រតនៈគីរី ៖ សហគមន៍ បឹងលំកុដ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែង ស្ថិតនៅខេត្តរតនៈគិរី និងទើបតែត្រូវបានចុះបញ្ជីជាទីតាំងទេសចរនៅក្នុងឆ្នាំ២០២០ ប៉ុន្តែសហគមន៍មួយនេះបានចងចិត្តភ្ញៀវក្នុងស្រុកដោយសម្រស់ល្អគន់របស់ខ្លួន និងបានបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ដោយអាចរកបានចំណូលគួរសម។
ធ្លាប់តែប្រកបមុខរបរធ្វើស្រែ ចំការ ចិញ្ចឹមសត្វ ចូលព្រៃបរបាញ់សត្វ និងអាស្រ័យអនុផលព្រៃឈើ ប្រជាសហគមន៍បឹងលំកុដពេលនេះ មួយផ្នែកធំបានចូលបម្រើការក្នុងវិស័យទេសចរណ៍ដែលអាចឱ្យពួកគេមានជីវភាពធូរធាជាងមុនច្រើន ជាមួយនឹងចំនួនប្រជាជនប្រមាណជាង ៩០០គ្រួសាររស់នៅជុំវិញ ដោយអ្នកខ្លះបានអាស្រ័យផលដោយផ្ទាល់ក្នុងនាមជាអ្នកនាំភ្ញៀវ និងផ្សេងទៀតអាចរកចំណូលបានតាមរយៈការលក់ម្ហូបអាហារ និងភេសជ្ជៈជាដើម។
លោក ប៊ួលី មី មានអាយុ ៤១ ឆ្នាំ ជាប្រធានសហគមន៍ «បឹងលំកុដ» បានឱ្យដឹងថា សហគមន៍មួយនេះត្រូវបានអភិវឌ្ឍន៍ចាប់តាំងពីអំឡុងឆ្នាំ ២០១៧ ប៉ុន្តែទើបបានចុះបញ្ជីប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍ផ្លូវការនៅឆ្នាំ២០២០ ថ្មីៗនេះ។
លោកបានប្រៀបធៀបថា៖
“ដោយសារកន្លែងនេះស្អាតស្រាប់ ភ្ញៀវទេសចរបានមកលេងតាំងពីមុនយើងបង្កើតទៅទៀត…ហើយកាន់តែ ពិសេសគឺពេលបង្កើតហើយ ភ្ញៀវសម្រុកមកលេងកាន់តែច្រើន។ មុនពេលយើងបង្កើតជាផ្លូវការ មួយឆ្នាំអាចបានភ្ញៀវត្រឹម ៨ទៅ៩ពាន់នាក់ក្នុងមួយឆ្នាំ តែក្រោយបង្កើតបានប្រហែលជាង១ឆ្នាំ ភ្ញៀវបានកើនឡើងដល់ ៦ ទៅ៧ ម៉ឺននាក់ឯណោះ”
មានបឹងធម្មជាតិទឹកថ្លាឆ្វេងដែលជាចំណុចទាក់ទាញសំខាន់ មានព្រៃព្រឹក្សាជុំវិញទឹកបឹង ដែលបង្កើតទស្សនីយភាពកាន់តែស្រស់ស្អាត ធ្វើឱ្យតំបន់នេះតែងតែមានភ្ញៀវទៅលេងកម្សាន្ដឥតដាច់សោះឡើយ។ បន្ថែមពីនេះ ក៏មានផងដែរនូវការកសាងបន្ថែមបន្តិចបន្តួចដើម្បីបង្កើតភាពស្រស់ស្អាត ព្រមទាំងធ្វើ ឱ្យការទស្សនារបស់ភ្ញៀវកាន់តែងាយស្រួល។ ទាំងនេះជាកត្តាសំខាន់ដែលនាំឱ្យសហគមន៍ទេសចរណ៍មួយនេះជាទីទាក់ទាញដ៏សំខាន់មួយប្រចាំខេត្តរតនៈគិរីតែម្ដង។
បន្ថែមពីនេះ ជារឿងដែលគួរសាទរទៅទៀតនោះ គឺទីតាំងមួយនេះត្រូវបានក្រសួងបរិស្ថានជ្រើសរើសយកជាតំបន់ អាទិភាពក្នុងការអនុវត្តគម្រោង «ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ» ហើយជាការឆ្លើយតប ប្រធានសហគមន៍ដដែលបានស្វាគមន៍ចំពោះគ្រប់គម្រោង ធ្វើយ៉ាងណាឱ្យសហគមន៍របស់ខ្លួនកាន់តែអាចរកចំណូលបានច្រើន និងអាចជួយប្រជាសហគមន៍បានកាន់តែច្រើនថែមទៀត។
គួររំលឹកថា គម្រោង«ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ»ធ្វើឡើងដើម្បីលើកស្ទួយជីវភាពប្រជាជនរស់នៅតាមតំបន់ការពារធម្មជាតិ និងអភិរក្ស ជីវៈចម្រុះ។ តំបន់អាទិភាពទាំង៦រួមមាន៖ តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ តំបន់អេកូទេសចរណ៍ឆ្នេរ តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប តំបន់អេកូទេសចរណ៍ព្រៃឡង់ និងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន