ទស្សនទានអ្នកជំនាញជាតិ-អន្តរជាតិចំពោះបញ្ហាអតិផរណាសកលមកលើសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងគ្រាដែលសកលលោកកំពុងជួបប្រទះនូវបញ្ហាវិបត្តិជាច្រើនវាបានធ្វើឲ្យមានការជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើវិស័យថាមពលដែលជាលទ្ធផលអត្រាអតិផរណាបានកើនឡើងដល់កំណត់ត្រាកាលពីឆ្នាំ២០២៣ ពោលគឺប្រមាណជា៦,៩ភាគរយដែលនេះហើយជាកត្តាសំខាន់ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចសកលនៅគ្រប់ច្រកល្ហកទោះតិច ឬច្រើនក្តី។

កម្ពុជាថ្វីត្បិតអាចរក្សាលំនឹងអត្រាអតិផរណាបានល្អយ៉ាងណាក្តី ប៉ុន្តែប្រទេសនេះនៅតែអាចទទួលរងនូវផលប៉ះពាល់មួយចំនួនដែលមិនអាចជៀសផុតឡើយ ហើយបើទោះបីជាមានទំហំតិចតួចជាងគេបើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់។​ 

អត្រាអតិផរណានៅកម្ពុជា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញសម្រាប់ឆ្នាំ២០២៤ គឺប្រមាណជា២,៥ភាគរយដូចកាលពីឆ្នាំទៅដែរ ។​ នេះបើយោងតាមរបាយការណ៍ស្តីពីក្របខណ្ឌនៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ចេញផ្សាយកាលពីថ្មីៗនេះ។

តើអតិផរណាបានជះឥទ្ធិពលកម្រិតណាដល់សេដ្ឋកិច្ច និងសកម្មភាពវិនិយោគនៅកម្ពុជា ?​ ខាងក្រោមនេះគឺជាទស្សនទានដែលត្រូវបានចែករំលែកដោយអ្នកជំនាញជាតិ និងអន្តរជាតិ តាមរយៈគេហទំព័រសេដ្ឋកិច្ច និងអចលនទ្រព្យជាភាសាអង់គ្លេស Estatedia ៖

សហរដ្ឋអាមេរិកចាប់តាំងតែពីបញ្ហាអតិផរណាបានផ្ទុះឡើងគិតមកទល់ពេលនេះ ធនាគារកណ្តាល (FED) បានធ្វើការដំឡើងអត្រាការប្រាក់ចំនួន១១ដងរួចមកហើយចាប់តាំងពីខែមីនា ឆ្នាំ២០២២ ខណៈដែលអត្រាតម្លៃគោលបច្ចុប្បន្ននេះគឺមានប្រហែលជាពី ៥,២៥ភាគរយ ទៅ ៥,៥ភាគរយ ។

លោក​ Anthony Galliano ប្រធានក្រុម CEO នៃក្រុមហ៊ុន Cambodian Investment Management បានបង្ហាញនូវក្តីព្រួយបារម្ភថា ទោះជាប្រទេសដុល្លារូបនីយកម្មក្តី ប៉ុន្តែកម្ពុជាក៏អាចប្រឈមនឹងបញ្ហាមួយចំនួន ដូចជា កង្វះខាតទុនសម្រាប់ធនាគារដែលជាហេតុធ្វើឲ្យអត្រាការប្រាក់កម្ចីនានាមានការកើនឡើង ទាំងសម្រាប់បុគ្គល និងអាជីវកម្មជាពិសេសតម្រូវការកម្ចីទុននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

លោកបានពន្យល់បន្តថា ៖

«អត្រាការប្រាក់ដែលអាមេរិកដំឡើងក៏នឹងធ្វើឲ្យប៉ះពាល់ដល់កម្ចីអភិវឌ្ឍអចលនទ្រព្យ ដូច្នេះយើងនឹងមើលឃើញកំណើនតិចតួចនៃគម្រោងនានា ហើយដូចគ្នាទៅនឹងអាជីវកម្មផ្សេងៗទៀតដែរ ដោយសារតែកម្ពុជាដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើកម្លាំងរបស់ធនាគារផងនោះវានឹងធ្វើឲ្យពួកគេមានភាពស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ជាមួយនឹងអត្រាការប្រាក់ខ្ពស់នៅពេលនេះដើម្បីបន្ត ឬពង្រីកប្រតិបត្តិការ»។

លោកបានបន្តថា ការកើនឡើងអតិផរណាពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្នុងខណៈពេលនេះមានតែអាមេរិកប៉ុណ្ណោះដែលទទួលបានផលប្រយោជន៍ខ្លាំងជាងគេ។ ក្នុងន័យនេះ កម្ពុជាដែលជាប្រទេសដុល្លាររូបនីយកម្មក៏អាចទទួលបានអត្ថប្រយោជន៍ពីស្ថានភាពនេះខ្លះដែរ ដោយវាបានធ្វើឲ្យកម្លាំងនៃការបញ្ជាទិញរបស់ខ្លួនខ្លាំងជាងមុន ប៉ុន្តែអាចធ្វើទៅបានតែជាមួយនឹងបណ្តាប្រទេសដែលចាយរូបិយវត្ថុមិនមែនដុល្លារប៉ុណ្ណោះ។ ដោយឡែកសម្រាប់ចិនវិញដែលមហាយក្សសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនោះ ស្ថានភាពអតិផរណារបស់ប្រទេសនេះហាក់ដូចជានឹងមិនមានអ្វីធ្វើឲ្យប៉ះពាល់ជាដុំកំភួនឡើយសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាចសកម្មភាពវិនិយោគិនជនជាតិចិននៅទីនេះដែរ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានព្យាករណ៍ថា នៅក្នុង២០២៤នេះ ការវិនិយោគពីបរទេស (FDI) នៅកម្ពុជាពីសំណាក់ប្រទេសចិននឹងបន្តកើនឡើង ហើយចិននៅតែឈានមុខគេដដែល។

លោកថ្លែងថា ៖

«ចំពោះបញ្ហាអតិផរណាវានឹងមិនប៉ះពាល់ដោយដុំកំភួននោះទេ ដោយសារកម្ពុជាប្រើរូបិយបណ្ណដុល្លារអាមេរិក ដូច្នេះអតិផរណារបស់យើងមានសភាពធូរស្រាលជាងប្រទេសផ្សេងទៀតក្នុងតំបន់ ទាំងអាស៊ាន ឬ RCEP ដោយសារតែយើងជាប្រទេសតែមួយគត់ក្នុងតំបន់ដែលប្រើប្រាស់លុយដុល្លារជាហ្វាំងសិន ដូច្នេះ ទោះធនាគារអាមេរិកបានដំឡើងការប្រាក់ជាបន្តបន្ទាប់ ប៉ុន្តែកម្ពុជានឹងមានអត្រាអតិផរណាកើនឡើងតិចតួច ដោយសារតែប្រាក់ដុល្លារមានកម្លាំងខ្លាំងជាងមុន»។

ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ឯកឧត្តម​ ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មិនអាចប្រកែកបានទេចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាពិតជាទទួលរងកត្តាជះឥទ្ធិពលពីបញ្ហាអតិផរណារបស់សកល ប៉ុន្តែមិនច្រើនពេកនោះទេ ពីព្រោះថាទំនោរនៃការចាយវាយរបស់ពិភពលោកកំពុងមានការប្រែប្រួល ជាពិសេសក្រុមប្រទេសអ្នកបញ្ជាទិញទំនិញពីកម្ពុជា។ ប្រជាជននៅតាមបណ្តាប្រទេសមួយចំនួនកាត់បន្ថយនូវការប្រើប្រាស់ទំនិញមិនចាំបាច់ ប៉ុន្តែជំនួសមកវិញនូវទំនិញចាំបាច់ ឧទាហរណ៍ដូចជាអាវសម្រាប់រដូវរងា និងចំណីអាហារចាំបាច់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ឯកឧត្តម មានជំនឿចិត្ត ​និងសុទិដ្ឋនិយមថា កម្ពុជាបានទទួលទំនុកចិត្តខ្លាំងពីអតិថិជន(ទីផ្សារអន្តរជាតិ) ហើយម្យ៉ាងទៀតក៏មិនអាចកាត់ផ្តាច់ចេញពីសង្វាក់ផលិតកម្មពិភពលោកបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជារំពឹងទុកថា ស្ថានភាពពិភពលោកនឹងត្រឡប់មកល្អប្រសើរឡើងវិញដូចនឹងបទពិសោធដែលធ្លាប់មានកាលពីសម័យកាលកូវីដ។

ឯកឧត្តមបានបញ្ជាក់ដែរថា កម្ពុជាកំពុងពង្រីកខ្លួនទៅទីផ្សារផ្សេង ដូចជា អាហ្វ្រិក​និងមជ្ឈឹមបូពា៍ ជាពិសេសគឺបណ្តាប្រទេសនៅអរសិប (RCEP)ផងដែរ ជាពិសេសកម្ពុជាក៏កំពុងជំរុញផលិតផលកសិកម្មដែលជាការនាំចេញចម្បងជាច្រើនមុខទៅកាន់ទីផ្សារថ្មីៗ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានបង្កើនច្រកនាំចេញធំៗជាច្រើនដូចជាលក់ទំនិញលើអនឡាញជាលក្ខណៈអន្តរជាតិជាដើមផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។