អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​បង្ហាញទស្សន​ខុស​គ្នាពីអនាគត​វិស័យ​នេះនៅឆ្នាំ២០២៤​

ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុងឆ្នាំ២០២៤​ ខាងមុខនេះ ត្រូវ​បានអ្នកជំនាញនៃវិស័យ​នេះ​យល់​​ឃើញ​​ខុស​ៗគ្នា​ ដោយ​មួយ​ចំនួន​យល់ថា​នឹង​ល្អឡើងវិញ​ ប៉ុន្តែ​មួយ​ចំនួនទៀត​មិនទាន់ហ៊ាន​ដាក់​ការ​ព្យាករណ៍ថា​ល្អ ឬមិន​ល្អ​នោះទេ ពោលគឺស្ថិតនៅក្នុងភាពស្រពេច​ស្រពិល​នៅឡើយ​ ។​

បើតាម លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើង​ថា ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​​នាឆ្នាំ២០២៤ ​ដែល​​នឹងចូលមកដល់​នៅពេលឆាប់ៗនេះ ហាក់​មានភាព​ស្រពេច​ស្រពិល​ ។ លោក​លើក​ឡើងបែបនេះ​ដោយយោងទៅលើ​ស្ថានភាព​វិបត្តិ​នៃសង្គ្រាម​រវាងប្រទេស​រុស្ស៊ី និងអ៊ុយក្រែន​នៅមិនទាន់ដោះស្រាយ​ចប់សព្វ​គ្រប់ ស្រាប់តែចូលមកដល់វិបត្តិ​​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចូលមកដល់ទៀត ។​

លោកបន្តថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំង​សេដ្ឋកិច្ច​កម្ពុជា អាច​នឹងប្រសើរឡើង​វិញ​បានបើសិ​ន​ជា​​បញ្ហា​សំខាន់ៗលើពិភពលោក​ត្រូវ​បានដោះស្រាយ​រួច​រាល់​នៅឆ្នាំ ២០២៤​ខាងមុខ ។ នៅពេ​ល​ស្ថា​ន​ភា​ពពិ​​ភ​ព​លោក​បានប្រសើរ​ ការ​វិនិយោគពីបរទេស​នឹងអាចចូលមកកម្ពុជា​ច្រើនឡើងវិញ​ស្របនឹង​កម្ពុជា​​នៅ​តែ​ប​ន្ត​ពឹង​​លើ​ការ​វិនិយោគ​ពីខាងក្រៅ ដូច្នេះហើយទើបកម្ពុជា​បានខិតខំទាក់ទាញ​ការ​វិនិយោគ​ខាងក្រៅ​ឱ្យបា​ន​កា​ន់​តែ​​ច្រើន​ ។​

លោក​ក៏បានបង្ហើបពីទីតាំង​មួយចំនួនសម្រាប់​អ្នកវិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ ដូចជាទីតាំង​ណា​ដែល​មានសេដ្ឋកិច្ចនៅដំណើរ​ការ​ល្អ ហើយ​អាច​នឹ​ងល្អរហូត​ដល់​ឆ្នាំ២០២៧ ឬយូរជាង​នេះ ។​ តែ​ប្រភេទ​អចលនទ្រព្យ​ដែល​អ្នកវិនិយោគ​គួរវិនិយោគនោះគឺប្រភេទអចលនទ្រព្យ​វិនិយោគរយៈ​ពេលយូរអង្វែង ​និង​មិន​ត្រូវ​​រក​ប្រភេទណា​ដែលវិនិយោគ​រយៈ​ពេលខ្លីនោះទេក្នុងដំណាក់​កាលនេះ។

ប្រធាន​សមាគម​រូប​នេះ បន្ថែមថា​ បច្ចុប្បន្ននេះ កម្ពុជា​បាន និងកំពុងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែល​អាច​នឹងទាក់ទាញ​ការ​វិនិយោគបន្ថែមពី​បរទេស​ ក្នុងនោះ​ផ្លូវ​ជាតិសំខាន់ៗ​បាន​បើក​ការដ្ឋាន​សា​ង​ស​ង់ និងលើ​ក​​​ក​ម្ព​ស់ឡើងវិញ គម្រោងពង្រីកកំពង់ផែទឹកជ្រៅ ក្រុង​ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ បាវិត និង​គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត​ជាដើម ។

ចំណែកលោក​ឧកញ៉ា​ គីម ហ៊ាង ដែលជាអ្នកជំនាញ​ និង​ជាអ្នកជំនួញ​ក្នុងវិស័យអចលនទ្រព្យ​ល្បីឈ្មោះ​មួយ​រូប​​នៅកម្ពុជា​​បានបង្ហាញទស្សន​ថា​ នៅឆ្នាំ២០២៤​ខាងមុខនេះ លោកមើលឃើញពីភាពប្រសើរឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ​ ដោយលោក​រំពឹងថា វិបត្តិ​និងបញ្ហា​សកល​ នឹងអាច​ដោះស្រាយ​ចប់​នៅឆ្នាំ២០២៤​ខាង​មុខ​នេះ ហើយនឹងធ្វើឱ្យវិនិយោគិន​បរទេស​អាច​ស្វែងរកការវិនិយោគ ក្នុង​នោះកម្ពុជាក៏ជា​ប្រទេស​គោលដៅ​មួយរបស់​វិនិយោគិន​បរទេស​ដែរ ។

​បើតាមការ​សង្កេតជាក់​ស្ដែង​ រហូតដល់ចុងឆ្នាំ២០២៣​នេះហើយ​ ស្ថានភាព​នៃទីផ្សារអចលនទ្រព្យ ដូចជា​ទីផ្សារ​លំនៅឋាន ដែលមានផ្ទះជាប់ដី និ​ងខុនដូ នៅតែ​បន្ត​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម ជាក់ស្ដែង​បុរី​ល្បីឈ្មោះ ​និងមានអតិថិជនច្រើនជាង​គេ គឺបុរីពិភពថ្មី​ក្នុង​រយៈពេល​៥០ថ្ងៃចុងក្រោយនេះ លក់​ផ្ទះ​បាន​ត្រឹមតែជាង​៩០​ផ្ទះ​ប៉ុ​ណ្ណោះ​ ដែលក្នុងពេលជាមួយ​គ្នានោះ ក្រុមហ៊ុនបានទិញផ្ទះពីអតិថិជនដែលមានបញ្ហា​ហិរញ្ញវត្ថុ​ត្រលប់មក​វិញ​រហូតដល់ ១ ២៦០​ផ្ទះ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី