ទីផ្សារខុនដូ សម្រាប់ប្រទេសដែលមានការអភិវឌ្ឍ គឺមានការពេញនិយមខ្លាំង ដូចជា ប្រទេសសិង្ហបុរី ហុងុង ថៃ វៀតណាម ជាដើម ដោយឡែកសម្រាប់តែប្រទេសកម្ពុជា ចំនួននៃអ្នករស់នៅខុនដូគឺនៅតិចជាងឆ្ងាយពីអ្នករស់នៅក្នុងបុរី ដូច្នេះហើយបានជាគម្រោងលំនៅដ្ឋានផ្ទាល់ដីនៅកម្ពុជាបច្ចុប្បន្ននៅបន្តរីកដុះដាលដូចផ្សិត។

បើតាមទិន្នន័យពីក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ថា គឹមត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូទើបតែសម្រេចបាន ៣៧% នៃការរំពឹងទុកប៉ុណ្ណោះ ដែលចំនួននេះនៅមិនទាន់បានឆ្លើយតបទៅនឹងការរំពឹងទុកនៅឡើយទេ។
លោក Lawrence Lennon អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា មូលហេតុដែលប្រជាជនកម្ពុជាហាក់មានទំនោរក្នុងការរស់នៅបុរីជាជាងខុនដូ គឺអាចមកពីកត្តាវប្បធម៌។ ប្រជាជនកម្ពុជាមានទម្លាប់រស់នៅជុំគ្នា ដូច្នេះហើយពួកគេត្រូវការទីធ្លាទូលាយសម្រាប់រស់នៅ ម្យ៉ាងទៀតខុនដូក៏មានតម្លៃថ្លៃ ព្រមទាំងនៅមានបញ្ហារឿងសុវត្ថិភាពជាដើម។

លោកបន្តថា ៖
“ផ្នត់គំនិតនៃការរស់នៅផ្ទះធំទូលាយនេះ អាចនឹងសាបបន្តិចម្ដងៗ ជាពិសេសនៅក្នុងជំនាន់ប្រជាជនវ័យកណ្ដាល ដោយហេតុថា ចង់មិនចង់ការសាងសង់លំនៅឋាន នឹងខិតទៅកាន់តែឆ្ងាយពីទីក្រុង ជាហេតុនាំឱ្យប្រជាជនចំណាយពេលវេលាកាន់តែច្រើនក្នុងការធ្វើដំណើរ”
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងផងដែរថា ៖
“មនុស្សជំនាន់ក្រោយៗនេះ មានរសនិយមខុសពីមុន ដោយពួកគេភាគច្រើនជាអ្នកជំនួញ និងមានចំណូលចិត្តចង់រស់នៅក្នុងទីក្រុង ជាពិសេសភាពធុញទ្រាន់ជាមួយបញ្ហានៃការកកស្ទះចរាចរណ៍ ដែលវាក៏អាចជាផ្នែកមួយជំរុញឱ្យពួកគេងាកមករស់នៅខុនដូរវិញ”
យ៉ាងណាមិញ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia រូបនេះនៅតែបន្តអះអាងថា ទំនោរនេះអាចនឹងត្រូវការរយៈពេលពី ៥ ទៅ ៧ឆ្នាំទៅមុខទៀត ហើយទីផ្សារបុរីក៏មិនងាយនឹងត្រូវបានជំនួសដោយខុនដូរឆាប់ពេកនោះដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content