រយៈ​ពេល១ខែ​ ផ្លូ​វល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ​មានយានយន្ត​ឆ្លងកាត់​ជាង ៤៣ម៉ឺន​គ្រឿង​

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី០១ ​ដល់ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២២​ ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ទទួល​បាន​យានយន្ត​ឆ្លងកាត់សរុប​ចំនួន​៤៣,៧ម៉ឺនគ្រឿង​ ដោយឆ្លងកាត់តាមស្ថានីយ៍​ទាំង​៨​ទីតាំង​នៅលើ​ផ្លូវ​ល្បឿ​ន​លឿននេះ។ ​នេះបើតាម​របាយការណ៍កត់ត្រា​ដោយក្រុមហ៊ុនគ្រប់គ្រង​ផ្លូ​វល្បឿនលឿន​ភ្នំពេញ​ក្រុង​ព្រះ​សី​ហនុ ។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ឱ្យដឹងថា​ រាប់ចាប់ពីម៉ោង​៧ព្រឹក​ថ្ងៃទី​០១ ខែតុលា​ ដល់​ម៉ោង​២៤យប់​ថ្ងៃទី​៣១ ខែ​តុលា ​ឆ្នាំ២០២២​ ​មានយានយន្ត​ឆ្លងកាត់ផ្លូ​វល្បឿនលឿន​ចំនួន ​៤៣៧ ៣៨១​គ្រឿង​ ដោយចេញចូល​តាមស្ថានីយ៍​ទាំង៨​ទីតាំង ។ នៅក្នុង​រយៈពេល​១ខែនេះដែរ នៅលើផ្លូ​វល្បឿនលឿន​ភ្នំពេញ​ក៏​មានគ្រោះថ្នាក់ចរាចរណ៍ចំនួន​១៩​ករណី ឬស្មើនឹង ​០,០០៤ភាគរយ​ បើធៀប​នឹង​បរិមាណ​ចរាចរណ៍​ឆ្លងកាត់ ។​

សេចក្ដី​ប្រកាស​ព័ត៌មានដដែល​នេះបានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿន​លឿន​បានចាប់ផ្ដើមគិតថ្លៃសេវាធ្វើ​ដំណើ​រ​ហើយ​​​ចាប់តាំងពីថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២​ ចាប់ពីម៉ោង​៧ព្រឹក​តទៅ ដោយសេវា​ធ្វើ​ដំណើរ​​នឹងត្រូ​វគណនា​តា​មចម្ងា​យ​​ជាក់ស្ដែង​នៃការ​បើក​បរ​និងតាមប្រភេទ​យានយន្ត​។

តាម​រយៈផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-ក្រុងព្រះសីហនុ​នេះ​ដែរ បាន​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ក្នុង​ប្រទេស​ទៅ​ទស្សនា​ និងកម្សាន្ត​នៅ​ក្នុង​ខេត្តព្រះសីហនុ​យ៉ាង​ច្រើន ​ជាក់ស្ដែង​នៅថ្ងៃ​ចុងសប្ដាហ៍​កន្លងទៅនេះ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ភ្ញៀវទេសចរ​ទៅកម្សាន្ត​នៅក្នុង​ខេត្តព្រះសីហនុ​មានចំនួន​រហូត​ទៅដល់​១៥ម៉ឺន​នាក់​ដែលជា​បរិមាណមួយច្រើន​លើស​ថ្ងៃ​បុណ្យ​ជាតិនានា​​កន្លងមក​ ។​

ឯកឧត្តម ​ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​បានថ្លែង​ផងដែរថា ​​ផ្លូវល្បឿនលឿន​ភ្នំ​ពេញ​​​ក្រុងព្រះសីហនុ​នេះ​ក្រុមហ៊ុន​ចាប់ផ្ដើមយក​ថ្លៃ​សេវា​រយៈ​ពេល៥០​ឆ្នាំ​ ហើយនៅឆ្នាំទី​៥១​ ក្រុមហ៊ុននឹង​ប្រគល់​ជូនរដ្ឋាភិបាល​យើង​វិញ ហើយនៅក្នុងកុងត្រា​​បាន​កំណត់​ថា ​ស្ថានភាពផ្លូវត្រូវតែស្អាត​ដូច​ស្ថាន​ភាពបច្ចុប្បន្ន។

ឯកឧត្តមបញ្ជាក់ថា ៖

“នៅពេលនោះ​រដ្ឋាភិបាល​របស់យើង​នឹង​បន្ត​យក​ថ្លៃពីពលរដ្ឋ​ធ្វើ​ដំណើរ ​ឬក៏​បញ្ឈប់​យកថ្លៃ យើង​អត់ដឹងទេ ​ពីព្រោះពេលនោះ​ខ្ញុំលែង​នៅ​ហើយ ទុកឱ្យក្មេង​ៗជំនាន់​ក្រោយ​ជា​អ្នកចាត់ចែងទៅចុះ”

ឯកឧត្តម​បន្តថា ផ្លូ​វល្បៀនលឿនភ្នំពេញ​ក្រុងព្រះសីហនុ​គឺជាផ្លូ​វតភ្ជាប់ប៉ូល​សំខាន់ៗ​ពីរ​ភ្នំពេញ និងក្រុងព្រះ​សីហនុ ដែល​វានឹ​ងជំរុញឱ្យ​មានការ​ធ្វើ​សេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​​តំបន់​សំខាន់ៗទាំង​ពីរ។ ​ក្រៅពីផ្លូ​វល្បឿ​ន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុនេះដែរ កម្ពុជាក៏កំពុង​តែពន្លឿន​ឱ្យក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវ​ល្បឿនលឿន​មួយ​នេះ​​សិក្សា​គម្រោងផ្លូវ​ល្បឿនលឿនទី​២​ គឺភ្នំពេញ-បាវិត ដើម្បីធ្វើយ៉ាងណាអាច​បើក​ការដ្ឋាន​សាសងសង់​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣​ខាងមុខ ។

ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​ស្វែង​យល់​ និងអនុវត្ត​តាម​សេចក្ដី​ណែនាំឱ្យ​បាន​ម៉ឺងម៉ាត់​ ចំពោះគ្រប់លក្ខខណ្ឌ​ក្នុងការ​បើក​បរ​លើ​ផ្លូវល្បឿនលឿននេះ និងគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ធ្វើដំណើរ​របស់​បងប្អូន​ប្រកបដោយ​ភាពសប្បាយរីករាយ ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh