អ្នកជំនាញ​អចលនទ្រព្យ​បង្ហាញពីភាពខុសគ្នា​នៃ​ទីផ្សារ​ខុនដូ​នៅកម្ពុជា​ឆ្នាំ២០២២​

ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ឆ្នាំ​២០២២​នេះ គឺជាឆ្នាំដែល​វិបត្តិកូវីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជាមានភាពធូរស្រាល និងចាត់ទុកថាជា​ឆ្នាំដែលវិស័យអចលនទ្រព្យមានសន្ទុះឡើងវិញ ប៉ុន្តែ​សម្រាប់តែទីផ្សារ​ខុនដូ ហាក់នៅមិនទាន់មានភាពល្អប្រសើរទាំងស្រុងនៅឡើយនោះទេ ជាពិសេសប្រទេសខុនដូបែបប្រណីតដែលមានតម្លៃថ្លៃ។​

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​ប្រធាន​ ​KW Cambodia បានមានប្រសាសន៍ឱ្យដឹងថា​ ឆ្នាំ​២០​២២​នេះ ​ទីផ្សារ​ខុនដូ​នៅក្នុងប្រទេស​កម្ពុជានៅមិនទាន់បានល្អប្រសើរ​នៅឡើយទេ ដោយទីផ្សារ​នេះនៅពឹង​ផ្អែក​លើ​វិនិយោគិ​នបរទេស​ច្រើន​ពេក​ ហើយនៅពេលដែលជនបរទេស​មិន​ទាន់​អាច​​ចូលមកកម្ពុជាដើម្បីអភិវឌ្ឍន៍ខុនដូ ​ឬទិញ​ខុនដូ​បាន​ វិស័យមួយនេះត្រូវពឹងលើ​ទីផ្សា​រអ្នកទិញ​ក្នុងស្រុក ហើយ​អ្នក​ទិ​ញ​​ក្នុងស្រុកមិនអាច​មានសន្ទុះ​ល្អដូ​ចវិនិយោគិន​ក្រៅ​ប្រទេស​នោះឡើយ។

លោកថា ៖

“​ទីផ្សារ​ខុនដូនៅក្នុ​ងប្រទេស​កម្ពុ​ជា​​គឺ​ពឹង​ផ្អែក​ច្រើនពេកទៅលើ​ជនបរទេស ហើយបើ​ទោះ​បីជា​​​ស្ថានភាពកូវីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​យើ​ង​បា​នធូរ​ស្រាលក៏ពិតមែន តែបណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅតែ​មានវិបត្តិ​នៅឡើយ​ ដូច្នេះភ្ញៀវបរទេស​ដែ​ល​មក​ស្រុក​ខ្មែរ​ដើម្បី​សាងសង់​ ឬក៏ទិញ​ខុនដូនៅក្នុងស្រុក​ខ្មែរ​អត់សូវ​មានច្រើនទេ​”

លោកឧកញ៉ាបញ្ជាក់ថា សម្រាប់​ទីផ្សារ​លំនៅឋាន​ជាលក្ខណៈបុរី ​លោក​មើលឃើញថាម្ចាស់​បុរីដែលមាន​ទុន​គ្រប់​គ្រាន់​​ក្នុងការអភិវឌ្ឍ​គឺមិនមានបញ្ហាអ្វីធំដុំនោះទេ តែសម្រាប់ម្ចាស់គម្រោង​ដែល​មិនមាន​ទុន​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ ​ឬ​ម្ចាស់គម្រោង​ដែល​អភិវឌ្ឍ​ន៍​ដោយ​ទុន​ពីអតិថិជនមកអភិវឌ្ឍ​ន៍​នោះទើបជា​បញ្ហា ​ហើយវាក៏​មានបញ្ហា​ដល់​អិតិថិជន​ដែលទិញ​គម្រោងនោះផងដែរ ។

លោក ​ខន គង្គា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ​ERA Cambodia ​បានលើកឡើងពីទីផ្សារ​ខុនដូ​នៅក្នុ​ងប្រទេស​កម្ពុ​ជា​​ថា ភាពល្អប្រសើរចាប់ផ្ដើម​ល្អប្រសើរ​ឡើងវិញជាបណ្តើរ ដោយ​ក្នុងនោះមានអតិថិជន​ក្នុងស្រុក​ជា​ច្រើ​ន​​​​ចាប់ផ្ដើម​មាននិន្នាការ​ក្នុងកា​រទិញ​ខុនដូ​ដើម្បីស្នាក់នៅ​ និងវិនិយោគបន្តយកចំណេញ​ ដូច្នេះ​ហើយ​ទើប​ការ​លក់​ខុនដូ​នៅតែមាន​ជាហូរ​ហែ​រ ​ហើយរំពឹង​ថា​នឹង​មានកំណើន​ជា​បន្តបន្ទាប់នៅ​ឆ្នាំក្រោយៗ ។​

លោក​គង្គា​បានឱ្យដឹងថា​ ៖

“បច្ចុប្បន្ន​នេះ អ្នកទិញខុនដូ​នៅកម្ពុជាភាគច្រើនជាអ្នកនៅក្នុងស្រុក​ ហើ​យ​ពេល​ឆា​ប់​ៗ​​ដ៏ខ្លីនេះ​ជនបរទេសជាច្រើន ​ជាពិសេស​ជនជាតិ​ចិន​​នឹង​ត្រលប់មក​កម្ពុជា​វិញនៅ​ចុងឆ្នាំ​២០២២​នេះ​ ឬដើម​ឆ្នាំ២០២៣​ខាងមុខ​ ដោយ​រំពឹងថា​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​នឹង​មានកំណើន​ខ្ពស់​ដូច​មុនពេលមានកូវីដ​១៩​ ជាក់ជាមិនខាន៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ