រយៈពេល៥ឆ្នាំ​ វិនិយោគិន​សិង្ហបុរីបោះទុន​វិនិយោគ​នៅកម្ពុជា​ក្នុងទំហំទឹកប្រាក់៤០០​លានដុល្លារ​

ភ្នំពេញ ៖ យោងតាមទិន្ន​ន័យ​ដែលកត់ត្រា​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ប្រភពទុន​វិនិយោគពីប្រទេស​សិង្ហបុរី​ស្ថិតនៅក្នុង​ចំណោម​ប្រភពទុន​វិនិយោគផ្ទាល់ពីបរទេស​ឈានមុខ​ទាំង​១០ ដោយ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​កន្លងទៅនេះ វិនិយោគិន​សិង្ហបុរី​បានបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​សរុប​ប្រមាណ៤០០លានដុល្លារអាមេរិក​​។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្រោយ​ពិធី​បើក​កម្មវិធីពិព័រណ៍​ធុរកិច្ច​សិង្ហបុរី​ឆ្នាំ២០២៤ នៅ​ថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៤​បានឱ្យដឹងថា​ ការ​វិនិយោ​គ​របស់សិង្ហបុរី​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ពិសេស​ក្នុងវិស័យកម្មន្តសាល​ អចលនទ្រព្យ និង​បដិសណ្ឋារកិច្ច​ ។

ឯកឧត្តម​ ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​មាន​ប្រសា​ស​ន៍​ថា ​​វត្តមាន​នៃ​ក្រុមហ៊ុនធំៗ ដូចជា​ Keppel Infrastructure និង Changi Airport International ក៏ដូចជា​ម៉ាក​ល្បីៗដូចជា Charles & Keith , Ya Kun និ​ង 800Super បានបង្ហាញ​ថា​ ការ​វិនយោគ​របស់សិង្ហបុរីពិតជា​បានជំ​រុញ​​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។​

ឯកឧត្តម ​ជា វុទ្ធី ​ក៏បាន​ចែក​រំលែក​នូវ​ចំណុច​គន្លឹះមួយចំនួន​ដែលបានទាក់ទាញវិនិយោគសិង្ហបុរី​មក​បោះ​ទី​តាំង​​នៅកម្ពុជា ដូចជា​កត្តា​មូលដ្ឋាន​សេដ្ឋកិច្ចដ៏រឹងមាំរបស់​កម្ពុជា កម្លាំងពលកម្ម​​វ័យក្មេង និងមានជំនាញ​ ទីតាំ​​ង​​​យុ​ទ្ធសាស្ត្រ​ដែលស្ថិតនៅ​ចំកណ្ដាល​នៃមហា​អនុតំបន់​មេគង្គ​និង​តំបន់អាស៊ីអាគ្នេយ៍​ កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជកម្ម​ទ្វេភាគី​ជាមួយទីផ្សារធំៗ ។ ​​វិនិយោគិន​ទទួលបានផល​ប្រយោជន៍​ពី​ភាព​ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់ថាមពល​ស្អាត និង​បៃតង​ ដោយ​ប្រមាណ​៥៧ភាគរយ នៃការ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា គឺទទួល​បាន​ពី​ប្រភព​ថាមពលកកើតឡើងវិញ​ ។​ បន្ថែមលើនេះ​ រាជរដ្ឋាភិបាល​បាននិង​កំពុង​យក​ចិ​ត្តទុកដាក់​ខ្ពស់​ក្នុងការអភិវឌ្ឍ​វិស័យកសិកម្ម​ និងកសិឧស្សាហកម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ​ និងការ​កែ​​ច្នៃ​ជ័រ​កៅស៊ូ​ ព្រមទាំង​បាន​វិនិយោគ​យ៉ាងច្រើន​នៅក្នុងគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ ដូចជា​ផ្លូវ​ល្បឿ​ន​​លឿន​ភ្នំពេញ​​ ព្រះសីហនុ ដែលកំពុង​ប្រតិបត្តិការ ព្រមទាំង​គម្រោង​នា​ពេល​ខាងមុខ ដូចជា​ផ្លូវ​ល្បឿន​លឿ​ន​ភ្នំពេញ បាវិត និងផ្លូវ​ល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយ​ប៉ែត ជាដើម ។​

ឯកឧត្តម​ក៏បានបន្ថែមថា បច្ចុប្បន្ន​ កម្ពុជា​មាន​តំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន​២៦​ ដែល​កំពុង​ដំណើរការ ដោយ​បាន​ស្រូប​​ទាញគម្រោង​វិនិយោគ​ប្រមាណ៧០០​ ក្នុងទំហំទុន​វិនិយោគ​ប្រមាណ២៨​ពាន់​លានដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ជាង​១៨ម៉ឺន​កន្លែង ។ លោកបាន​លើកឡែង​ពីច្បាប់​ស្ដីពី​វិនិយោគនិងអនុក្រឹត្យ​ស្ដីពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​វិនិយោគ​និង​អនុ​ក្រឹត្យ​​ស្ដីពីការ​អនុវត្ត​ច្បាប់​ដែលផ្ដល់ជូន​វិនិយោគិន​នូវ​កញចប់​លើក​ទឹកចិត្តឆ្លាតវៃ​ គោល​នយោបាយ​​និងករ​បន្តដាក់​ចេញនូវវិធាន​ការ​គាំទ្រ​របស់រាជរដ្ឋាភិបាល​ក្នុងការ​កែលម្អ​បរិយាកាស​វិនិយោ​គ​​និង​ធុរកិច្ច​នៅកម្ពុជា ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្ដេចមហា​បរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ជំរុញឱ្យ​មន្ត្រី​ថ្នាក់ដឹកនាំសំខាន់ៗ​ព្យាយាម​ទាក់ទាញ​វិនិយោគិនបរទេស​ចូលមក​បណ្ដាក់ទុនវិនិយោគ​នៅក្នុងប្រទេស​ឱ្យកាន់តែច្រើន​បង្កើតការងារ​និងប្រាក់ចំណូលដល់​ពលរដ្ឋ​ ។

ឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានថ្លែង​ថា នៅខែ​កញ្ញា​ខាងមុខនេះ ឯកឧត្តមនឹង​ដឹកនាំ​ប្រតិភូកម្ពុជា​ដែលមា​នមន្ត្រី​តាមក្រសួង និង​សមាជិក​នៃសមាគម​ឧកញ៉ា​កម្ពុជា​ ទៅ​បង្ហាញពីសក្ដានុពល​វិនិយោគក្នុង​ប្រទេស​កម្ពុជា និងទាក់ទាញ​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​វិនិយោគនៅកម្ពុជា​បន្ថែម ។ នៅខែក្រោយនេះ ឯកឧត្តម​នឹង​ធ្វើដំណើរទៅប្រទេស​អាមេរិក បណ្ដា​ប្រទេស​ក្នុង​តំបន់អឺរ៉ុប​ និង​ប្រទេស​មជ្ឈិម​បូព៌ា​ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​


Leave a Reply

Your email address will not be published.Required fields are marked *