អ្នកជំនាញនិយាយពីការយកដីស្រែទៅអភិវឌ្ឍជាគម្រោងពុះដីឡូត៍លក់

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ដីធ្លីជាច្រើនបានទិញដីស្រែ ហើយចាក់បំពេញ និងពុះជាដីឡូត៍ ដើម្បីលក់ទៅឲ្យអ្នកដែលមានតម្រូវការ។ ការយកដីស្រែ ឬដីកសិកម្មមកពុះជាដីឡូត៍បែបនេះ មានមតិមួយចំនួនលើកឡើងថានឹងអាចបាត់បង់ដីសម្រាប់ធ្វើស្រែ បាត់បង់លទ្ធភាពផលិតក្នុងវិស័យកសិកម្ម ខណៈតម្រូវការកសិកម្មនៅកម្ពុជាក៏ចាប់ផ្ដើមកើនឡើង។

លោក ព្រាប កុល គ្រូបណ្ដុះបណ្ដាលក្នុងវិស័យអចលនទ្រព្យនៃក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា សម្រាប់ទស្សនៈរបស់លោកផ្ទាល់គឺមិនមានការបារម្ភចំពោះមតិដែលថាការយកដីស្រែមកពុះជាឡូត៍ធ្វើឱ្យបាត់បង់ដីកសិកម្មនោះទេ ពីព្រោះថាដីកសិកម្មនៅកម្ពុជានៅមានច្រើនណាស់ ដែលវានៅមិនទាន់ដល់ពេលកម្ពុជាខ្វះដីធ្វើកសិកម្មនោះទេ។

លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនភ្នាកងារអចលនទ្រព្យ  KEY Real Estate បានឱ្យដឹងថា ប្រទេសកម្ពុជាមានដីកសិកម្មច្រើនណាស់ ដែលគិតជាមធ្យមអាចមួយគ្រួសារមានដីមួយហិចតា ដូច្នេះបើយកមួយហិចតាមកពុះដីឡូត៍គឺបានច្រើនឡូត៍ណាស់ ប៉ុន្តែអ្វីដែលគួរបារម្ភសម្រាប់អាជីវកម្មដីឡូត៍នោះគឺការពុះជាឡូត៍រួចហើយ មានអ្នកទិញដែរឬទេ។

លោកបន្តថា ៖

“ដោយសារតែបញ្ហានេះ យើងបានមើលឃើញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងតម្រង់ទិសលើការងារដីឡូត៍នេះដែរ ដោយពីមុនអ្នកមានដីអាចពុះឡូត៍ និងលក់បាន ប៉ុន្តែក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ គឺមានច្បាប់គ្រប់គ្រងលើអាជីវកម្មដីឡូត៍ ដូចជាការពុះដីឡូត៍ចាប់ពី១ហិកតាចុះក្រោមអាចសុំអាជ្ញាប័ណ្ណនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបើសិនជាការពុះចាប់ពី១ហិកតាឡើងគឺត្រូវសុំច្បាប់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយការពុះដីឡូត៍នេះដែរ ក៏ត្រូវទុកផ្លូវ ទុកទីតាំងសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅពេលបន្ទាប់ផងដែរ”

ដោយឡែកលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានលើកឡើងថា ការពុះដីឡូត៍នេះហាក់មិនបានជួយអ្វីធំដុំដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះទេ។

លោកឧកញ៉ាបន្តថា ៖

“ការពុះដីឡូត៍អាចបង្កើតបានជាសហគមន៍មួយក្រោយមានមនុស្សសាងសង់លំនៅដ្ឋានស្នាក់នៅអចិន្ត្រៃយ៍ ប៉ុន្តែជាការរស់នៅមិនមានរបៀបរៀបរយ ពីព្រោះថាអ្នកទិញដីឡូត៍មិនមែនជាអ្នកដែលមានជីវភាពដូចៗគ្នាឡើយ ខ្លះមាន ខ្លះក៏មធ្យម និងខ្លះខ្សត់ខ្សោយ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដីឡូត៍ក៏មានផលពិបាកដែរ”

យ៉ាងណាក៏ដោយ លោកមិនលើកទឹកចិត្តឱ្យមានការអភិវឌ្ឍដីឡូត៍ទំហំតូចនោះទេ ប៉ុន្តែលើកទឹកចិត្តឱ្យមានការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់លក់ជូនអ្នកដែលមានចំណូលមធ្យម និងទាបប្រសើរជាង ព្រោះក្នុងគម្រោងអភិវឌ្ឍលំនៅឋាន ក៏ដូចជាបុរីនីមួយៗ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជាការអភិវឌ្ឍផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បណ្តាញលូ ដែលមានការត្រួតពិនិត្យកម្រិតស្តង់ដារត្រឹមត្រូវពីស្ថាប័នជំនាញដែលពាក់ព័ន្ធ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ