លោកជំទាវ យឹម ឆៃលីន ៖ MR Training & Jobs Center នឹង​ដើរតួនាទី​ក្នុងការ​ផ្សារ​ភ្ជាប់យុវជន​ដែលមានចំណេះជំនាញ ទៅនឹង​ទីផ្សារ​ការងារដ៏​សម្បូរបែប

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​សម្ពោធ​ជា​ផ្លូវ​ការ ក្រុមហ៊ុន MR Training & Jobs Center កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២២ លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សា​ប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center បាន​លើក​ឡើងថា MR Training & Jobs Center នឹងដើរតួនាទី​ក្នុង​ការផ្សារភ្ជាប់យុវជនដែលមានចំណេះជំនាញ សមត្ថភាពវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារ​ដ៏សម្បូរបែប​នា​ពេលបច្ចុប្បន្នតាមរយៈការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិស និងការប្រឹក្សាការងារ​ដល់​យុវជន ជាពិសេស​និស្សិត​ដែលទើបតែបញ្ចប់ការសិក្សាពីគ្រឹះស្ថានសិក្សានានា ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង​​ជាមូលដ្ឋាន​ក្នុងការ​ឈានទៅប្រកបអាជីពនាពេលអនាគត។

លោកជំទាវបានគូសបញ្ជាក់ថា តាមរយៈសេវាកម្មរបស់ក្រុមហ៊ុន MR Training & Jobs Center និយោជក ក៏នឹង​អាច​ទទួល​បាន​នូវបុគ្គលិកដែលមានគុណវឌ្ឍិសមស្រប និងមានការត្រៀមខ្លួនរួចរាល់​ក្នុងការ​បំពេញការងារ​ឱ្យ​​ចំ​គោលដៅ ក្នុងក្រុមហ៊ុនសហគ្រាសរបស់ពួកគេផងដែរ។

“ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ ប្តេជ្ញានៅជាមួយយុវជន តាំងពីការចាប់ផ្តើមដំបូងនៃការងារ និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ យើងនឹងសហការជាបន្តបន្ទាប់ជាមួយដៃគូ នានាទាំងក្នុងស្រុក និងក្រៅស្រុក ដែលមានបំណងក្នុងការបណ្តុះ និងពង្រឹងនូវសក្តានុពលរបស់យុវជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែឈ្ពោះទៅមុខ”

លោកជំទាវ យឹម ឆៃលីន

ជាមួយ​គ្នា​នេះដែរ លោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន MR Training & Jobs Center ក៏​បានគូសបញ្ជាក់ដែរថា ជាយុទ្ធសាស្រ្ត​ក្រុមហ៊ុន​បានផ្តោត​លើ​សក្តានុពល​យុវជន និង​សម្លឹង​ឃើញថា តំណែង និង​ការងារ ក្នុង​កម្រិត​ដំបូង​មានសារៈសំខាន់ ដែលជា​ចំណុច​ចាប់ផ្តើម នៃបុគ្គល​គ្រប់គ្នា។

“ដូច្នេះ ពួកគាត់សំខាន់ ហើយការជ្រើសរើស និងបំប៉ន តាមរយៈការបណ្តុះបណ្តាល ពីតថភាពជាក់ស្តែងអំពីការងារពិតប្រាកដ ដល់ពួកគាត់ គឺរឹតតែសំខាន់ ហើយនេះគឺជាចំណុចដែល MR Training and Jobs Center ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត”

សម្រាប់អ្នក​ឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន MR Training & Jobs Center បានមានប្រសាសន៍ថា កម្ពុជា​មាន​ប្រជាជន​វ័យ​ក្មេង​ចំនួនច្រើន ដែលមានឆន្ទៈប្រកប​ដោយ​សេចក្តីស្វាហាប់ ក្នុង​ការ​កសាង​ជីវភាព​រស់​នៅ និង​ចូលរួម​ចំណែក​ស្ថាបនា​ប្រទេស​ជាតិ​ឱ្យ​បាន​កាន់តែប្រសើរ​ឡើង ប៉ុន្តែ​ដោយ​សារតែពួកគេអាច​ខ្វះ​កត្តាជម្រុញ ដើម្បី​អាច​ក្លាយ​ជាអ្នក​ខ្លាំងពូកែ​ប្រកបដោយ​ទេពកោសល្យ ផ្សារភ្ជាប់ជាមួយនឹងការងារដែលរូបគេកំពុងធ្វើ ដូច្នេះ​ហើយ ទើប​មានការ​បង្កើត MR Training and Jobs Center នេះឡើងក្នុងបំណងដើម្បីដោះស្រាយបញ្ហាគម្លាតនេះនៅក្នុងទីផ្សារកម្ពុជា ដោយការបណ្តុះបណ្តាលផ្នែកធនធាន ចំណេះដឹងខាងវិជ្ជាជីវៈបន្ថែមដល់ពួកគាត់។

“ត្រូវបានបង្កើតឡើងជាវេទិកាមួយ សម្រាប់ផ្សារភ្ជាប់យុវជនជាមួយនឹងកាលានុវត្តភាពដែលបានពីនិយោជកដែលមានបទពិសោធន៍ល្អៗបំផុតរបស់កម្ពុជា។ គោលដៅរបស់យើង​សាមញ្ញបំផុត គឺដើម្បីភ្ជាប់មនុស្សវ័យក្មេងដែលមានទេពកោសល្យ ឱ្យ​សមស្របទៅជាមួយនឹងអាជីវកម្មរបស់យើង”

អ្នកឧកញ៉ា សៀ ឬទ្ធី

សូម​បញ្ជាក់ដែរថា ក្រុមហ៊ុន MR Training & Jobs Center ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ (4th Industrial Revolution) ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះនូវបញ្ហាប្រឈមក្នុងការស្វែងរកបុគ្គលិក ដែលមានចំណេះជំនាញសមស្របឲ្យបំពេញការងារនៅតាមស្ថាប័ន សហគ្រាសរបស់ខ្លួន។

ជាមួយនឹងពាក្យស្លោក «ផ្សារភ្ជាប់យុវជនទៅនឹងឱកាសការងារនាថ្ងៃអនាគត» បេសកកម្ម និងគោលដៅចម្បងរបស់ក្រុមហ៊ុន MR Training & Jobs Center គឺរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកសក្តានុពលរបស់វិស័យឯកជន ក៏ដូចជាចូលរួមចំណែកក្នុងការកសាងធនធានមនុស្សដែលជាកម្លាំងចលករដ៏មានសារសំខាន់ក្នុងការរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ចតាមរយៈកំណើននៃអត្រានិកម្មភាពក្នុងទីផ្សារការងារផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម