គម្រោងអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យដំបូង​គេនៅកម្ពុជា​ កំពុង​រៀបចំយុទ្ធសាស្ត្រ​ទាក់ទាញអតិថិជនស្រប​នឹងព្រលានយន្តហោះថ្មី​ជិត​ដំណើរការ​

កណ្ដាល ៖ ស្របពេល​គម្រោងអាកាស​យានដ្ឋានអន្តរជាតិតេជោ​ នៅស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ នឹង​ចាប់ផ្ដើម​ដំណើរការ​​ក្នុង​ខែកក្កដា ឆ្នាំ ២០២៥​ខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន​តម្លៃ​សមរម្យ​ដំបូងគេ​នៅកម្ពុជា កំពុង​រៀបចំយុទ្ធសាស្ត្រ​ឆ្លើយតបនឹង​តម្រូវការ​របស់ពលរដ្ឋ​ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរទៅរស់​នៅតំបន់ជិត​ព្រលាយន្តហោះថ្មីកាន់តែច្រើន ។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានមានប្រសាសន៍ថា ​ដើម្បីឆ្លើយតបចំពោះសំណូមពររបស់សាធារណៈជនជាច្រើន ជាពិសេសបងប្អូនដែលនឹងត្រូវមកធ្វើការនៅក្នុងប្រលានយន្តហោះអន្តរជាតិថ្មី ដែលបានស្នើឱ្យគម្រោងរៀបចំម៉ូដផ្ទះគម្រូថ្មី ទើបគម្រោងបានរៀបចំដេគរផ្ទះគម្រូឱ្យកាន់តែល្អស្រស់ស្អាត និងមានជម្រើសតុបតែងផ្ទះច្រើនជាងមុន​ ឆ្លើយតបទៅនឹងការចង់បានការរស់នៅក្នុងលំនៅឋានមួយកាន់តែទំនើប ស៊ីវីល័យ សោភ័ណភាពស្រស់ស្អាត និងកាន់តែងាយស្រួលក្នុងការរស់នៅ ។

លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងការទទួលបានលំនៅឋានមួយ ដែលមានស្តង់ដារ គុណភាពល្អ សោភ័ណភាពស្រស់ស្អាត មានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤ភាគរយ​ ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ”។

លោក​បន្ថែមថា​ ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តអភិវឌ្ឍន៍ក្នុងគម្រោងឥតឈប់ឈរ ដើម្បីនាំមកនូវអត្ថប្រយោជន៍ថ្មីៗជូនអតិថិជនរបស់គម្រោង។ ជាក់ស្តែង គម្រោងមានភ្ជាប់បណ្តាញរថយន្តក្រុងសាធារណៈរបស់រដ្ឋ និងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញ ចូលដល់ក្នុងទីតាំងគម្រោងតែម្តង។ រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសជាង ៣០,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ប្រាក់ត្រឹម $៣៧៦ អាចចូលរស់នៅបាន និងបង់ប្រចាំខែតែ $១៨៨ អត់ការប្រាក់រហូតដល់ ៣០ ខែ។ ហើយអ្វីដែលកាន់តែពិសេសនោះ រាល់អតិថិជនដែលបានសម្រេចចិត្តទិញនៅក្នុងឱកាសបើកសម្ភោធការិយាល័យ និងម៉ូតផ្ទះគម្រូថ្មីនេះខាងមុខនេះ អតិថិជនអាចទទួលការចាប់រង្វាន់និងផ្តល់ជូនពិសេសៗជាច្រើនពីគម្រោង និងអាចចូលរស់នៅបានភ្លាមៗតែម្តង ។

ទន្ទឹម​នឹង​នេះដែរ​ ដើម្បីជាការអបអរសាទរដល់ការសម្ពោធការិយាល័លលក់និងផ្ទះគំរូថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ២៤ និង២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល មានផ្តល់ជូនប្រម៉ូសិនពិសេសមិនធ្លាប់មានសម្រាប់អតិថិជន​ដែលកំពុង​ស្វែងរកទិញលំនៅឋាន​សម្រាប់រស់​នៅ ដោយ​បញ្ចុះ​តម្លៃរហូតដល់​១ម៉ឺនដុល្លារ​អាមេរិក ភ្លាមៗ ។

គួរ​បញ្ជាក់ថា កន្លងមកឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​​ ធ្លាប់បានលើកឡើងថា ឯកឧត្តម​ចង់ឃើញ​ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា​ សាង​សង់​ផ្ទះដែលមានតម្លៃសមរម្យ​សម្រាប់ពលរដ្ឋ​​ដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេស​មន្ត្រី​រាជការ អាច​មានលទ្ធភាព​ទិញសម្រាប់​ស្នាក់​នៅបាន ។

ឯកឧត្តម​បានបញ្ជាក់ថា តាមពិតទៅ​ទីផ្សារ​លំនៅឋាននៅកម្ពុជា នៅ​តែមាន​ឱកាស​និងមានតម្រូវ​ការ​ បើសិនជាអ្នក​អភិវឌ្ឍន៍លំនៅឋាន​គាត់សង់ផ្ទះដែល​ជា​តម្រូវការ​ជាក់ស្ដែងរបស់ពលរដ្ឋ ​តែបើសិនជាអ្នកអភិវឌ្ឍន៍លំនៅឋាន​គាត់សង់តែផ្ទះដែលមានតម្លៃខ្ពស់ ពេលនោះ​ពលរដ្ឋ​អត់មានលទ្ធភាព​ធ្វើឱ្យផ្ទះដែលសង់​ហើយ​អត់មានអ្នករស់នៅដដែល ដូច្នេះ​ឯកឧត្តមក៏បានលើកទឹកចិត្ត​ឱ្យងាកមកអភិវឌ្ឍន៍លំនៅឋឋាន​តម្លៃ​សមរម្យ​​សម្រាប់​ផ្ដល់ជូនអតិថិជនវិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ


Leave a Reply

Your email address will not be published.Required fields are marked *