កម្ពុជា​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​សិក្សា​គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយ​ប៉ែត

ភ្នំពេញ ៖ បន្ទាប់ពី​កម្ពុជា​សម្រេចបាននូវ​ជា​ប្រវត្តិសាសន៍ផ្លូវល្បឿនលឿន​ភ្នំពេញ​-ព្រះសីហនុ ​ និងត្រៀម​បើក​ការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿន​ទី​២ពីភ្នំពេញ ទៅ​កាន់ក្រុងបាវិត​​ខេត្ត​ស្វាយរៀង ពេលនេះមានក្រុមហ៊ុនឯ​ក​​​ជនជា​ច្រើនបានស្នើ​សុំ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​សិក្សា​ផ្លូវល្បឿនលឿនជា​បន្តបន្ទាប់ ដោយក្នុងនោះ​​មា​ន​ផ្លូ​វ​ល្បឿនលឿន​ភ្នំពេញ-សៀមរាប​ និងផ្លូវល្បឿនលឿន​ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។

ឯកឧត្តម ​ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ថ្លែង​នៅក្នុង​ពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការទីលាន​ទុកដាក់​សំរាម ២០,៨ហិចតា​នៅខេត្ត​បាត់ដំបង​នៅព្រឹក​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣បាន​ឱ្យដឹងថា  បច្ចុប្បន្ន​នេះ មានក្រុមហ៊ុន​ឯកជនមួយ​បានទទួលបានការអនុញ្ញាតឱ្យ​សិក្សា​គ​ម្រោង​​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាត់ដំបង-ប៉ោយ​ប៉ែត​​ពី​ក្រសួ​ងសាធារណការ​ និងដឹកជញ្ជូន ។

ឯក​ឧត្តមបន្តថា​ តំបន់​ពាយព្យ​នៃប្រទេស​កម្ពុជា​កំពុង​មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា​គម្រោង​លើកកម្រិត​គុណភាព​ផ្លូវជាតិលេខ​៥ គម្រោង​ស្ថាបនា​ផ្លូវជាតិលេខ​៥៧​ តភ្ជាប់ពីខេត្ត​ប៉ៃលិន​​ គម្រោ​ង​ស្ថាប​នា​ផ្លូវជាតិលេខ​១០តភ្ជាប់ទៅកោះកុង និងគម្រោងស្ថាបនា​ផ្លូវភ្ជាប់ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​សៀម​រាប​ជាដើ​ម ​។

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​កាលពីពេលថ្មីៗនេះ ក៏បានប្រកាសថា ​រដ្ឋាភិបាល​នឹង​យកខេត្តចំនួន​៤នៅពាយ័ព្យ​ប្រទេស​ធ្វើជា​តំបន់ប៉ូលសេដ្ឋកិច្ច​ទី​៤​របស់​កម្ពុជា រួមមាន​ខេត្ត​ ពោធិ៍សាត់ បាត់​ដំបង បន្ទាយមានជ័យ​ និ​ងប៉ៃលិន​ ហើយក៏បានជំរុញឱ្យវិនិយោគិន ជាពិសេស​បានស្នើ​វិនិយោគិន​ចិន​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្ត​ទាំង៤​ឱ្យ​បានកាន់តែច្រើន ។

សម្ដេចតេជោ​បានមានប្រសាសន៍ថា​ ខេត្ត​ទាំង​៤​នេះ កំពុង​មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មានផ្លូវ​ និងភ្លើង ដោយ​បាន​សាងសង់​វារីអគ្គិសនីថ្មីមួយ​នៅខេត្ត​ពោធិ៍សាត់ ដែលអាចធ្វើឱ្យ​កម្ពុជា​មានភ្លើង​បន្ថែម​ទៀត​សម្រាប់​ប្រើប្រាស់ និង​មានសាងសង់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ។

បើតាមអ្នកជំនាញវិស័យ​អចលនទ្រព្យ​កម្ពុជា ​អ្នកស្រី អាន​ សុធីតា នាយិកាប្រតិបត្តិ​នៃក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា បណ្ដា​ខេត្ត​តាមបណ្ដោយផ្លូវ​ជាតិលេខ​៥ ​នឹងទទួលបានកា​រវិនិយោគពីឧស្សាហកម្ម​ជាច្រើន​នៅពេលអនាគត ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលបានចំណាយទុនយ៉ាងសន្ធឹកសន្ធាប់ទៅលើការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធរួចរាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន