនៅកម្ពុជា ដែលដាក់បញ្ចូលឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាសម្គាល់មុខមាត់។

សោមុខសុវត្ថិភាព (FacePass Secure) ឥឡូវនេះ អាចធានាសុវត្ថិភាពសម្រាប់ប្រតិបត្តិការដែលមានទឹកប្រាក់ច្រើន, ការផ្លាស់ប្តូរពត៌មានសំខាន់ៗ, eKYC (ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជនលើអេឡិចត្រូនិក)អំឡុងពេលបើកគណនីភ្លាមៗនិងការបើកដំណើរការអេប (App Reactiva​tio​n​)ជាដើម។ វាធានាថាមានតែម្ចាស់គណនី ABA ប៉ុណ្ណោះ ដែលអាចបន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន។

ការប្រើប្រាស់ FacePass កាន់តែទូលំទូលាយនិងពេញនិយមដោយជាង ៩០%នៃអ្នកប្រើប្រាស់ ABA Mobile បានភ្ជាប់ការប្រើប្រាស់សោមុខ។ចំណុចពិសេសគឺមានសុវត្ថិភាពខ្ពស់និងមានលក្ខណៈឯកជន។ ទិន្នន័យមុខមាត់របស់អ្នកប្រើប្រាស់ត្រូវបានអ៊ិនគ្រីប និងរក្សាទុកនៅលើម៉ាស៊ីនមេសុវត្ថិភាពរបស់ធនាគារ ABA ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិនិងការការពារឯកជនភាពរបស់អតិថិជន។គ្មានទិន្នន័យណាមួយត្រូវបានចែករំលែកជាមួយភាគីទី៣ឬផ្ញើចេញក្រៅប្រទេសកម្ពុជាឡើយ។

គួរបញ្ជាក់ថា៖ FacePass និង Face ID   មានភាពខុសគ្នា។ សោមុខ គឺជាមុខងារសុវត្ថិភាពរបស់ធនាគារ ABA នៅលើកម្មវិធីទូរស័ព្ទ ABA ដូច្នេះសូមកុំយល់ច្រឡំជាមួយ Face ID នៅគ្រឿងអេឡិចត្រូនិករបស់ Apple។ ខណៈ Face ID គឺជាមុខងារផ្ទៀងផ្ទាត់ឧបករណ៍សម្រាប់ iPhone  មុខងារសោមុខឯណោះវិញ ដំណើរការលើឧបករណ៍ iOS និង Android ដែលបំពាក់ដោយកាមេរ៉ាខាងមុខមានសមត្ថភាពសម្គាល់មុខផ្ទាល់។ នេះធានាថា៖ស្មាតហ្វូនទំនើបណាមួយក៏ដោយ ក៏អាចបើក សោមុខ សម្រាប់ប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាពបានដែរ ដោយមិនគិតពីម៉ាកនោះទេ ហើយមានតែម្ចាស់គណនី ABA ពិតប្រាកដប៉ុណ្ណោះ ដែលអាចធ្វើការផ្ទៀងផ្ទាត់បាន។

លោក Zokhir Rasulov ប្រធានផ្នែកឌីជីថលនៃធនាគារ ABA បានលើកឡើងថា៖

«សោមុខសុវត្ថិភាព បង្ហាញពីការបោះជំហានដ៏សំខាន់ខាងសុវត្ថិភាពធនាគារលើទូរស័ព្ទ និងបទពិសោធន៍អ្នកប្រើប្រាស់។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជន ខណៈផ្តល់អាទិភាពដល់ភាពងាយស្រួល»។

លោកបានលើកជាឧទាហរណ៍ថា៖ ប្រសិនបើអ្នកផ្ទេរចំនួនទឹកប្រាក់ធំជាងការកំណត់ជាមុនរបស់អ្នក FacePass នឹងតម្រូវឱ្យមានការផ្ទៀងផ្ទាត់មុខដោយផ្ទាល់។ នេះមានន័យថា គ្មាននរណាម្នាក់អាចបំពេញប្រតិបត្តិការដោយគ្មានវត្តមានរបស់អ្នកបានទេ ទោះបីជាគេស្គាល់លេខកូដរបស់អ្នកក៏ដោយ។

លោកស្រី ផេង ផាវីតា ដែលជាអតិថិជនម្នាក់របស់ធនាគារ ABA បាននិយាយថា៖ គាត់បានប្រើ FacePass ជិតមួយឆ្នាំហើយ។វាដំណើរការរហ័ស ងាយស្រួលនិងជារនាំងការពារសន្តិសុខមួយដ៏សំខាន់។មុខងារនេះ សុវត្ថិភាពមែនទែន ព្រោះអ្នកមិនមែនជាម្ចាស់គណនី មិនអាចចូលគណនីបានទេ ទោះជាអ្នកបន្លំបានដឹងPIN របស់យើងក៏ដោយ។

ធនាគារ ABA សូមអំពាវនាវ លើកទឹកចិត្តឱ្យអ្នកអានបង្កើត សោមុខ នៅក្នុងអេប ABA Mobile ឥឡូវនេះ ដើម្បីទទួលបាននូវបទពិសោធន៍ដែលរហ័ស និងសុវត្ថិភាពលើប្រតិបត្តិការធនាគារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *